26 C
Phnom Penh

51041

Latest

សមាគម​៥​នៅ​ក្រៅ​ស្រុក​ដង្ហែ​ញត្តិ​ជូន​សមាជិក​ព្រឹទ្ធសភា​ញូវហ្សេលែន ដើម្បី​ជំរុញ​ឱ្យ​កម្ពុជា​ស្ដារ​ប្រជាធិបតេយ្យ​និង​គោរព​សិទ្ធិមនុស្ស

សមាគម​ក្រៅ​ស្រុក​ចំនួន ៥ ដង្ហែ​ញត្តិ​ប្រគល់​ជូន​សមាជិក​ព្រឹទ្ធសភា​ប្រទេស​ញូវហ្សេលែន ដើម្បី​ឲ្យ​ពួកគេ​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស។ សមាគម​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ញូវហ្សេលែន ចំនួន ៥ ដង្ហែ​ញត្តិ​ដែល​មាន​ហត្ថលេខា​គាំទ្រ​ពី​សមាជិក​នៃ​អង្គការ​សមាគម​នៅ​ក្រៅ​ស្រុក​ចំនួន ៦៥៥​នាក់ យក​ទៅ​ប្រគល់​ជូន​សមាជិក​ព្រឹទ្ធសភា​ប្រទេស​ញូវហ្សេលែន នៅ​ថ្ងៃ​អង្គារ សប្ដាហ៍​នេះ ដើម្បី​សុំ​ឱ្យ​រដ្ឋាភិបាល​ប្រទេស​នេះ​ជួយ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស​ឡើងវិញ។ ប្រធាន​សមាគម Canterbury Cambodian Association ប្រចាំ​ប្រទេស​ញូវហ្សេលែន លោក សៅ រ៉ាស៊ី បាន​ប្រាប់​សារព័ត៌មាន The...