អតីតមេបក្សប្រឆាំងដែលកំពុងរស់នៅក្រៅប្រទេស បានអះអាងថា លោក ហ៊ុន សែន បានបញ្ជារឲ្យតុលាការអាយ៉ងរបស់ខ្លួន ឈប់យកចិត្តទុកដាក់ អើពើ ពីការរីករាលដាលនៃវីរុសកូវីដ-១៩ ទៀតហើយ ពីព្រោះ គណបក្សសង្គ្រោះជាតិ កំពុងតែធ្វើឲ្យ លោក ហ៊ុន សែន ភ័យរហូតដេកមិនលក់។ លោក សម រង្ស៊ីបានសរសេរនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកនៅថ្ងៃទី១៨ ខែវិច្ឆិកា នេះថា តុលាការទើបតែព្យួររឿងក្តីរបស់លោក កឹម សុខា កាលពីពេលថ្មីៗនេះ ក្រោមលេសថា ដើម្បីបង្ការការឆ្លងវីរុសកូវីដ-១៩ ហើយបានពន្យាសវនាការរបស់លោកទៅពេលក្រោយវិញ ដោយរង់ចាំភាពស្ងប់ស្ងាត់នៃការរីករាលដាលនៃវីរុសមួយនេះ។ ប៉ុន្តែតុលាការក្រុងភ្នំពេញ បែរជាងាកមកបើកសំណុំរឿងថ្មី ជាង ១០០ ករណី លើថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិ ផ្សេងទៀតទៅវិញ ខណៈវីរុសកូវីដ១៩ កំពុងផ្ទុះឡើងជាថ្មីបន្ទាប់ពីព្រឹត្តការណ៍ ៣ វិច្ឆិកា ផងនោះ។ លោក រិះគន់ថា តុលាការកម្ពុជាបច្ចុប្បន្ន ត្រឹមតែជាស្ថាប័នអាយ៉ងរបស់លោក ហ៊ុន សែន ធ្វើកិច្ចការតាមរបៀបត្រឡប់ត្រឡិន និងជាឧបករណ៍សម្រាប់ធ្វើទុក្ខបុកម្នេញលើមន្រ្តីបក្សប្រឆាំង ព្រមទាំងដើម្បីគម្រាមកំហែងស្ថាប័នឯករាជដែលមិនស្របនឹងខ្លួនតែប៉ុណ្ណោះ។ ការរិះគន់នេះធ្វើឡើងបន្ទាប់ពី សាលាដំបូងរាជធានីភ្នំពេញចេញសាលដីកាបើកសវនាការសួរចម្លើយលើមន្រ្តី និងសកម្មជនអតីតគណបក្សសង្រ្គោះជាតិជាង … Continue reading លោក សម រង្ស៊ី ប្រតិកម្មទៅនឹងចំណាត់របស់តុលាការលើមន្ត្រីនិង សកម្មជនគណបក្សសង្គ្រោះជាតិថា ជាចំណាត់ការត្រឡប់ត្រឡិន
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed