27 C
Phnom Penh

ចំហថ្កោលទោស លោក សម រង្ស៊ី ដែលព្យាយាមប្រមាថព្រះមហាក្សត្រដើម្បីកេងចំណេញនយោបាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលការនីខ្មែរមួយរូបដែលកំពុងធ្វើការក្នុងប្រទេសកូរ៉េខាងត្បូង បានផ្ញើលិខិតចំហ ជូនអតីតប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងរស់នៅក្រៅប្រទេស ជុំវិញគោលបំណងរបស់មេបក្សប្រឆាំងរូបនេះដែលទាមទារឱ្យមានការកែប្រែរដ្ឋធម្មនុញ្ញ ចំណុចដែលចែងអំពីព្រះរាជតួនាទី របស់ព្រះមហាក្សត្រខ្មែរ។

សមាជិកចលនាយុវជនសង្គ្រោះជាតិក្នុងប្រទេសកូរ៉េខាងត្បូង និងជាពលការិនីខ្មែរ កញ្ញា រស់ សុផល ដែលមានគណនីហ្វេសប៊ុកឈ្មោះ សុផល កូនខ្មែរ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់កញ្ញា នៅថ្ងៃនេះ ផ្ញើជូនលោក សម រង្ស៊ី ជាមនុស្សដែលកញ្ញាធ្លាប់ស្រឡាញ់ និងឲ្យតម្លៃជាងគេ។

កញ្ញា រស់ សុផល លើកឡើងថា ពិតណាស់រដ្ឋធម្មនុញកម្ពុជា មិនដូចព្រះគម្ពី ហើយរិតតែមិនដូចស្រី្តរកស៊ីផ្លូវភេទ ដែលគ្រប់គ្នាចង់ដូរ ឬ ចង់កែ ទៅតាមតណ្ហារបស់ខ្លួននោះទេ។ បើក្នុងនាមលោក សម រង្ស៊ី ជាអ្នកនយោបាយជាន់ខ្ពស់មានទស្សនៈវិស័យវែងឆ្ងាយសំរាប់ជាតិមែននោះ ហេតុអ្វីមិនព្រមចូលរួមកែប្រែរដ្ឋធម្មនុញត្រង់ចំណុចដែលលោកថាមិនគួរ ឬមិនសមនោះផង?

ខណៈពេលនោះលោកក៏ជាអ្នកមានឥទ្ធិពលមួយរូបដែរតាំងពី ១៩៩៣មក។ ម្យ៉ាងវិញទៀតនៅខែមិនា ឆ្នាំ២០០៦ ហេតុអ្វីលោកគិតឃើញគំនិតចូលរួមកែរដ្ឋធម្មនុញពី ២/៣ ទៅ៥០%+១បាន ដើម្បីបានចូលស្រុកសង្រ្គោះជីវិតនយោបាយខ្លួនឯង? ហើយនៅឆ្នាំ២០១៣ បក្សរបស់លោកមាន  អសនៈសភារហូតដល់ ៥៥អសនៈ ប៉ុន្តែមិននឹកឃើញកែប្រែស្ថាប័នព្រះមហាក្សត្រឲ្យមានអំណាចក្នុងដៃ ឬឲ្យស្ថាប័នតុលាការឯករាជ្យ ដើម្បីចូលរួមដោះស្រាយកិច្ចជាតិធំៗ ដើម្បីបម្រើដល់សង្គមជាតិ?

លិខិតចំហដដែលបន្តថា ស្រ្តីរកស៊ីផ្លូវភេទ បើទោះពួកគេធ្វើគ្រប់យ៉ាង ដើម្បីលុយ ក៏ពិតមែន ប៉ុន្តែពួកគេនៅមានភាពអៀនខ្មាស់ ចេះបិទបាំងកេរ្តិ៍ខ្មាស់របស់ខ្លួនខ្លះដែរ ប៉ុន្តែងាកមកមើលអ្នកនយោបាយជាន់ខ្ពស់ដូចលោកវិញ ដើម្បីចង់បានអំណាចបំពេញមហិច្ឆតារបស់បក្ខពួកខ្លួន គ្មានភាពអៀនខ្មាស់ ហ៊ានប្រមាថដល់ព្រះមហាក្សត្រដែលច្បាប់បានកំណត់មិនឲ្យនរណាប៉ះពាល់សោះ បែជាចោទព្រះអង្គថា ជាសេ្តច ទីងមោងទៅវិញ។

កញ្ញា រស់ សុផលបន្តថា តើសាររបស់លោក ដែលតែងពោលថា ហ៊ុន សែន កំពុងទាល់ច្រកនោះ វាពិតដែរឬទេ? សំរាប់ខ្ញុំពេលនេះយល់ច្បាស់ថា អ្នកដែលកំពុងទាល់ច្រក និងទល់ផ្អកពិតនោះ គឺអ្នកនយោបាយដូចជាលោក សម រង្ស៊ី ទៅវិញទេ។

ព្រោះថា ខ្លួនឯងមានសេរីភាពពេញលេញធ្វើអ្វីគ្មានលទ្ធផលផង បែជាទៅបន្ទោសស្តេចដែលគ្មានសូម្បីតែអំណាចថា ជាស្តេចទីងមោងទៅវិញ?

នៅប្រទេសឥណ្ឌា កញ្ញា រស់ សុផល សង្កេតឃើញមនុស្សមួយចំនួនគោរព មេគោ និងយកទឹកនោមគោមកផឹក ដោយសារពួកគេជឿថា  ជាអទិទេពអាចព្យាបាលជម្ងឺឲ្យជានោះ បែជាមនុស្សម្នា មាក់ងាយថាជាពពួកមនុស្សគ្មានសតិ ប៉ុន្តែតាមការមើលឃើញរបស់កញ្ញា រស់ សុផលវិញ មនុស្សដែលលុតជង្គង់ក្រាបសំពះស្តេចដែលខ្លួនយល់ថាជាសេ្តចទីងមោង ទៅវិញទេ ទើបសមជាមនុស្សមានសតិមិនគ្រប់។

ក្នុងនាមជាពលរដ្ឋខ្មែរ១រូប កញ្ញា រស់ សុផល បញ្ជាក់ថា កញ្ញាមានសិទ្ធិប្រតិកម្មឆ្លើយតប តាមការពិតទៅគ្រប់បុគ្គលដែលបានធ្វើខុស ហើយក៏សូមអំពាវនាវដល់អាជ្ញាធរពាក់ពន្ធ័គ្រប់ជាន់ថ្នាក់ មេត្តាចាត់វិធានការណ៍ឲ្យបានហ្មតចត់ តាមច្បាប់ដែលបានចែង ចំពោះគ្រប់បុគ្គលណាដែលបានកំពុង ជេរប្រមាថព្រះមហាក្សត្រ ហើយល្មើសច្បាប់ដែលមានចែងក្នុងរដ្ឋធម្មនុញ។

បាទលោកអ្នកនាងជាទីមេត្រីនេះជាលិខិតចំហរបស់កញ្ញា រស់ សុផល សរសេរបង្ហោះនៅលើគណនីហ្វេសប៊ុក សុផល កូនខ្មែរ។

ការផ្ញើលិខិតចំហនេះ ក្រោយពេលលោក សម រង្ស៊ី បានបង្ហោះវីដេអូនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី៤ ខែមករា ដោយទាមទារឱ្យមានការកែរដ្ឋធម្មនុញ្ញ ត្រង់ចំណុចដែលចែងពីព្រះរាជតួនាទីរបស់ព្រះមហាក្សត្រ។

ការទាមទារឱ្យកែរដ្ឋធម្មនុញ្ញនេះ ដោយថាព្រះមហាក្សត្របច្ចុប្បន្នមិនបានបំពេញតាមព្រះរាជតួនាទីរបស់ទ្រង់ ដែលមានចែងក្នុងច្បាប់កំពូលរបស់ជាតិមួយនេះឡើយ ហើយការរិះគន់របស់លោកទៅកាន់ព្រះមហាក្សត្រ ព្រោះព្រះមហាក្សត្រក៏ជាមនុស្ស ហើយមនុស្សធ្វើខុសក៏ត្រូវមានការស្តីបន្ទោស និងប្រាប់ឱ្យកែប្រែ មិនមែនជាអ្វីដែលមិនអាចកែប្រែបានដូចនៅក្នុងព្រះគម្ពីនោះទេ។ 

លោកសម រង្ស៊ី អះអាងថាលោកនៅតែរក្សាជំហរថា ព្រះមហាក្សត្របច្ចុប្បន្នជាព្រះមហាក្សត្រទីមោង ហើយនឹងបន្តរក្សាជំហរនេះបន្តទៀត ដរាបណាព្រះអង្គនៅតែជាខែល របស់លោកហ៊ុន សែន ប្រើប្រាស់ដើម្បីបង្គ្រប់ភាពស្របច្បាប់ដល់រដ្ឋាភិបាលបច្ចុប្បន្ន។

លោក សម រង្ស៊ី បញ្ជាក់ថា លោកនឹងកែប្រែជំហររបស់ខ្លួន ល្គឹកណាព្រះមហាក្សត្រខ្មែរហ៊ានចេញព្រះភ័ក្រ្ត ការពារប្រយោជន៍ជាតិ និង ប្រយោជន៍រាស្ត្រ ដោយមិនត្រូវធ្វើតែតាមបញ្ជារបស់លោក ហ៊ុន សែន ទៀតនោះឡើយ។

រដ្ឋធម្មនុញ្ញកម្ពុជាជំពូក២មាត្រា ៧ ចែងថា ព្រះមហាក្សត្រកម្ពុជាទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ។ បន្ថែមពីនេះ ព្រះមហាក្សត្រទ្រង់ជា ព្រះប្រមុខរដ្ឋអស់មួយជីវិត ហើយព្រះអង្គមិនអាចនរណារំលោភបំពានបានឡើយ។

រីឯមាត្រា ៨ វិញបានចែងថា ទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ។ មាត្រាដដែលនេះ ក៏បាននិយាយដែរថា ព្រះមហាក្សត្រជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី កម្ពុជា ហើយទ្រង់ជាអ្នកធានានូវការគោរពសិទ្ធិ និងសេរីភាពរបស់ពលរដ្ឋ ព្រមទាំងការគោរពនូវសិទ្ធិសញ្ញាអន្តរជាតិផងដែរ។

ដោយឡែកមាត្រា៩ វិញ ក៏បានចែងពីព្រះរាជតួនាទីរបស់ព្រះអង្គថាទ្រង់មានតួនាទីដ៏ខ្ពង់ខ្ពស់ជាអាជ្ញាកណ្តាល  ដើម្បីធានានូវការប្រព្រឹត្តទៅនៃអំណាចសាធារណៈឱ្យមានភាពទៀងទាត់ជាដើម៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស