35 C
Phnom Penh

51231

Latest

អ្នក​ឃ្លាំមើល​ថា​កម្ពុជា​នឹង​ទទួល​បាន​ការ​វិនិយោគ​ធំៗ​ដូច​សិង្ហបុរី បើ​រដ្ឋាភិបាល​អាច​បង្កើត​ប្រព័ន្ធ​ដឹកនាំ​គួរ​ឱ្យ​ពួកគេ​ទុកចិត្ត

ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា លើកឡើង​ថា កម្ពុជា​នឹង​ទទួល​បាន​ការ​វិនិយោគ​កាន់តែ​ច្រើន​ពី​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ​ដូច​ប្រទេស​សិង្ហបុរី ដែរ ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​មាន​ប្រព័ន្ធ​ដឹកនាំ​គួរ​ឱ្យ​ពួកគេ​ទុកចិត្ត​បាន ដើម្បី​ធានា​សុវត្ថិភាព​ដល់​ក្រុមហ៊ុន​របស់​ពួកគេ។ ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា បណ្ឌិត ប៉ា ចន្ទរឿន សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៣ កុម្ភៈ នេះ​ថា ក្រុមហ៊ុន​អន្តរជាតិ​ធំៗ​បាន​ជ្រើសរើស​ប្រទេស​សិង្ហបុរី ជា​ការិយាល័យ​កណ្ដាល​របស់​ខ្លួន​សម្រាប់​ធ្វើការ​វិនិយោគ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ លោក​បន្ថែម​ថា នោះ​គឺ​ដោយសារតែ​ប្រទេស​សិង្ហបុរី មាន​ប្រព័ន្ធ​ការពារ​គួរ​ឱ្យ​ពួកគេ​ទុកចិត្ត​ខ្ពស់​ពី​សំណាក់​រដ្ឋាភិបាល​នៃ​ប្រទេស​នេះ ដែល​អាច​ធានា​សុវត្ថិភាព​ដល់​ការ​វិនិយោគ​របស់​ពួកគេ។ ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា ប្រទេស​កម្ពុជា​ក៏​នឹង​ទទួល​បាន​ការ​វិនិយោគ​ពី​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ​ដូច​ប្រទេស​សិង្ហបុរី ដែរ ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​អាច​បង្កើត​នូវ​ប្រព័ន្ធ​ការពារ​ដែល​គួរ​ឱ្យ​ទុកចិត្ត​បាន​សម្រាប់​ម្ចាស់​ក្រុមហ៊ុន​វិនិយោគ​អន្តរជាតិ​ទាំងនោះ។ ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់ពី​សារព័ត៌មាន​អន្តរជាតិ​មួយ​បាន​ចុះផ្សាយ​អំពី​ប្រទេស​សិង្ហបុរី ដែល​ទទួល​បាន​ការ​ទុកចិត្ត​ពី​ក្រុមហ៊ុន​ពហុ​ជាតិ​សាសន៍ ទៅ​បង្កើត​ការិយាល័យ​កណ្តាល​វ៉ា​ដាច់​ទីក្រុង​ហុងកុង...