32 C
Phnom Penh

51081

Latest

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ប្រកាស​ចូលរួម​ជាមួយ​បក្ស​បី​ទៀត​ដើម្បី​កសាង​សង្គម​ប្រជាធិបតេយ្យ

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (គ.ប.ម) ប្រកាស​ថា គណបក្ស​របស់​ខ្លួន​នឹង​បន្ត​ចូលរួម​ជាមួយ​គណបក្ស​ចំនួន ៣ ផ្សេង​ទៀត​ដោយ​ដាក់​ឈ្មោះ​ថា «សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​អនាគត» ដើម្បី​ចូលរួម​កសាង​សង្គម​ប្រជាធិបតេយ្យ យុត្តិធម៌​សង្គម​សម្រាប់​ប្រជាជាតិ​ខ្មែរ​ទាំងមូល​នា​ពេល​អនាគត។ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​កាលពី​ថ្ងៃទី​៩ ខែ​មេសា ឆ្នាំ​២០២៤ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​បញ្ជាក់​ថា គណបក្ស​នេះ​នៅតែ​រក្សា​ជំហរ​យ៉ាង​រឹងមាំ​របស់​ខ្លួន​ក្នុង​ការ​បន្ត​រួម​ដំណើរ​កិច្ចសហការ​នៅ​ក្នុង​សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​អនាគត ដើម្បី​ចូលរួម​កសាង​សង្គម​ប្រជាធិបតេយ្យ យុត្តិធម៌​សង្គម ការ​អភិវឌ្ឍ​ប្រកប​ដោយ​សមធម៌ និង​ចីរភាព ព្រមទាំង​សុខដុមរមនា​សម្រាប់​ប្រជាជាតិ​ខ្មែរ​ទាំងមូល​នា​ពេល​អនាគត។ កន្លង​មក គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ចង​សម្ព័ន្ធភាព​ជាមួយ​គណបក្ស​ប្រឆាំង ៣ ផ្សេង​ទៀត​នៅ​បន្ទាប់ពី​បុគ្គល​សំខាន់ៗ ដូចជា​លោក​បណ្ឌិត...