អាមេរិកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ករណីបណ្តឹងតុលាការទៅលើក្រុមប្រឆាំង ដែលមានចំនួនកាន់តែច្រើនឡើង
សហរដ្ឋអាមេរិកអះអាងថា ខ្លួនកំពុងតាមដានដោយយកចិត្តទុកដាក់បំផុត លើករណីបណ្តឹងតុលាការ ដែលមានចំនួនកាន់តែច្រើនឡើង ទៅលើសកម្មជនក្នុងសង្គមស៊ីវិល អ្នកសារព័ត៌មាន និងអ្នកគាំទ្រនៃគណបក្សនយោបាយធំជាងគេមួយរបស់ប្រទេសកម្ពុជា គឺគណបក្សសង្រ្គោះជាតិកម្ពុជា។ ការលើកឡើងនេះ ក្រោយពេលតុលាការក្រុងភ្នំពេញបានចេញដីកាកោះហៅ សកម្មជនសិទ្ធិមនុស្ស ពិសេសអតីតមន្ត្រី និងសកម្មជនគណបក្សសង្រ្គោះជាតិរាប់សិបនាក់ជាបន្តបន្ទាប់ ឱ្យចូលខ្លួនឆ្លើយ បំភ្លឺជុំវិញការចោទប្រកាន់ ឧបឃាត ឬការប៉ុនប៉ងធ្វើរដ្ឋប្រហារ។ បទ រួមគំនិតក្បត់ និងបទញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាដើម។ ទំព័រហ្វេសប៊ុករបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាកាលពីថ្ងៃទី ១៦ខែវិច្ឆិកា បានអះអាងថា សេរីភាពក្នុងការជួបប្រមូលផ្តុំគ្នា និងសេរីភាពក្នុងការសម្តែងមតិ ព្រមទាំងការអត់ឱនចំពោះមតិប្រឆាំង គឺមានសារសំខាន់បំផុត ចំពោះដំណើការលទ្ធិប្រជាធិបតេយ្យពិតប្រាកដមួយ។ ជាមួយគ្នានេះ សហរដ្ឋអាមេរិក អំពាវនាវឲ្យអាជ្ញាធរលោកហ៊ុន សែន ការពារសេរីភាពទាំងនេះ ដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា។ លើសពីនេះ ត្រូវប្រកាន់ជំហានប្រកបដោយអត្ថន័យ ក្នុងការបើកឡើងវិញ នូវលំហនយោបាយ និងលំហសម្រាប់ពលរដ្ឋ នៅក្នុងអំឡុងពេលឈានទៅរកការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ ២០២២ និងការបោះឆ្នោតជាតិ ឆ្នាំ២០២៣។ កាលពីថ្ងៃទី១៦ខែវិច្ឆិកានោះដែរ ក្រុមអ្នកជំនាញអង្គសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានសម្តែងក្តីបារម្ភជាថ្មីទៀតជុំវិញការធ្វើទុក្ខបុកម្នេញទៅលើសង្គមស៊ីវិល និងការចាប់ឃុំខ្លួនអ្នកការពារសិទ្ធិមនុស្ស ដែលមានលក្ខណៈជាប្រព័ន្ធ។ ក្នុងសេចក្តីថ្លែការណ៍ទីក្រុងហ្សឺណែវរបស់ក្រុមអ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ បានអំពាវនាវឱ្យរដ្ឋាភិបាលលោកហ៊ុន សែន បញ្ឈប់ជាបន្ទាន់នូវការឃុំខ្លួនដែលមានលក្ខណៈជាប្រព័ន្ធ និងការផ្តន្ទាទោសព្រហ្មទណ្ឌដល់អ្នកការពារសិទ្ធិមនុស្ស ព្រមទាំងការប្រើប្រាស់កម្លាំងហួសប្រមាណប្រឆាំងនឹងពួកគេ។ … Continue reading អាមេរិកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ករណីបណ្តឹងតុលាការទៅលើក្រុមប្រឆាំង ដែលមានចំនួនកាន់តែច្រើនឡើង
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed