ពលរដ្ឋរាប់សិបនាក់នាំគ្នាតវ៉ានៅមុខតុលាការខេត្តកោះកុង ទាមទារឱ្យទម្លាក់ការចោទប្រកាន់លើតំណាងរបស់ខ្លួន
ពលរដ្ឋមានវិវាទដីធ្លីជាមួយក្រុមហ៊ុនរបស់លោក ឧកញ៉ាហេង ហ៊ុយ រាប់សិបនាក់ បានប្រមូលផ្តុំគ្នានៅខាងមុខសាលាដំបូងខេត្តកោះកុង ខណៈពលរដ្ឋចំនួន៥នាក់ទៀត ត្រូវបានតុលាការខេត្តនេះកោះហៅឱ្យចូលបំភ្លឺនៅថ្ងៃទី១៧ ខែវិច្ឆិកានេះ។ គណនីហ្វេសប៊ុកលោក ញិល ភាព បានឱ្យដឹងថា នៅថ្ងៃទី១៧ ខែវិច្ឆិកា នេះថា ពលរដ្ឋមានវិវាទដីធ្លី ជាមួយឩកញ្ញ៉ាហេង ហ៊ុយស្ថិតក្នុងឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ចំនួន៥នាក់ ត្រូវបានសាលាដំបូងខេត្តកោះកុង បានចេញដីកាបង្គាប់អោយចូលខ្លួនស្រាយបំភ្លឺក្នុងសំណុំរឿងព្រហ្មទណ្ឌ ក្រោមបទចោទបរិហាកេរ្ត៍ និងញ៉ុះញ៉ង់បង្កអោយមានភាពវឹកវរដល់សន្តិសុខជាតិ។ លោកបន្តថា នៅក្នុងរសៀលនេះដែរ ពលរដ្ឋមកពីសហគមន៍និងក្រុមចំនួន៦ ស្ថិតក្នុងស្រុកស្រែអំបិល ស្រុកបូទុមសាគរ និងស្រុកថ្មបាំង បានមកជួបជុំគ្នាតវ៉ាទាមទាអោយតុលាការខេត្តកោះកុងទម្លាក់ចោលការចោទប្រកាន់មកលើតំណាងរបស់ខ្លួនទាំង៥នាក់។ លើសពីនេះ ពលរដ្ឋនឹងប្រមូលផ្តុំគ្នាដោយសម្រាកនៅមុខសាលាដំបូងខេត្តនេះមួយយប់ទៀត ដើម្បីគាំទ្រតំណាងសហគមន៍ក្រុម១៧៥ ចំនួន៣នាក់ទៀត ដែលត្រូវសាលាដំបូងខេត្តកោះកុងបង្គាប់អោយចូលខ្លួនស្រាយបំភ្លឺក្រោមបទចោទដូចគ្នានេះ។ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ពលរដ្ឋប្រមាណ៣០០នាក់ បាន ដែលកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ហេង ហ៊ុយ ស្ថិតក្នុងស្រុកស្រែអំបិល ខេត្តកោះកុង បានប្រមូលផ្តុំគ្នាឈរលើកបដាមុខសាលាដំបូងខេត្តនេះ នៅពេលតំណាងពួកគេ៥នាក់ចូលទៅបំភ្លឺនៅតុលាការ។ ពលរដ្ឋ៥នាក់ ដែលចូលបំភ្លឺពេលនោះ ក៏ត្រូវបានតុលាការចោទប្រកាន់ពីបទ «បរិហារកេរិ៍្តជាសាធារណៈ និងញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ ការចោទប្រកាន់នេះ ធ្វើឡើងទៅតាមបណ្តឹងរបស់ក្រុមហ៊ុនលោក ហេង … Continue reading ពលរដ្ឋរាប់សិបនាក់នាំគ្នាតវ៉ានៅមុខតុលាការខេត្តកោះកុង ទាមទារឱ្យទម្លាក់ការចោទប្រកាន់លើតំណាងរបស់ខ្លួន
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed