30 C
Phnom Penh

លោក ហ៊ុន សែន សម្រេចបង្កើតខ្សែភាពយន្តរឿងភាគដែលនិយាយអំពីប្រវត្តិរបស់លោក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសបង្កើតគណៈកម្មការ និងអនុគណៈកម្មការផលិតភាពយន្តភាគរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបរមី។

សេចក្តីសម្រចរបស់រដ្ឋាភិបាលរបស់រដ្ឋាភិបាលក្នុងការបង្កើតគណៈកម្មការ និងអនុគណៈកម្មការផលិតភាពយន្តភាគរឿង រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបរមី ឲ្យដឹងថា ខ្សែភាពយន្តនេះ គឺជារឿងនិទានបែបប្រវត្តិសាស្រ្ត ដែលនិយាយពីដំណើរជីវិតតស៊ូរបស់ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយមានបញ្ចូលនូវព្រឹត្តិការណ៍សំខាន់ៗជាច្រើន ក្នុងការស្វែងរកសន្តិភាពជូនពលរដ្ឋ។

គណៈកម្មការផលិតភាពយន្តនេះ មានសមាសភាព ១៤រូប ដឹកនាំដោយ លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដោយក្នុងគណៈកម្មការនេះមានអនុគណៈកម្មការមួយចំនួនទៀតផងដែរ។

លោក សាវីន ហ្វីលីប តារាភាពយន្តចាស់វស្សា និងជាតារាល្បីក្នុងរឿង Jail Break និងក្នុងរឿង First They Kill My Father របស់អ្នកស្រី Angelina Jolie បានប្រាប់សារព័ត៌មាន The Cambodia Daily ថា បើលោក ហ៊ុន សែន ចេញមុខជួយលើកស្ទួយវិស័យសិល្បះវាជាការល្អប្រសើ ហើយនេះក៏ជាដំណឹងរីករាយមួយសំរាប់លោក ក្នុងនាមលោក ជាតារាម្នាក់ដែរនោះ។

លោកបន្តថាប្រសិនបើលោក ហ៊ុន សែន ចាប់ផ្តើមលើកស្ទួយវិស័យខ្សែភាពយន្តខ្មែរមែន នោះសិល្បករខខ្មែរយើងនឹងមានភាពសប្បាយរីករាយ។

លោកបន្តថា លោករីករាយជាខ្លាំងដែលលោក ហ៊ុន សែន បានជ្រើសរើសលោកព្រឹទ្ធាចារ្យភាពយន្ត លោក ម៉ៅ អាយុទ្ធ ជាអ្នកដឹកនាំរឿង ពីព្រោះផលិតករ និងអ្នកដឹកនាំរឿងជើងចាស់រូបនេះមានស្នាដៃដ៏មហាសាល ក្នុងការដឹកនាំខ្សែភាពយន្តរបស់ខ្មែរ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស