34 C
Phnom Penh

ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ សាទរវត្តមានជាថ្មីតាមបណ្ដាញសង្គមរបស់ The Cambodia Daily

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ បាន​ចេញ​លិខិត​មួយ​នៅ​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០២១ ពី​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក ដោយ​សម្គាល់​ឃើញ​ថា លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ធ្លាក់​នៅ​ក្នុង​ស្ថានការណ៍​ពិបាក​សង្គ្រោះ​បំផុត។ លិខិត​ដដែល​សរសេរ​ថា សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ កំពុង​ជាប់​ទ្រុង​នៃ​អំណាច​អាជ្ញា​ទំនើង​ចិត្ត​របស់​លោក ហ៊ុន សែន ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​រង​ទុក្ខ​វេទនា និង​អសន្តិសុខ​កើត​ឡើង​ពេញ​ប្រទេស​យ៉ាង​អយុត្តិធម៌ ហើយ​ស្ថានការណ៍​សេដ្ឋកិច្ច​ជាតិ​កាន់​តែ​ធ្លាក់​ដុនដាប​​ក្រោម​ការ​ក្ដោបក្ដាប់​ទាំង​ស្រុង ដោយ​សមាជិក​គ្រួសារ​លោក​នាយករដ្ឋមន្ត្រី។

លោក ទូច វិបុល ប្រធាន​ប្រតិបត្តិ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ បាន​សរសេរ​ទៀត​ថា អំណាច​កំពូល​របស់​រដ្ឋ​ដែល​បម្រើ​ប្រជាពលរដ្ឋ​នោះ គឺ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​បុគ្គល​ដឹកនាំ​ផ្ដាច់ការ​តែ​ម្នាក់ ​ហើយ​ពលរដ្ឋ​កាន់​តែ​រងគ្រោះ ព្រមទាំង​ស្ថាប័ន​សារព័ត៌មាន​ឯករាជ ក៏​រដ្ឋបាល​លោក ហ៊ុន សែន កម្ចាត់​ចេញ​ពី​ប្រទេស​ដែរ។

ក្នុង​លិខិត​បញ្ជាក់​ទៀត​ថា នៅ​មាន​ស្ថាប័ន​ព័ត៌មាន​តិចតួច​ផ្សាយ​ពី​ក្រៅ​ប្រទេស​ប៉ុណ្ណោះ​ដែល​អាច​ឲ្យ​ពលរដ្ឋ​បញ្ចេញ​សំឡេង និង​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ប្រាកដ​ជូន​ដល់​ប្រជាពលរដ្ឋ​ទូលំទូលាយ ក្នុង​នោះ​សារព័ត៌មាន The Cambodia Daily បាន​រួម​ចំណែក​យ៉ាង​ច្រើន ក្នុង​ការ​ផ្ដល់​ប្រភព​ព័ត៌មាន គួរ​ជា​ទី​ទុកចិត្ត សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ពិចារណា​លើ​ទិដ្ឋភាព​សង្គម​នយោបាយ ថ្លឹង​តុល្យភាព​ជាមួយ​បណ្ដាញ​ស្ថាប័ន​ព័ត៌មាន​មួយ​ចំនួន​ធំ​ដែល​មាន​និន្នាការ​ក្រុម​បក្ខពួក បុគ្គល ស្ទើរ​ផ្ដាច់​មុខ​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស