ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ នៅសល់ពេលតែ៧ សប្ដាហ៍ទៀតប៉ុណ្ណោះ នឹងចាកចេញពីសេតវិមាន ប៉ុន្តែក្នុងស្ថានភាពនេះ លោកបានផ្ដល់ភ្លើងខៀវអោយរដ្ឋមន្ត្រី និងទីប្រឹក្សាជំនិតរបស់លោក អាចប្រើគំនិត និងសកម្មភាពដើម្បីបើកយុទ្ធសាស្ត្រចុងក្រោយ ទៅលើប្រទេសអ៊ីរ៉ង់។
ប្រភពព័ត៌មានពីមន្ត្រីសេតវិមានឲ្យដឹងថា លោកត្រាំចង់ធ្វើអោយមានរឿងមួយផ្ទុះឡើង នៅមជ្ឈឹមបូព៌ា មុនពេលលោកចាកចេញពីតំណែង ជាប្រធានាធិបតីអាមេរិក ទី៤៥។ ដោយមើលឃើញដូចនេះ លោក Jared Kushner ទីប្រឹក្សាជាន់ខ្ពស់របស់លោកត្រាំ ត្រូវបានបណ្ដាញផ្សាយព័ត៌មាន Aljazeera រាយការណ៍ថា លោកត្រូវធ្វើទស្សនកិច្ចឥតព្រាងទៅកាន់មជ្ឈេបូព៌ា ដើម្បិជជែកពីបញ្ហាតានតឹងក្នុងតំបន់បន្ទាប់ពីមានការសម្លាប់អ្នកវិទ្យាសាស្រ្ដនុយក្លេអ៊ែរអ៊ីរ៉ង់ម្នាក់។
មន្រ្ដីជាន់ខ្ពស់ម្នាក់របស់សេតវិមានបានថ្លែងកាលពីថ្ងៃចន្ទ ទី៣០ ខែ វិច្ឆិកាថា លោក Kushner ត្រូវជួបជាមួយនឹងព្រះអង្គម្ចាស់ Mohammed bin Salman ជាមហាក្សត្រនៃប្រទេសអារ៉ាប៊ីសាវអូឌិត ។
លោក Kushner គឺជាកូនប្រសាររបស់លោកត្រាំក៏ធ្វើដំណើរទៅកាន់ប្រទេសកាតា ផងដែរ។ ជាមួយនឹងកូនប្រសារលោកត្រាំ គឺមានប្រេសិតអាមេរិកពិសេសៗ ជាច្រើនរូបទៀតដែលត្រូវអមដំណើរគឺ សុទ្ធតែជាមន្ត្រីសេតវិមាន។
លោក Kushner និងក្រុមរបស់លោកនេះហើយមានស្នាដៃពិសេសក្នុងការចរចាសម្រុះសម្រួលឱ្យមានប្រក្រតីភាពរវាងទំនាក់ទំនងអ៊ីស្រាអែល និងប៉ារ៉េន ក៏ដូចជាមួយនឹងអារ៉ាប់ អ៊ីមីរ៉េត និងស៊ូដង់ឡើងវិញចាប់ពីខែសីហា មក។ ក្រុមមន្រ្ដីទាំងនោះថ្លែងថា ពួកគេធ្វើទស្សនកិច្ចម្ដងទៀតនេះដើម្បីបង្កើនទំនាក់ទំនងឱ្យរឹងមាំ មុនពេលលោកដូណាល់ត្រាំត្រូវផ្ទេរអំណាចឱ្យលោកបាយដិននៅថ្ងៃទី២០មករា ឆ្នាំ២០២១។
មន្រ្ដីអាមេរិកជឿជាក់ថាការដែលជម្រុញឱ្យអ៊ីស្រាអែលនិងអារ៉ាប់ប៊ីសាអូឌិត ខិតជិតគ្នា ក្លាយជាមិត្តនឹងគ្នា គឺជាគម្រូឱ្យប្រជាជាតិអារ៉ាប់ធ្វើតាមបានដែរ។ តែយ៉ាងនេះក្ដីអារ៉ាប់ប៊ីសាអូឌីតហាក់បីដូចជាមិនទាន់ឈានដល់ចំនុចនៃទំនាក់ទំនងកំពូល ជាមួយអ៊ិស្រាអែលនៅឡើយទេ។
កាលពីប៉ុន្មានសប្ដាហ៍នេះ ប្រទេសមហាអំណាចមួយនេះបានចាប់អារម្មណ៍ពីស្ថានការណ៍នៅឯប្រទេសនានានៅមជ្ឈឹមបូព៌ាជាខ្លាំងដោយព្រួយបាមរ្ភថា អ៊ីរ៉ង់ នឹងពង្រីកឥទ្ធិពលវាតទី គំរាមប្រទេសក្នុងតំបន់។
ដំណើរទស្សនកិច្ចរបស់លោក Kushner ត្រូវបានគេមើលឃើញធ្វើឡើងយ៉ាងប្រញាប់ប្រញាល់ចំការស្លាប់របស់លោក Mohsen Fakhrizadeh នៅជាយក្រុងតេហេរ៉ង់ ដោយការវាយប្រហារដែលអ៊ីរ៉ង់ចោទថា ជាស្នាដៃរបស់អ៊ីស្រាអ៊ែល និងអាមេរិកហើយចុងក្រោយនេះ អ៊ីរ៉ង់ចោទថា អារ៉ាប៊ីសាវអូឌិត ក៏ជាប់ពាក់ព័ន្ធនឹងការសំលាប់នេះដែរ។
រដ្ឋាភិបាលលោកខាងលិច និងអ៊ីស្រាអែល មានជំនឿថា លោក Fakhrizadeh គឺជាស្ថាបត្យករ នៃកម្មវិធីអាវុធនុយក្លេអ៊ែរអ៊ីរ៉ង់។ អ៊ីរ៉ង់បានចោទប្រកាន់ថាការស្លាប់របស់បិតា កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន គឺអ៊ីសា្រអ៊ែលខ្លាំងជាងគេដែលអ៊ីរ៉ង់ត្រូវតែសងសឹក។
អ៊ីរ៉ង់ក៏បានបញ្ជាក់ថា អាវុធដែលខ្មាន់កាំភ្លើងបាញ់ប្រហារនោះ គឺ ផលិតឡើងដោយអ៊ីស្រាអែលតែម្ដង។
កាលពីខែសិហា នៅពេលដែលមេដឹកនាំធំទីពីររបស់អាល់កៃដា ត្រូវបានបាញ់សម្លាប់ អ៊ីរ៉ង់មិនបានចោទប្រកាន់ដូចនេះទេ តែបណ្ដាញផ្សាយព័ត៌មានអ៊ីរ៉ង់ បានរាយការណ៍ថាចារកម្មរបស់អ៊ីស្រាអែលទទួលបញ្ជាពីមេរិកឱ្យចាត់ការរឿងនេះ ដើម្បីបញ្ជាក់ថាអ៊ីរ៉ង់ គឺជាទីតាំងនៃភេរវកម្ម។
គេមើលឃើញថាការសម្លាប់លោក Fakhrizadeh គឺអាចមានផែនការចេញពីអ៊ីស្រាអែលដោយសម្អាងថា មុនការស្លាប់របស់អ្នកវិទ្យាសាស្ត្រអ៊ីរ៉ង់ម្នាក់នេះ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពេល នាយករដ្ឋមន្រ្ដីអ៊ីស្រាអ៊ែល លោក បេនចាមីន តានយ៉ាហូ បានធ្វើដំណើរទៅកាន់អារ៉ា់ប៊ីសាអូឌិតហើយបានជួបជាមួយនឹងព្រះអង្គម្ចាស់ Bin Salman ហើយមន្រ្ដីរបស់អ៊ីស្រាអែលម្នាក់ថ្លែងថា នៅទីនោះអ្នកទាំងពីរបានជួបប្រជុំជាមួយនឹងរដ្ឋមន្រ្ដីការបរទេសអាមេរិក លោក Mike Pompeoផងដែរ។
នៅក្នុងជំនួបនោះត្រូវបានគេរាយការណ៍មកថា លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល និងព្រះអង្គម្ចាស់ស្វែងរកគំនិតយុទ្ធសាស្រ្ដក្នុងនាមជាប្រទេសនៅមជ្ឈឹបូព៌ា ដើម្បបង្កើតគោលនយោបាយរួមគ្នា អំពីអ៊ីរ៉ង់ដូចដែលអាមេរិកស្ថិតក្រោមរដ្ឋការររបស់លោកបារ៉ាក់អូបាម៉ាដែលចងភ្ជាប់ទំនាក់ទំនងប្រពៃណីក្នុងតំបន់ ខណៈលោកបាយដិនបានថ្លែងថាលោកនឹងចូលរួមឡើងវិញនៃកតិកាសញ្ញានុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ដែលលោក ត្រាំបានដើរចេញ តាំងពីឆ្នាំ២០១៨ នោះ៕