34 C
Phnom Penh

ខ្មាន់កាំភ្លើងបន្តបើកការបាញ់រះ កក្រើកស្បៃរាត្រីក្រុងព្រះសីហនុ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បទល្មើសបាញ់បោះសេរី បានបន្តកើតមានកក្រើកស្បៃរាត្រីក្រុងព្រះសីហនុទៀតហើយៗ ក្រោយបង្កហេតុ ខ្មានកាំភ្លើងមិនស្គាល់អត្តសញ្ញាណ បានគេចខ្លួនដោយសុវត្ថិភាព ដោយមិនរំខានដំណេកសមត្ថកិច្ចនោះទេ។

ប្រភពពីប្រជាពលរស់នៅក្រុងព្រះសីហនុ បានឲ្យដឹងថា នៅយប់ម៉ោង០១រំលងអាធ្រាត្រឈានចូលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណម្នាក់ ដែលសង្ស័យជាជនជាតិចិន បានប្រើអាវុធខ្លីបាញ់រះប្រមាណ ១០គ្រាប់ ទៅលើរថយន្តចំនួន ០២គ្រឿង ដែលម្ចាស់ចតទុកនៅមុខសណ្ឋាគារ របស់ថៅកែជនជាតិចិន មួយកន្លែង ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ មានទីតាំងជិត អាហារដ្ឋាន គឹម ទ្រី។

ពលរដ្ឋរស់នៅក្រុងព្រះសីហនុ បន្តព្រួយបារម្ភ អំពីសុវត្ថិភាពផ្ទាល់ខ្លួន ហើយស្នើដល់កម្លាំងសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងកម្លាំងកងរាជអាវុធហត្ថខេត្តនេះ ជួយពន្លឿនបើកការស៊ើបអង្កេត ឈានទៅនាំខ្លួនជនល្មើសមកផ្តន្ទាទោស។

យ៉ាងណាក៏ដោយចុះ គិតត្រឹមល្ងាចថ្ងៃសុក្រ ទី០៦ ខែវិច្ឆិកានេះ គេមិនទាន់ឃើញសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធណាមួយ បង្ហាញរបាយការណ៍ លើករណីបាញ់រះបង្កការភ្ញាក់ផ្អើល ក្នុងក្រុងព្រះសីហនុនេះនៅឡើយទេ។

ទោះជាបែបនេះក្តី យោងតាមការចុះផ្សាយ របស់គេហទំព័រ ក្នុងស្រុកឈ្មោះ “កម្ពុជាថ្ងៃនេះ” បានស្រង់សំដី មន្ត្រីសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលស្នើមិនបញ្ចេញឈ្មោះ មកចុះផ្សាយថា ករណីខ្មាន់កាំភ្លើងបាញ់រះ ទៅលើរថយន្តចំនួន ០២គ្រឿង ដែលម្ចាស់ចតទុក នៅមុខសណ្ឋាគារចិនក្រុងព្រះសីហនុ កម្លាំងជំនាញកំពុងបើកការស៊ើបអង្កេត និងកំណត់មុខសញ្ញាជនល្មើសបានខ្លះហើយ តាមរយៈកាម៉េរ៉ាសុវត្ថិភាព៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស