លោក ហ៊ុន សែន ប្រកាសថាលោក និងភរិយាឆ្លងកាត់ការធ្វើតេស្តរកកូវីដ១៩ ដំណាក់កាលចុងក្រោយដោយជោគជ័យ

លោក ហ៊ុន សែន បានអះអាងនៅថ្ងៃពុធទី ១៨ខែវិច្ឆិកានេះ ថា លោក និងភរិយា ព្រមទាំងអ្នកនៅជាមួយលោក បានឆ្លងកាត់ការធ្វើតេស្តរកវីរុសកូរ៉ូណា ដោយជោគជ័យក្នុងដំណាក់កាលទី៤ ដោយសារលទ្ធផលបង្ហាញថាអវិជ្ជមានកូវីដ១៩ទាំងអស់គ្នា។ ទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃពុធនេះ ចុះផ្សាយថា លោក និងភរិយា ព្រមទាំងអ្នកនៅជាមួយ ពុំមានឆ្លងជំងឺដ៏កាចសាហាវនេះឡើយ។ ដូច្នេះ ចាប់ពីថ្ងៃស្អែក ដែលត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកាទៅ លោកនឹងចេញទៅហាត់ប្រាណ ឬបំពេញការងារជាធម្មតា ដូចកាលពីមុនថ្ងៃទី៤ខែវិច្ឆិកា។ យ៉ាងនេះក្តី លោកហ៊ុន សែន បញ្ជាក់ថាលោកនៅមិនទាន់ឱ្យកូននិងចៅៗ របស់លោកមកលេងផ្ទះរបស់លោកឡើយ ដើម្បីឱ្យប្រាដកថាលោកពិតជាគ្មានមេរោគកូរ៉ូណា និងបង្ការមិនឱ្យជំងឺនេះឆ្លងរាលដាលទៅកូនចៅរបស់លោក។ លោកថានេះ ជាក្តីស្រលាញ់ដែលឪពុក និងជីតា ផ្តល់ចំពោះកូន និងចៅ ៗ គឺដើម្បីសុវត្ថិភាពកូន និងចៅជាទីស្រលាញ់ ប៉ុន្តែលោកហាក់បំភ្លេចចំពោះសុវត្ថិភាពកូនចៅក្នុងក្រុមការងារ និងមនុស្សដែលនឹងហែហមលោកទៅហាត់ប្រាណទៅវិញ។ ព្រឹត្តិការណ៍៣វិច្ឆិកា គឺជាការជួបគ្នារវាងថ្នាក់ដឹកនាំកម្ពុជា ជាមួយប្រតិភូប្រទេសហុងគ្រី ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការបរទេសនិងពាណិជ្ជកម្មហុងគ្រី លោក ភីធើ ហ្ស៊ីចាតូ។ រដ្ឋមន្ត្រីការបរទេសហុងគ្រីរូបនេះ ត្រូវបានរកឃើញថាមានជំងឺកូវីដ១៩ ក្រោយត្រឡប់ពីកម្ពុជា ទៅដល់ទីក្រុងបាងកក ប្រទេសថៃនៅល្ងាចថ្ងៃទី៣ ខែវិច្ឆិកាដដែលនោះ។ … Continue reading លោក ហ៊ុន សែន ប្រកាសថាលោក និងភរិយាឆ្លងកាត់ការធ្វើតេស្តរកកូវីដ១៩ ដំណាក់កាលចុងក្រោយដោយជោគជ័យ