ជប៉ុននិងអូស្ត្រាលីចុះកិច្ចព្រមព្រៀងជួយគ្នាក្នុងវិស័យការពារជាតិប្រឆាំងនឹងចិន

ក្នុងរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា ប្រទេសបួននៃសម្ព័ន្ធភាពសន្តិសុខអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា Quad មានអាមេរិក ជប៉ុន ឥណ្ឌា និងអូស្ត្រាលី បានសច្ចាថាត្រូវរួមគ្នាពង្រឹងសន្តិសុខតំបន់ ដោយប្រឆាំងការវាតទីរបស់ប្រទេសចិន។ ប្រទេសទាំង៤នេះ ដឹកនាំដោយសហរដ្ឋអាមេរិក។ បន្ទាប់ពីប្រមុខការទូតនៃប្រទេសទាំងបួននេះ ជួបគ្នា កាលពីថ្មីៗនេះ គេសង្កេតឃើញ ប្រទេសជប៉ុន បានចេញមុខភ្លាមចូលខ្លួនពាក់ព័ន្ធជម្លោះសមុទ្រចិនខាងត្បូងកាន់តែស៊ីជម្រៅ ។ គោលបំណងរបស់រដ្ឋាភិបាល ក្រុងតូក្យូ គឺសំដៅជួយប្រទេស ក្នុងសមាគមអាស៊ាន កុំអោយស្ថិតក្រោមឥទ្ធិពលចិនខ្លាំងពេក ទាំងសេដ្ឋកិច្ច នយោបាយ ជាពិសេស បញ្ហាសន្តិសុខតំបន់។ ជាថ្មីម្ដងទៀត ប្រទេសជប៉ុន និងអូស្ត្រាលី កំពុងឈានទៅដល់ការចុះកិច្ចព្រមព្រៀងពិសេស ដាច់ដោយឡែក ពីក្រុមបួនប្រទេសនៃសម្ព័ន្ធភាពសន្តិសុខអាស៊ីប៉ាស៊ីហ្វិក។ តាមសារព័ត៌មានឥណ្ឌា ANI បានចុះផ្សាយនៅថ្ងៃអង្គារទី១៧ វិច្ឆិកានេះ ឲ្យដឹងថា នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានទៅដល់ទីក្រុងតូក្យូហើយ នៅថ្ងៃនេះ។ ក្នុងដំណើរទស្សនកិច្ចនេះ លោក  Scott Morrison និងសមភាគីជប៉ុន Yoshihide Suga បានចុះកិច្ចព្រមព្រៀងរួមគ្នា អំពីការជួយគ្នាទៅវិញទៅមក … Continue reading ជប៉ុននិងអូស្ត្រាលីចុះកិច្ចព្រមព្រៀងជួយគ្នាក្នុងវិស័យការពារជាតិប្រឆាំងនឹងចិន