30 C
Phnom Penh

បណ្ឌិតយ៉ង សាំងកុមារ ថា ក្រសួងអប់រំគប្បីរកដំណោះស្រាយសមស្របចំពោះអ្នកខំរៀនហើយចង់បាននិទ្ទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកជំនាញកសិកម្ម និងជាមន្រ្តីជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋានGDP អះអាងថា ឲ្យតែសិស្សចុះឈ្មោះប្រឡង គឺជាប់ដោយស្វ័យប្រវត្តិនោះ វាជាករណីពិសេសមែនទែន។

ប្រធានគណកម្មាធិការប្រតិបត្តិនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា ចំពោះអ្នកខំរៀនហើយចង់បាននិទ្ទេសវិញ ក្រសួងអប់រំគួរមានដំណោះស្រាយសមស្របមួយជូនពួកគាត់ ដើម្បីលើកទឹកចិត្តដល់ការខំប្រឹងប្រែងរបស់គាត់រយៈពេល ១២ឆ្នាំកន្លងមក និងជាគំរូបន្តដល់ជំនាន់ក្រោយៗទៀត។

ការលើកឡើងនេះ ក្រោយពេលក្រសួងអប់រំ យុវជន និងកីឡា ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងមួយនៅរសៀលថ្ងៃទី១៦ខែធ្នូឆ្នាំ២០២០នេះ ដោយសម្រេចឱ្យបេក្ខជនចុះឈ្មោះប្រលងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬឌីប្លូម និងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិ ឬបាក់ឌុប ឆ្នាំសិក្សា២០១៩-២០២០ ទាំងអស់ ជាប់ជាស្ថាពរ ដោយគ្មានការកំណត់និទ្ទេស។

ការសម្រេចរបស់ក្រសួងអប់រំ ពេលនេះ ដោយយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។

កាលពីថ្ងៃម្សិលមិញ ក្នុងពិធីថ្លែងសារពិសេសអំពីស្ថានភាពកូវីដ១៩នៅកម្ពុជា និងថ្នាំវ៉ាក់សាំង កាលពីថ្ងៃទី១៥ខែធ្នូ  លោក ហ៊ុន សែន  បានផ្តល់យោបល់ទៅរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន ឱ្យសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០១៩-២០២០ ឱ្យជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដោយមិនបាច់ប្រលង។

ការផ្តល់យោបល់បែបនេះ ដោយសារតែប្រមុខរដ្ឋាភិបាលមិនអនុញ្ញាតឱ្យមានការប្រលងបាក់ឌុបនៅថ្ងៃទី១១ខែមករាឆ្នាំ២០២១តាមការគ្រោងទុកនោះឡើយ ព្រោះបារម្ភខ្លាចការរីករាតត្បាតជំងឺកូវីដ១៩ ចូលទៅក្នុងសហគមន៍បន្ថែមទៀត ពិសេសឆ្លងទៅសិស្ស និងលោកគ្រូអ្នកគ្រូតែម្តង។

ដោយឡែកសម្រាប់សិស្សថ្នាក់ទី៩ ដែលបានប្រឡងកាលពីពេលថ្មីៗនេះវិញ លោកក៏បានណែនាំឱ្យពួកគេជាប់ទាំងអស់តែម្តងទៅ ដើម្បីជៀសវាងភាពស្មុគ្រស្មាញ។

ឆ្នាំសិក្សា២០១៩-២០២០នេះ បេក្ខជនដែលបានដាក់ពាក្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួនជាង១២ម៉ឺននាក់(១២១,១០៨) ក្នុងនោះសិស្សស្រីមានចំនួនជាង៦ម៉ឺននាក់(៦៣,៩០៨នាក់)៕ 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស