U.S. Vice President Joe Biden, left, gestures as he tells Japan's Prime Minister Shinzo Abe that Japan is the United States' strongest security partner in the region during their bilateral meeting in Singapore Friday, July 26, 2013.

ព័ត៌មានជាតិ

មេដឹកនាំថ្មីអាមេរិក ជាប់ឆ្នោតលោកចូលបៃដិនសន្យាជួយការពារជប៉ុន

By ឌឹ ខេមបូឌា ដេលី

December 02, 2020

ប្រធានាធិបតី សហរដ្ឋអាមេរិកដែលជាប់ឆ្នោត បានប្រាប់នាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga ថា ទីក្រុងវ៉ាស៊ីនតោននឹងនៅតែការពារ ប្រទេសជប៉ុនក្នុងជម្លោះជាមួយប្រទេសណាមួយ ដែលក្នុងនោះ មានទាំងជម្លោះដែនទឹក ដែនកោះនៅសមុទ្រចិនខាងត្បូង ដោយអនុវត្តតាមសទិ្ធសញ្ញា សន្តិសុខទ្វេភាគី។

កាសែតជប៉ុនក្យូដូ បានរាយការណ៍ថា ការបង្ហាញឆន្ទះរបស់ លោកបៃដិន ធ្វើឡើងតាមរយៈកិច្ចសន្ទនាជាមួយលោកនាយករដ្ឋមន្រ្តី Suga កាលពីថ្ងៃព្រហស្បតិ៍ទី២៦ ខែវិច្ឆិកា នៅពេលអ្នកទាំង២និយាយយោងទៅដល់ បញ្ហាដែនកោះ Senkaku នៅសមុទ្រចិនខាងកើតដែលចិនបានកំពុងព្យាយាមយកពី ជប៉ុនមកវិញ ដោយបានចោទ ជប៉ុនថាបានចូលកាន់កាប់ប្រជុំកោះនេះ នៅអំឡុងសង្គ្រាមលោកទី២ ព្រោះវាជាដែនកោះរបស់ចិន តាំងពីយូរលុងមកហើយ។

នៅក្នុងកិច្ចសន្ទនាគ្នានេះ លោកនាយករដ្ឋមន្ត្រីជប៉ុន បានសាទរ លោកបៃដិន ដែលោនឹងក្លាយជាប្រធានាធិបតីអាមេរិកលើកទី៤៦ ប៉ុន្តែ លោក Suga បានរំលឹកប្រាប់លោក បៃដិន អំពី កិច្ចព្រមព្រៀងទាំងឡាយ ដែលរដ្ឋការរបស់លោកដូណាល់ត្រាំបានធ្វើអោយមានរូបរាងឡើង ដែលលោកថា រដ្ឋការរបស់លោកត្រាំបានបង្កើតអាស៊ី ក្លាយជាតំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វិច ដោយចំហ និងសេរី។

តាមប្រភពដដែលនេះ លោកនាយករដ្ឋមន្រ្តី Suga និងប្រធានាធិបតី បៃដិន បានចាត់ទុក អាមេរិកនិងជប៉ុន គឺជាសម្ព័ន្ធភាពមិនអាចខ្វះបាន ក្នុងការធ្វើអោយតំបន់អាស៊ីទាំងមូលមានសន្តិភាព ស្ថិរភាព និងវឌ្ឍនៈភាព ។

ក្រោយកិច្ចសន្ទនារយៈពេល១០នាទី លោកបៃដិន បានសង្គត់ធ្ងន់ អំពីការប្ដេជ្ញាចិត្តរបស់លោក ដើម្បីការពារជប៉ុន ដោយអនុវត្តអោយបាននូវមាត្រា៥ ដែលចែងអំពីអន្តរគមន៍កងទ័ព ជួយជប៉ុនបើមានការឈ្លានពាន ពីប្រទេសណាមួយ។ ប្រជុំកោះ Senkakus ដែលចិនហៅថា Diaoyu បានធ្លាក់ក្នុងជម្លោះ ទាំងការទូតផង និងជម្លោះពាណិជ្ជកម្មផង។ តាមសន្ធិសញ្ញាឆ្នាំ ១៩៦០ នាំអោយសហរដ្ឋអាមេរិក បានបញ្ជូនកងទ័ពទៅដាក់តាំងលើទឹកដីជប៉ុន ដែលមកដល់សព្វថ្ងៃនេះ គឺមានជាង៥ម៉ឺន៥ពាន់នាក់។

ជម្លោះដែនទឹកនៅសមុទ្រចិនខាងកើត រវាងចិននិងជប៉ុន គឺមានតាំងពីឆ្នាំ២០១០ ។ ចាប់តាំងពីពេលនោះ ចិនតែងតែ បញ្ជូន នាវាល្បាត នាវាចម្បាំង ព្រមទាំងយន្តហោះ ចម្បាំង បានបើកបរនិងហោះហើរ នៅក្បែរនិងក្រឡឹងនៅក្បែរកោះ Senkakus ប៉ុន្តែមិនអាច ធ្វើអោយជប៉ុនបោះបង់ចោលដែនកោះនោះទេហើយ មិនតែប៉ុណ្ណោះ ជប៉ុន ក៏បានបញ្ចេញយន្តហោះចម្បាំង របស់ខ្លួនជាច្រើនគ្រឿងអោយហោះ                ប្រសាយដេញយន្តហោះ ចិនត្រឡប់ទៅវិញ។ ជម្លោះបានអូសបន្លាយមកដល់ពេលនេះ តែចិន នៅតែសន្យាដាក់សំពាធអោយជប៉ុនប្រគល់ប្រជុំកោះទាំងនោះ មកអោយចិនវិញ។

កាលពីឆ្នាំ២០១២ ជនជាតិចិន ដែលពោរពេញដោយជាតិនិយម បានដុតរថយន្តជប៉ុនដែលមាននៅលើទឹកដីចិន ហើយជនជាតិជប៉ុនពេលនោះក៏បានសំដែងប្រតិកម្មប្រឆាំងនឹងចិនផងដែរ។ តែមិនបានធ្វើដូចជនជាតិចិននោះទេ។ លោកបៃដិន ធ្លាប់បានបម្រើរដ្ឋការរបស់លោកបារ៉ាក់អូបាម៉ា រយៈពេល៨ឆ្នាំ ក្នុងតួនាទីជាអនុប្រធានាធិបតី។ លោកក៏ធ្លាប់និយាយយោងអំពីដែនកោះមួយចំនួនរបស់ជប៉ុនដែននឹងប្រឈមនឹងជម្លោះជាមួយប្រទេសជិតខាង។

ក្នុងន័យនេះហើយដែលនាយករដ្ឋមន្ត្រីជប៉ុនរូបនេះ សំឡឹងជាថ្មីទៀត ថាទំនាក់ទំនង ជប៉ុននិងអាមេរិកក្រោមរដ្ឋការរបស់លោកបៃដិន នឹងនៅតែរឹងមាំហើយសង្ឃឹមថា គឺដូចនឹងរដ្ឋការរបស់លោកដូណាល់ត្រាំ។ សម្រាប់ជប៉ុនមិនថាឡើយ បារម្ភនឹងមានជម្លោះ ជាមួយចិន ករណីដែនទឹក និងដែនកោះ គឺករណីកូរ៉េខាងជើងគំរាមឧបទ្វីប ក៏ជាក្ដីបារម្ភមួយដែរ។ មេដឹកនាំទាំង២ ជប៉ុន និងអាមេរិក មិនត្រូវបានរាយការណ៍មកថា ពួកគាត់មិនបាននិយាយយោងដល់ប្រទេសកូរ៉េខាងជើងនោះទេ។

លោកចូលបៃដីន កាលនៅក្នុងយុទ្ធនាការរកសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតប្រធានាធិបតី អាមេរិក ដែលបានបិទបញ្ចប់ នៅថ្ងៃទី៣ ខែវិច្ឆិកា លោកក៏បាននិយាយខ្លះៗដែរ អំពីស្ថានភាពលើឧបទ្វីបកូរ៉េ ។

លោកថាលោកនៅតែបន្ត អោយមានវត្តមានកងទ័ពអាមេរិក នៅលើទឹកដីកូរ៉េខាងត្បូង ។ លោកបញ្ជាក់ថា លោកគ្រាន់តែពិនិត្យឡើងវិញខ្លះៗអំពី អ្វីដែលកងទ័ពអាមេរិក នៅលើទឹកដីកូរ៉េខាងត្បូង និងនៅប្រទេសជប៉ុនត្រូវការជាអាទិភាព។ តែសូមជម្រាបថា មិនថាឡើយសហរដ្ឋអាមេរិក គឺជប៉ុន ក៏បានបង្កើតសន្ធិសញ្ញា សន្តិសុខ ជាមួយប្រទេសអូស្ត្រាលី ផងដែរ។

សន្ធិសញ្ញានេះ ទាំងជប៉ុននិង អូស្ត្រាលី បានសន្យារួមគ្នា ដោយជួយគ្នាទៅវិញទៅមកផ្នែកកងទ័ព គឺក្នុងនោះ មានទាំងការធ្វើសមយុទ្ធសមុទ្រ និងសមយុទ្ធទ័ពជើងគោក។ តែសន្ធិសញ្ញានេះ ត្រូវបានមើលឃើញថា ប្រទេសទាំង២នេះ សំដៅធ្វើអោយមានតុល្យភាព ជាមួយនឹងប្រទេសចិន។   

យ៉ាងណា ទាំងជប៉ុននិងអូស្ត្រាលី សុទ្ធតែមានជម្លោះនឹងចិន ។ សម្រាប់រដ្ឋាភិបាលកង់បេរ៉ា កំពុងមានជម្លោះជាមួយចិន ផ្នែកពាណិជ្ជកម្ម។ ដើមចមកើតចេញពី អូស្ត្រាលី ផ្ដើមអោយមាន ក្រុមស៊ើបអង្កេតឯករាជ្យមួយ កម្រិតអន្តរជាតិ ដើម្បីស្រាវជ្រាវ ប្រភពមេរោគកូរ៉ូណា ដែល ផ្ទុះចេញពីក្រុងអូហាន ប្រទេសចិន ។ ទាំងជប៉ុន និងអូស្ត្រាលី សុទ្ធតែជាមហាមិត្តរបស់អាមរិក៕