32 C
Phnom Penh

ប្រមុខរដ្ឋាភិបាលប្តេជ្ញាចិត្តលើកកម្ពស់សិទ្ធិ និងសុខមាភាពជនមានពិការភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រមុខរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្តេជ្ញាចិត្តលើកកម្ពស់សិទ្ធិជនមានពិការភាព និងជំរុញឱ្យពលរដ្ឋទាំងអស់ចូលរួមលើកស្ទួយសុខមាភាពរបស់ជនមានពិការភាពឱ្យកាន់តែប្រសើរឡើង ដើម្បីជាឧត្តមប្រយោជន៍លើវិស័យពិការភាពនៅកម្ពុជា។

សារលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសនៃទិវាជនមានពិការភាពកម្ពុជាលើកទី២២ និងទិវាមានពិការភាពអន្តរជាតិលើកទី៣៨ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ បានអះអាងថា រដ្ឋាភិបាល និងគ្រប់មជ្ឈដ្ឋានបានយកចិត្តទុកដាក់ចំពោះជនមានពិការភាព។ ការយកចិត្តទុកដាក់ទាំងនោះ រួមមានការលើកកម្ពស់សិទ្ធិ ការលើកស្ទួយសុខុមាលភាព ការផ្តល់ឱកាសការងារ និងការផ្តល់ឧត្តមប្រយោជន៍ផ្សេងទៀតក្នុងវិស័យមួយនេះ។

លិខិតដដែលក៏បានជំរុញឱ្យក្រសួងស្ថាប័ន និងអ្នកពាក់ព័ន្ធបន្តយកចិត្តទុកដាក់ ជួយសម្រួល និងដោះស្រាយបញ្ហាដល់ជនមានពិការភាព ដូចជាការបង្កលក្ខណៈងាយស្រួល ក្នុងការចេញ ឬចូលទីកន្លែងសាធារណៈ។

លើសពីនេះ ត្រូវពង្រឹងយន្តការសម្របសម្រួល ទប់ស្កាត់ការរើសអើង ការប្រមាថ និងមាក់ងាយជនមានពិការភាព និងគិតគូរវិភាគប្រភេទអាជីវកម្ម និងមុខរបរដែលសមស្របសម្រាប់ពួកគេដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ ការបង្កើតសាជីវកម្ម និងការចាប់ផ្តើមធុរកិច្ចដោយខ្លួនឯង ព្រមទាំងចំណុចជាច្រើនទៀត។

តួលេខបានមកពីអង្គការជនមានពិការភាពឱ្យដឹងថា ចំនួនជនមានពិការភាពនៅកម្ពុជាមានប្រមាណ ៥០ម៉ឺននាក់ក្នុងចំណោមប្រជាជនសរុប។

ក្នុងសារលិខិតរបស់លោក ហ៊ុន សែន ដដែលឱ្យដឹងថា ក្នុងឆ្នាំ២០១៩កន្លងទៅ ជនមានពិការភាពដែលកំពុងបម្រើការងារក្នុងស្ថាប័នរដ្ឋប្រមាណ៤០ មានចំនួន ២ ៨៦០នាក់ ក្នុងនោះស្រ្តីមានចំនួន៧៨៩នាក់។ ដោយឡែកជនមានពិការភាពដែលធ្វើការក្នុងវិស័យឯកជនមានចំនួន ៣ ៧៩២នាក់។ បើសរុបទាំងវិស័យរដ្ឋ និងឯកជន ការងារដែលផ្តល់ជូនជនមានពិការភាពមានចំនួនជាង៦ពាន់៦រយនាក់(៦៦៥២)៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស