27 C
Phnom Penh

vn-uk

Latest

មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ឆ្នាំ​នេះ​ស្ថិត​ក្រោម​គំនាប​នៃ​ការ​ស្នើ​រុះរើ​សិទ្ធិ​វេតូ​របស់​មហា​អំណាច

មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​ឆ្នាំ​២០២៤ នេះ គឺជា​លើក​ទី​៧៩។ របៀបវារៈ​នៃ​មហាសន្និបាត​មាន​ជាច្រើន តែ​នៅ​ក្នុង​នោះ ការ​លើកឡើង​របស់​មេដឹកនាំ​ជាច្រើន​ដែល​ចូលរួម​ក្នុង​មហាសន្និបាត​អំពី​ការ​កែទម្រង់​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​ស្ថាប័ន​ពិភពលោក​មួយ​នេះ ពាក់ព័ន្ធ​នឹង​សិទ្ធិ​វេតូ​របស់​ប្រទេស​មហាអំណាច។ នៅ​ក្នុង​កិច្ចប្រជុំ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​កាលពី​ឆ្នាំ​កន្លង​ទៅ ប្រទេស​ជាច្រើន​បាន​លើកឡើង​ផង​ដែរ​ពី​ការ​កាត់បន្ថយ​អំណាច​របស់​ប្រទេស​មហាអំណាច​ទាំង​៥ ដែល​មាន​សិទ្ធិ​ក្នុង​ការ​បោះឆ្នោត​វេតូ ហើយ​ជា​ការ​ជះ​ឥទ្ធិពល​មួយ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​សម្រេច​ចិត្ត​ដ៏​មាន​សារសំខាន់​មួយ​ប្រឆាំង​នឹង​ប្រទេស​មួយ​ដែល​ឈ្លានពាន​ប្រទេស​ទន់ខ្សោយ ដូចជា​ករណី​រុស្ស៊ី កំពុងតែ​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន ជាដើម​នេះ។ ជាមួយ​គ្នា​នេះ​ក៏​មាន​ការ​ស្នើសុំ​ពង្រីក​សមាជិក​អចិន្ត្រៃយ៍​មួយ​ចំនួន​ផង​ដែរ​មាន​ដូចជា ការ​ស្នើ​ដំឡើង​ប្រទេស​ឥណ្ឌា ប្រទេស​ប្រេស៊ីល និង​តំបន់​អាហ្វ្រិក​ខាងត្បូង ជា​ប្រទេស​ដែល​តំណាង​កម្លាំង​ដ៏​ធំ​នៅ​ក្នុង​តំបន់។ នៅ​ឆ្នាំ​នេះ សហរដ្ឋ​អាមេរិក​គាំទ្រ​ឱ្យ​មាន​តំណាង​មួយ​សម្រាប់​ប្រទេស​អាហ្វ្រិក​ជា​សមាជិក​អចិន្ត្រៃយ៍​ប្ដូរ​វេន ប៉ុន្តែ​នៅ​ពេលនេះ ប្រទេស​នៅ​អឺរ៉ុប​មួយ​ចំនួន និង​តំបន់​អាស៊ី​មួយ​ចំនួន កំពុងតែ​ដាក់​សម្ពាធ​ឱ្យ​មាន​ការ​រុះរើ​សិទ្ធិ​វេតូ​ផ្ដាច់មុខ​របស់​ពួក​មហាអំណាច ព្រោះ​កន្លង​មក ការ​ប្រើប្រាស់​សិទ្ធិ​វេតូ​របស់​មហាអំណាច​រុស្ស៊ី...