29.3 C
Phnom Penh

រដ្ឋមន្ដ្រីការពារជាតិអាស៊ានបានប្ដេជ្ញារួមសាមគ្គីគ្នាជាថ្មីម្ដងទៀតធ្វើឲ្យមានសន្ដិភាពសម្រាប់សមុទ្ធចិនខាងត្បូង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ដ្រីការពារជាតិអាស៊ានបានប្ដេជ្ញារួមសាមគ្គីគ្នាជាថ្មីម្ដងទៀតដើម្បីធ្វើឲ្យមានសន្ដិសភាពនៅក្នុងតំបន់ជាពិសេសពាក់ព័ន្ធនិងសមុទ្រខាងត្បូង។ ការប្ដេជ្ញារបស់រដ្ឋមន្ដ្រីការពារជាតិនៃសមាគមន៍អាស៊ានបានធ្វើឡើងនៅឯកិច្ចប្រជុំរបស់ខ្លួនមានរយៈពេលមួយថ្ងៃកាលពីសប្ដាហ៍មុនហើយនៅពេលនោះធ្វើឡើងនៅចំពោះមុខវត្តមានរដ្ឋមន្ដ្រីការពារចិន សហរដ្ឋអាមេរិក អាមេរិក អូស្ត្រាលី និងជប៉ុន។

កាសែតបាងកកប៉ុស្ដិ៍បានចុះផ្សាយថាកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ានបូក សហរដ្ឋអាមេរិក និងប្រទេសចិនផ្ដោតសំខាន់នៅពេលនេះគឺបញ្ហាភាពតានតឹងនៅសមុទ្រចិនខាងត្បូងគឺចំពេលដែលចិនបង្កើនឥទ្ធិពលរបស់ខ្លួនវាតទីកាន់កាប់តំបន់ឲ្យបានភាគច្រើនបំផុតអោយបានខ្លួនឯង។

កិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ាននៅឆ្នាំនេះគឺវៀតណាមជាអ្នករៀបចំសម្របសម្រួល។

ប្រទេសវៀតណាមបាននិយាយថាក្រុមរដ្ឋមន្ដ្រីការពារជាតិអាស៊ានបានយល់ព្រមដូចៗគ្នាគឺត្រូវតែអនុវត្តន៍អោយបាននូវច្បាប់អន្ដរជាតិដើម្បីដោះស្រាយបញ្ហាជំលោះដែនទឹកនៅសមុទ្រចិនខាងត្បូង។

តាមប្រភពដដែលនេះគឺក្រុមរដ្ឋមន្ដ្រីការពារជាតិអាស៊ានបានរួមគ្នាទប់ស្កត់ភាពតាន់តឹងក្នុងជំលោះតំបន់ជាពិសេស គឺសមុទ្រចិនខាងត្បូងនេះឲ្យតិចបំផុតហើយសន្យាជំរុញឲ្យប្រទេសពាក់ព័ន្ធទាំងអស់ត្រូវពន្លឿនការដោះស្រាយដោយផ្អែកទៅលើច្បាប់សមុទ្រអន្ដរជាតិឆ្នាំ១៩៨២។

ក្រុមរដ្ឋមន្ដ្រីការពារជាតិអាស៊ានបានចេញសេចក្ដីថ្លែងការណ៍រួមដោយសង្កត់ធ្ងន់ថាឆ្នាំនេះគឺស្ថានភាពជំលោះសមុទ្រចិនខាងត្បូងគឺមានភាពធ្ងន់ធ្ងរជាងបណ្ដាឆ្នាំមុនៗដែលនាំឲ្យមានការភ័យខ្លាចពីការប៉ះទង្គិចគ្នា។

សេចក្ដីថ្លែងការណ៍ដដែលបានបញ្ជាក់ទៀតថាការដោះស្រាយជំលោះទាំងអស់គឺភាគីពាក់ព័ន្ធត្រូវប្រកាន់នូវភាពអត់ធ្មត់ហើយរួមគ្នាជំរុញឲ្យបាននូវក្រមប្រតិបត្តិសមុទ្រ។

ក្នុងពេលជាមួយគ្នានេះរដ្ឋមន្ដ្រីការពារជាតិសហរដ្ឋអាមេរិកChristopher Miller,រដ្ឋមន្ដ្រីការពារចិនWei Fenghe រួមទាំងរដ្ឋមន្ដ្រីការពារជាតិជប៉ុន Nobuo Kishi អូស្ដ្រាលី ឥណ្ឌា រុស្ស៊ី ក៏បានចូលរួមក្នុងកិច្ចប្រជុំនេះដែរគឺក្នុងនោះរដ្ឋមន្ដ្រីការពារជាតិសហរដ្ឋអាមេរិកបានលើកឡើងអំពីភាពងាយគ្រោះថ្នាក់នៃសមុទ្រចិនខាងត្បូងដោយសារតែការបំពានពីសំណាក់ប្រទេសចិន។

សមុទ្រចិនខាងត្បូងលាតសន្ធឹង៣លានគីឡូម៉ែត្រក្រឡា តែចិនបានប្រកាសថាតំបន់ទាំងនោះគឺជាកម្មសិទ្ធរបស់ខ្លួនតែមួយគត់។ការប្រកាសរបស់ចិនរួមនឹងសកម្មភាពរបស់កងនាវាចិនបានធ្វើឲ្យសហរដ្ឋអាមេរិក ឥណ្ឌា អូស្ដ្រាលី អង់គ្លេស បានសំរេចចូលពាក់ព័ន្ធនិងជំលោះក្នុងតំបន់នេះជាពិសេសគឺអាមេរិក និងជប៉ុន។

សមុទ្រចិនខាងត្បូងមកដល់ពេលនេះគឺចិនកំពុងមានជំលោះជាមួយនិងសមាគមន៍អាស៊ានជាមួយ៥ប្រទេស គឺ វៀតណាម ហ្វីលីពីន ព្រុយណេ ម៉ាឡេស៊ីនិងឥណ្ឌូនេស៊ី។ ប្រទេសទាំង៥នេះតែងតែបង្ខំឲ្យចិនជួយជំរុញឲ្យបាននូវក្រមប្រតិបត្តិសមុទ្រព្រោះវាបានអូសបន្លាយតាំងពីឆ្នាំ២០១២ មក នោះ។

យ៉ាងណាក៏ដោយនៅលើលំហសមុទ្រចិនខាងត្បូងគឺនាវាចម្បាំងសហរដ្ឋអាមេរិក ជប៉ុន និង ចិនមាននៅតំបន់នោះរួចស្រេចហើយ គឺជាហានិភ័យអាចនាំអោយផ្ទុះឡើងនូវជំលោះប្រដាប់អាវុធបើនាវាចម្បាំងរបស់ចិនអាចបាញ់មកប៉ះនឹងនាវាចម្បាំង អាមេរិក និងជប៉ុន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស