ខណៈសហរដ្ឋអាមេរិក កំពុងទៅរកការផ្លាស់ប្ដូរមេដឹកនាំសេតវិមាន គេសង្កេតឃើញ ប្រទេសមួយចំនួន ជាពិសេសនៅអាស៊ី និងមជ្ឈឹមបូព៌ា បានសម្រុកទិញអាវុធទំនើបរបស់សហរដ្ឋអាមេរិក។
ប្រទេស ដែលត្រូវបានកត់ត្រាថាបានទិញគ្រឿងសព្វាវុធច្រើនជាងគេ នៅរយៈពេលមួយឆ្នាំចុងក្រោយនេះ ដោយទិញពីរដ្ឋការរបស់ លោក ដូណាល់ត្រាំ គឺកោះតៃវ៉ាន់ទិញច្រើនជាងគេ បន្ទាប់មក ឥណ្ឌា ជប៉ុន និងកូរ៉េខាងត្បូង។ តែចុងក្រោយនេះ គឺប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនដែលបានទិញអាវុធពីអាមេរិក គឺប្រទេសអារ៉ាប់រួម ឬអាមេរ៉ាប់អេម៉ារ៉េត។
ប្រទេសមួយនេះ ចាប់ផ្ដើមទិញអាវុធពីអាមេរិក នៅប៉ុន្មានខែចុងក្រោយនេះ។ ប្រទេសនេះ ទើបតែមានស្ថានទូតជាមួយនឹងប្រទេសមហាមិត្តរបស់អាមេរិក គឺប្រទេស អ៊ីស្រាអ៊ែល។ បែបនេះក្ដី អារ៉ាប់រួម គឺជាប្រទេសមួយនៅមជ្ឈឹមបូព៌ា ដែល តែងតែរងការគំរាម កំហែងនិង បាញ់ប្រហារដោយកាំជ្រូច ចេញពីប្រទេសអ៊ីរ៉ង់ ជាប្រទេសមួយកំពុងមានជម្លោះ ជាខ្លាំងជាមួយ រដ្ឋការរបស់លោកដូណាល់ត្រាំ។
តែសម្រាប់ប្រទេសនៅអាស៊ីវិញ សុទ្ធតែ កំពុងរងការបង្កសង្គ្រាមពីសំណាក់ប្រទេសចិន។ ដោយឡែកកោះតៃវ៉ាន់ជាដែនដី ផ្ដាច់ខ្លួនដោយសារចាញ់សង្រ្គាម ជាមួយនឹងពួកឧទ្ទាមគុម្មុយនិស្តម៉ៅសេទុង កាលពីឆ្នាំ១៩៤៩ ក៏បានសុំទិញអាវុធពីសហរដ្ឋអាមេរិក គឺមានបីតំណាក់កាល ដែលមួយដំណាក់ មានខ្ទង់ជិត២ពាន់ និងជាង២ពាន់ ដុលា្លរអាមេរិក។
កោះតៃវ៉ាន់ ដែលបានទិញអាវុធពីអាមេរិក ច្រើនបែបនេះ ទំនងមិនមែនសម្រាប់សង្រ្គាម ជាមួយប្រទេសណាមួយឡើយ គឺត្រៀមដើម្បីសង្រ្គាមវាយលុកពីសំណាងកងទ័ពចិន។
ដែនកោះមួយ នេះ មានប្រជាជនជាង២៣លាននាក់ ប៉ុណ្ណោះ បើប្រៀបធៀបនឹងចិន មានជាង១ពាន់ ៤រយលាននាក់ ហើយមាន កងទ័ព ជាច្រើនលាន មានសព្វាវុធ ជាច្រើនពាន់ ច្រើនម៉ឺន ។
កាលដែលប្រទេសក្នុងតំបន់អាស៊ី និងប្រទេសអារ៉ាប់រួម សម្រុកទិញអាវុធពីអាមេរិកក្រោមរដ្ឋការរបស់លោក ដូណាល់ត្រាំ ដែលអាចនឹងបាត់បង់តំណែងសេតវិមាន គឺអាចមានកត្តាច្រើនយ៉ាង តែមើលទៅ បញ្ហាធំខ្លាចក្រែផុតពីរដ្ឋការរបស់លោក ត្រាំគឺពីបាកក្នុងការសុំទិញអាវុធពីអាមេរិក។
មានការកត់សំគាល់ថា អោយតែ កោះតៃវ៉ាន់ ទទួលបានការសម្រេចពីរដ្ឋការរបស់លោកត្រាំ ក្នុងការលក់អាវុធទៅកោះតៃវ៉ាន់ គឺប្រទេសចិន ថ្កោលទោស អាមេរិកជាខ្លាំង ហើយកាន់តែគំរាមតៃវ៉ាន់។
តែបែបណាក៏ដោយ រដ្ឋការលោកដូណាល់ត្រាំនៅតែលក់អាវុធអោយតៃវ៉ាន់ដោយមិនខ្ចី ធ្វើតាមការគំរាមនិង ថ្កោលទោស ពីសំណាក់ប្រទេសចិន។ ទំនងបែបនេះ ហើយ ដែលរបបក្រុងប៉េកាំង មិនចង់ឃើញ លោកដូណាល់ត្រាំឈ្នះនៅក្នុងការបោះឆ្នោត បន្តអាណត្តិរបស់លោកត្រាំទៀតឡើយ។
ចំណែក ឯប្រទេសអារ៉ាប់រួមដែល សម្រុកទិញអាវុធពីអាមេរិក គឺមាន២លើកមកហើយ នៅក្នុងរយៈមិនដល់ពីរខែនោះទេ។ គ្រឿងសព្វាវុធ ដែល សហរដ្ឋអាមេរិក បានសម្រេចលក់អោយ គឺដំណាក់កាលដំបូង ការលក់យន្តហោះ ចម្បាំង ធុន F-16 និង F-35 ក្នុងតំល្លៃរាប់ពាន់លានដុល្លារ។
ហើយសម្រាប់ពេលនេះ បណ្ដាញផ្សាយព័ត៌មាន Channel News Asia បានចុះផ្សាយនៅថ្ងៃសុក្រទី៦វិច្ឆិកានេះថា ក្រសួងការបរទេសនៃរដ្ឋការរបស់លោកដូណាល់ត្រាំ បានជូនដំណឹងទៅកាន់សភាពាក់ព័ន្ធនឹងផែនការលក់យន្តហោះដ្រូនប្រយុទ្ធប្រភេទMQ-9 Reaper ចំនួន ១៨គ្រឿងទៅឲ្យប្រទេសអេមីរ៉ាត់អារ៉ាប់រួមមួយ នៅក្នុងតម្លៃសរុប ២ពាន់៩ពាន់រយលានដុល្លារ។
ការជូនដំណឹងទៅកាន់សភាអាមេរិកនេះ គឺជាផែនការថ្មីមួយទៀត បន្ទាប់ពីក្រសួងការបរទេស គឺកាលពីថ្មីៗនេះបានជូនដំណឹងម្តងរួចមកហើយ អំពីគម្រោងលក់យន្តហោះចម្បាំង F-35 និង F-16 ទៅអោយប្រទេសនៅមជ្ឈិមបូព៌ាខាងលើនេះ។
កន្លងមកនេះ ប្រទេសអារ៉ាប់រួម ឬអាមេរ៉ាប់អេម៉ារ៉េតបានបង្ហាញចំណាប់អារម្មណ៍ក្នុងការទិញយន្តហោះដ្រូនប្រយុទ្ធ MG-19 Reaper ពីសហរដ្ឋអាមេរិក។ ប្រទេសអារ៉ាប់រួម អាចនឹងក្លាយជាប្រភពដំបូងគេ ដែលបានទិញសព្វាវុធប្រភេទនេះពីសហរដ្ឋអាមេរិក នៅចុងរដ្ឋការ បួនឆ្នាំរបស់លោក ដូណាល់ ត្រាំ ។
សម្រាប់ កោះតៃវ៉ាន ត្រូវបានសភាអាមេរិក សម្រេច លក់អោយ ហើយគឺ តាមសំណើររបស់រដ្ឋការលោកត្រាំ គឺដ្រូន MQ-9B ចំនួន៤គ្រឿងជាដ្រូនប្រភេទវាយលុក។ ដ្រូន MQ-9B ចំនួន៤គ្រឿងមានតម្លៃសរុប ៦០០លានដុល្លារ។ កាលពីថ្មីនេះ ទៀត ក្រសួងការបរទេសអាមេរិក ក៏បាន អនុម័ត លក់ គ្រាប់កាំជ្រួច 400 Harpoon សម្រាប់បាញ់នាវា ទៅអោយតៃវ៉ាន់ ក្នុងតម្លៃសរុប ២ពាន់៧រយលានដុលា្ល៕