28 C
Phnom Penh

សមាគមវិស័យធនាគារនិងហិរញ្ញវត្ថុ អំពាវនាវឱ្យសាធារណជនទូទាត់ប្រាក់តាមប្រព័ន្ធអេឡេត្រូនិច ដើម្បីការពារជំងឺកូវីដ១៩

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាគមវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា អំពាវនាវដល់សាធារណជន អតិថិជន និងអាជីវករ ទាំងអស់ ឱ្យទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច ដើម្បីបង្ការការចម្លងជំងឺកូវីដ១៩។

សេចក្តីថ្លែងការណ៍រួមរបស់សមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ព្រមទាំងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ បានលើកឡើងថា ពេលថ្មីៗនេះ មានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍។

ប្រភពដដែលបន្តថា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ វិស័យធនាគារ និងហិរញ្ញវត្ថុ លើកទឹកចិត្តដល់សាធារណជន អតិថិជន និងអាជីវករទាំងអស់ ធ្វើការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច ដែល\ផ្តល់ដោយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។

ការស្នើនេះ ក្រោយពីក្រសួងសុខាភិបាលធ្លាប់បានជូនដំណឹងថា ជំងឺកូវីដ១៩ អាចឆ្លងតាមរយៈការប្រើប្រាស់ក្រដាសប្រាក់។

ប្រភពដដែលបន្តថា សមាគមធនាគារ និងហិរញ្ញវត្ថុ កំពុងសហការជាមួយធនាគារជាតិនៃកម្ពុជា ក្នុងការសម្រួលឱ្យមានការទូទាត់ប្រាក់តាមអេឡិចត្រូនិច ដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ឱ្យកាន់តែងាយស្រួល សុវត្ថិភាព និងកម្រៃសេវាសមរម្យ នាពេលខាងមុខនេះដែរ។

សេចក្ដីថ្លែងការណ៍រួមគ្នានេះ  អះអាងថា ការធ្វើបែបនេះ គឺជាកាត់បន្ថយហានិភ័យនៃការចម្លងកូវីដ-១៩ និង ដើម្បីរួមចំណែកក្នុងការទប់ស្កាត់ការចម្លងកូវីដ-១៩ជាមួយរដ្ឋាភិបាល៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស