38 C
Phnom Penh

ប្រជាជនវៀតណាមភាគច្រើនចង់ឃើញ លោកត្រាំបន្តតំណែងប្រធានាធិបតី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខណៈនេះសេតវិមាន កំពុងរង់ការធ្វើពិធីអបអរសាទរ ម្ចាស់សេតវិមាន ទោះជាម្ចាស់នោះ ចាស់ក៏ដោយថ្មីក៏ដោយ។ ម្ចាស់សេតវិមាន គឺជាប្រធានាធិបតី ដែលបានឆ្លងកាត់បោះឆ្នោតនៅថ្ងៃទី៣វិច្ឆិកា។

ខណៈនេះ លទ្ធផលនៅមិនទាន់ដាច់ស្រេច ថាបេក្ខជនប្រធានាធិបតីមួយណា ជាឈ្នះ រវាងលោក ដូណាល់ត្រាំ និងលោកចូបៃដិន។ បើទោះជាមិនទាន់ឈានទៅដល់ ការប្រកាស់ជាផ្លូវការផ្ដាច់ព្រ័តក៏ដោយ ដែលទំនងអ្នកឈ្នះជាម្ខាស់សេតវិមាន៤ឆ្នាំទៀត ប្រហែលជាលោក ដូណាល់ត្រាំ បើសិនការរាប់សន្លឹកឆ្នោត នៅប៉ុន្មានរដ្ឋចុងក្រោយនេះ លោកត្រាំបន្តឈ្នះលោកបៃថិនទៀតនោះ។

ប៉ុន្តែសំណួរ សួរថាហេតុអ្វីបាន ប្រជាជនវៀតណាម ចង់ឃើញលោក ត្រាំបន្តតំណែងជាប្រធានាធិបតី គឺអាចមានកត្តាជាច្រើននៅពីក្រោយប្រជាជន នៃប្រទេសសង្គមនិយមមួយនេះនៅក្នុងសមាគមអាស៊ាន ។ 

តាមសារព័ត៌មាន VN Express International បានចុះផ្សាយថា ប្រជាជនវៀតណាម ភាគច្រើនដែលអោយសម្ភាសន៍ គឺពួកគាត់ និយាយដូចៗគ្នាថា ចង់ឃើញ លោកដូណាល់ត្រាំ បនុ្តអាណត្តិរបស់លោកបួនឆ្នាំទៀត ជាប្រធានាធិបតី។

តាមការស្ទង់មតិ ដែលធ្វើឡើងជាច្រើន ថ្ងៃនិងការស្រង់មតិអ្នកចូលបញ្ចេញមតិក្នុងគេហទំព័រ VN Express International គឺក្នុងចំណោម ពលរដ្ឋ ៦ម៉ឺន ៣ពាន់នាក់ គឺ៧៨% បានឆ្លើយថា ពួកគេចង់ឃើញលោកត្រាំបន្តឈ្នះឆ្នោត ហើយកាន់កាប់សេតវិមានម្ដងទៀត។

តាមប្រភពដដែលនេះ អ្នកបញ្ចេញមតិ និងអ្នកផ្ដល់ចំលើយ គឺជាមនុស្សគ្រប់វ័យ ដែលទាំងសិស្សនិស្សិត គ្រូបង្រៀនអ្នករដ្ឋការ កងទ័ព និងអាជីវករ។ 

តាមប្រភពដដែលនេះ ពលរដ្ឋទាំងនោះភាគច្រើន រស់នៅនៅក្រុងហាណូយនឹងក្រុងហូជីមិញ បានចាប់ជាខ្លាំង ការបោះឆ្នោតនៅសហរដ្ឋអាមេរិកសម្រាប់អាណត្តិថ្មីនេះ។ 

ពួកគាត់និយាយថា ការបោះឆ្នោតប្រធានាធិបតីអាមេរិក លើកនេះ មានការចាប់អារម្មណ៍ជាង ការបោះឆ្នោត កាលពីឆ្នាំ២០១៦ ដែលកាលនោះ បេក្ខជន ប្រកួតគ្នាមាន២រូប គឺអ្នកស្រីហ៊ីលឡារីឃ្លីនតុន មកពីគណបក្សប្រជាធិបតេយ្យ និងលោកដូណាល់ត្រាំ មកពីគណបក្សសាធារណៈរដ្ឋហើយលទ្ធផលបោះឆ្នោត គឺបានទៅលើលោកដូណាល់ត្រាំ។

តើ កត្តាអ្វីខ្លះដែលពលរដ្ឋវៀតណាម ចង់អោយលោកត្រាំ ឈ្នះឆ្នោត ?

ការបោះឆ្នោត នៅអាមេរិក ទោះជាមានការបោះឆ្នោតសមាជិកសភា និងព្រឹទ្ធសភាក្ដី តែការផ្ដោតសំខាន់ខ្លាំងទៅ ការបោះឆ្នោត ប្រធានាធិបតីដែលគេហៅថា ម្ចាស់សេតវិមាន។ បេក្ខជន មានតែពីររូបនេះ គឺលោក ដូណាល់ត្រាំនិងលោក ចូលបៃដិន។ ពួកគាត់សុទ្ធតែមានអាយុ ច្រើនឆ្នាំ។

លោកត្រាំមានអាយុ៧៤ឆ្នាំ ចំណែក លោកចូបៃដិតមានអាយុ ៧៨ឆ្នាំ។ ប៉ុន្តែ អ្វីដែលពលរដ្ឋវៀតណាម ចាប់អារម្មណ៍ គឺមិនសំដៅលើ វ័យរបស់បេក្ខជន២រូបនេះ ទេ គឺទំនោរ និងនិន្នាការ និយមពាក់ព័ន្ធនឹងទំនាក់ទំនងទ្វេភាគី លើគ្រប់ វិស័យ ដែលក្នុងនោះមានទាំង ពាណិជ្ជកម្ម សេដ្ឋកិកច្ច ការដាក់ទុនវិនិយោគពីអ្នកវិនិយោគអាមេរិកនៅវៀតណាម។

វិស័យអបរំ និងវិស័យកិច្ចការការពារសន្តិសុខ ដែលអាមេរិកជួយវៀតណាម ក្នុងជម្លោះដែនសមុទ្រជាមួយចិន ។ នៅមុនការបោះឆ្នោតចូលមកដល់ រដ្ឋមន្ត្រីការបរទេសអាមេរិក MIKE POMPEO បានទៅ ធ្វើទស្សនកិច្ច នៅក្រុហាណូយ ដោយបានជួបនឹងសមភាគី និងនាយករដ្ឋមន្ត្រី ង្វៀនស៊ុនហ្វុក។

ក្នុងជំនួបនេះ តំណាងប្រទេសទាំង២ បានអបអរសាទរ ខួប២៥ឆ្នាំនៃការបង្កើតចំណងការទូតនឹងគ្នាឡើងវិញ បន្ទាប់ពី ប្រទេស២នេះ បានបញ្ចប់ ភាពជាសត្រូវនឹងគ្នា ក្នុងសង្រ្កាមវៀតណាម។ លោករដ្ឋមន្ត្រីការបរទេសអាមេរិក បានលើកទឹកចិត្តជាខ្លាំងថា អាមេរិកសន្យាជួយវៀតណាម គ្រប់វិស័យទាំងអស់ដោយរួមទាំងការពារ ដែនសមុទ្រ ដែលចិន កំពុងប៉ុនប៉ង កាន់កាប់ដែនកោះវៀតណាម ជាច្រើនទៀតនៅសមុទ្រចិនខាងត្បូង។

ក្នុងវិស័យពាណិជ្ជកម្មវិញ គឺទំហំពាណិជ្ជកម្មនៃប្រទេសទាំង២កើនឡើងដល់ទី ជាង៦២ពាន់លានដុល្លារ អាមេរិក។ វិស័យអប់រំ វិញគឺពលរដ្ឋវៀតណាម ជិត២៥០០០នាក់ កំពុងសិក្សានៅអាមេរិក។ ដោយ ឡែក ប្រជាជនវៀតណាម ទាំងអ្នកអាជីវករ អ្នក ធ្វើការងារ និងពលរដ្ឋដែលបានចូលសញ្ជាតិអាមេរិក មានជាង២លាននាក់កំពុងរស់នៅសហរដ្ឋអាមេរិក។

មិនថាឡើយ ប្រជាជនវៀតណាមនោះទេ ដែលចង់ឃើញលោកត្រាំបន្តកាន់តំណែងរបស់លោក គឺសូម្បី ប្រជាជននៃកោះតៃវ៉ាន់ ក៏ដូចនេះដែរ។  សារព៏ត៌មានរបស់តៃវ៉ាន់ គឺTAIWAN TIMES បានចុះផ្សាយថា ពលរដ្ឋ ដែនកោះមួយនេះដែលមានជិត២៤លាននាក់ ភាគច្រើន បានចាប់អារម្មណ័ជាខ្លាំងការបោះឆ្នោត ប្រធានាធិបតី នៅអាមេរិក សម្រាប់អាណត្តិថ្មីនេះ។

តាមប្រភពដដែលនេះ ប្រជាជនតៃវ៉ាន់ដែលបារម្ភពីការលើកទ័ពរបស់កងទ័ពចិន ចូលកាន់កាប់ ដែនកោះរបស់ពួកគេ ប្រសិនបើ លោកត្រាំចាញ់ឆ្នោត។ 

ប៉ុន្តែរដ្ឋមន្រ្តី ការបរទេសរបស់ដែនកោះមួយនេះ បាននិយាយថា កោះតៃវ៉ាន់ពិតជាចង់ឃើញ ចង់លឺខ្លាំងណាស់ ថាតើ បេក្ខជនណា ជាម្នាស់ សេតវិមាន នៅរយៈពេល៤ឆ្នាំទៀតនេះ។

សម្រាប់ រដ្ឋមន្ត្រីការបរទេស តៃវ៉ាន់ Joseph Wu បានបញ្ជាក់ជំហរថា តៃវ៉ាន់ត្បិតកំពុងព្រួយបារម្ភមែន តែ តៃវ៉ាន់ នៅតែប្រកាន់ភ្ជាប់ នូវគោលនយោបាយអព្យាក្រឹត្យសម្រាប់បក្សនយោបាយទាំង២ នៃសហរដ្ឋអាមេរិក ដោយសង្ឃឹមថា ទោះជាលទ្ធផលបោះឆ្នោតបែណាក៏ដោយ គឺទំនាក់ទំនងអាមេរិក និងតៃវ៉ាន់នៅតែរឹងមាំហើយអាមេរិកនឹងមិនបិទភ្នែកអោយតៃវ៉ាន់រងការគាបសង្កត់ ឬឈ្លានពានពីប្រទេសណាមួយឡើយ។

ទាំងតៃវ៉ាន់និងវៀតណាម សុទ្ធតែ អាងអាមេរិកនៅពីក្រោយ ក្នុងការទប់ស្កាត់ ការវាតទីរបស់ ប្រទេសចិន និងគំរាមបង្កសង្រ្គាមពីសំណាក់ ប្រទេសមហាយក្សនៅអាស៊ីមួយនេះ។

វៀតណាម ឥឡូវនេះ ក៏ស្ថិតក្នុងស្ថានភាព រងគ្រោះ ផងដែរ ពីការប៉ុនប៉ងកាន់កាប់ថែមទៀត ទៅលើកោះរបស់ប្រទេសនេះ នៅប្រជុំកោះ ប៉ារ៉ាហ្សែល នៃសមុទ្រចិន ខាងត្បូងព្រោះ ដែនកោះ ជាច្រើន ដែលវៀតណាមអះអាងថា ជារបស់ខ្លួន បានបាត់ទៅលើ ប្រទេសចិន នៅក្នុងសង្រ្គាមសមុទ្រឆ្នាំ១៩៧៤ ដែលចិនលើកកងទ័ពចូលកាន់កាប់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស