35 C
Phnom Penh

51605

Latest

ព្រះមហាក្សត្រ​កោតសរសើរ​រដ្ឋសភា​ថា​បាន​ធានា​នូវ​និរន្តរភាព​នៃ​ដំណើរការ​កែលំអ​លទ្ធិប្រជាធិបតេយ្យ

ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះបាទ នរោត្តម សីហមុនី មាន​បន្ទូល​កោត​សរសើរ​រដ្ឋសភា​ឯក​បក្ស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ថា​ជា​រដ្ឋសភា​ជាតិ​មួយ​ដែល​បាន​បំពេញ​ការងារ​ដ៏​មាន​សារសំខាន់​បំផុត ដូចជា​ការ​អនុម័ត​ច្បាប់​រហូត​ដល់​ជាង ១០០​មាត្រា​ក្នុង​អាណត្តិ​ទី​៦ ដើម្បី​ធានា​នូវ​និរន្តរភាព​នៃ​ដំណើរការ​កែលំអ​លទ្ធិប្រជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ។ ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះបាទ នរោត្តម សីហមុនី ចេញ​ព្រះរាជសារ​ក្នុង​ឱកាស​បើក​បវេសនកាល​នៃ​រដ្ឋសភា​ជាតិ​កម្ពុជា​នៅ​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២៣ នេះ​ថា សមាជិក​រដ្ឋសភា​ទាំងអស់​បាន​ខិតខំ​យកចិត្ត​ទុកដាក់​ចំពោះ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មណ្ឌល​ដែល​ខ្លួន​បាន​ទទួល​ខុសត្រូវ​រៀងៗ​ខ្លួន ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​កន្លងមក។ សម្តេច​ព្រះបាទ នរោត្តម សីហមុនី មាន​ព្រះរាជ​បន្ទូល​កោតសរសើរ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែរ​ថា បាន​ដោះស្រាយ​ការងារ​លំបាកៗ​ដោយ​ជោគជ័យ​ក្នុង​ការ​ថែរក្សា​សន្តិភាព ឯករាជ្យ​ជាតិ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​រស់នៅ​ដោយ​ស្មើ​ភាព ស្មើ​សិទ្ធិ...