28 C
Phnom Penh

អតីតប្រធានាធិបតី កូរ៉េខាងត្បូងមានទោស២០ឆ្នាំករណី នៅពីក្រោយការប្រព្រឹត្តអំពើពុករលួយរបស់ស្ត្រីជំនួយការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការកំពូលនៃប្រទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ទី១៤ ខែមករាឆ្នាំ២០២១នេះបាន ដំកល់សេចក្ដីសម្រេច របស់ សាលាឧទ្ធរណ៍ ដោយ កាត់ក្ដី អតីតប្រធានាធិបតី អ្នកស្រី Park Geun-hye ឲ្យមានទោស ២០ឆ្នាំ ពីបទទទួលប្រាក់សំណូក និងពីបទឧក្រិដ្ឋផ្សេងៗទៀតរួមទាំងករណីបំពានអំណាចរដ្ឋ។

ករណីរបស់អ្នកស្រី Park ត្រូវបានចាត់ទុកថា ជាសំនុំរឿង ពុករលួយ ជាប្រវត្តិសាស្ត្ររបស់ប្រទេស ប្រជាធិបតេយ្យជឿនលឿនមួយនេះ    នៅអាស៊ីខាងកើត ប៉ុន្តែនេះ ជាលើកដំបូង មានទៅលើស្រ្តីម្នាក់ ដែលមានតួនាទីជាប្រធានាធិបតី ដ៏មានអំណាចបំផុត។

ក្នុងសំណុំរឿងរបស់អតីតស្រី្តប្រធានាធិបតី រូបនេះ  ក៏មានមនុស្សជាច្រើន ទៀត រងការកាត់ទោសផងដែរ ក្នុងនោះមានទាំងអ្នកជំនួញ ទៀតផង។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AP ដែលបានធ្វើសេចក្ដីរាយការណ៍នៅថ្ងៃនេះ។ អ្នកស្រី Park ត្រូវបានដកហូតតំណែង និងចាប់ខ្លួន នៅឆ្នាំ២០១៧ ។ 

តែបែបណា បើតាមច្បាប់ របស់ប្រទេសកូរ៉េខាងត្បូង អ្នកស្រី អាចនឹងទទួលបានការលើកលែងទោស ដោយក្រឹត្យច្បាប់របស់ប្រធានាធិបតី ។ លោក Moon Jae-in ដែលជា បេក្ខជន ឈ្នះឆ្នោត នៅក្នុងការបោះឆ្នោតប្រធានាធិបតី ក្រោយពីអ្នកស្រី Park បាត់បង់តំណែង ដោយសារតុលាការរដ្ឋធម្មនុញ្ញបានបញ្ចប់តំណែង គឺលោក Moon Jae-in ត្រូវរង់ចាំ ទទួលសំណើដើម្បីសុំការផ្ដល់ការលើកទោស ដល់អ្នកស្រីស្រី Park ។

មន្ត្រីជាន់ខ្ពស់ម្នាក់ របស់គណបក្សកាន់អំណាច គឺលោក Lee Nak-yon, បាន បង្ហើបអោយដឹងថា គំនិត ដែលលើកឡើងអោយមានការលើកលែងទោស អ្នកស្រី Park អាចនឹងមាននៅពេលឆាប់ៗនេះ។ ប៉ុន្តែលោកថា ការណ៍នេះ គឺជាបង្ហាញអំពីការឯកភាពជាតិ ។ អ្នកស្រី Park មានអាយុ៦៨ឆ្នាំ បានហៅខ្លួនឯងថា ជាជនរងគ្រោះនៃល្បែងសងសឹកផ្នែកនយោបាយ ។

អ្នកស្រី Park បានបដិសេធមិនចូលខ្លួន ក្នុងសវនាការនោះទេ ចាប់តាំងពី អ្នកស្រីត្រូវបានចាប់ខ្លួននៅខែតុលាឆ្នាំ២០១៧ ហើយ នៅក្នុងសវនាការរបស់តុលាការកំពូលនៅថ្ងៃនេះ ក៏អ្នកស្រី មិនចូលខ្លួនមកតតាំងក្ដីដែរ។  អ្នកស្រី Park គឺជាកូនស្រីរបស់ មេដឹកនាំផ្ដាច់ការដំបូងគេគឺ លោក Park Chung-hee ។ 

ទោស ប្រឆាំងនឹងអ្នកស្រី គឺការទទួលប្រាក់សំណូក ដោយសារតែ មនុស្សជំនិតរបស់អ្នកស្រី ម្នាក់ គឺអ្នកស្រី Choi Soon-sil  បានប្រព្រឹត្តបែបនេះ។ អ្នកស្រី Choi Soon-sil, ត្រូវបានចោទ និងកាត់អោយមានទោស ជាច្រើន ឆ្នាំរួចទៅហើយ ពីបទទទួលប្រាក់សំណូក និងជំរឹតប្រាក់រាប់សិបលានដុល្លារ ពីអ្នកជំនួញ ដើម្បីយកជួយ ឧបត្ថម្ភ   អ្នកស្រី Park ។

ប៉ុន្តែ អ្នកស្រី Park តែងតែបដិសេធចំពោះការចោទថា អ្នកស្រី បង្គាប់បញ្ជាអោយ អ្នកស្រី Choi Soon-sil,  ប្រព្រឹត្តបែបនេះ។ នៅមុន ការបញ្ចប់តំណែង អ្នកស្រី Park គឺប្រជាជនកូរ៉េខាងត្បូងរាប់ម៉ឹននាក់បាននាំគ្នា ចុះដើរតាមដងផ្លូវនៅ រដ្ឋធានីសេអ៊ូល ដោយទាមទារ និងដាក់សម្ពាធលើអតីតស្រ្តី ប្រធានាធិបតី រូបនេះចុះចេញពីតំណែង ។

បាតុកម្មបានធ្វើឡើងជាច្រើនថ្ងៃ ហើយ ចំនួនបាតុករកាន់តែកើនឡើងរហូត ជិតកន្លះលាននាក់ ដែលទីបំផុតសមាជិកសភា កោះប្រជាជុំ ជាបន្ទាន់ ហើយក៏ផ្ដល់សិទ្ធិទៅតុលាការរដ្ឋធម្មនុញ្ញ ទើបមានការដកហូតតំណែងប្រធានាធិបតីពីអ្នកស្រី។ សំណុំរឿង ដែលឈានដល់ការដកហូតតំណែងរបស់អ្នកស្រី Park ត្រូវគេហៅ ថា impeachment។

ដើមឡើយ តុលាការជាន់ខ្ពស់ ក្រុងសេអ៊ូល បានកាត់ទោស អ្នកស្រី Park អោយមានទោស ២៥ឆ្នាំ ក្នុងបទល្មើស អំពានអំណាច,និងនៅពីក្រោយ ការបង្កើត ឱកាសអោយមានការទទួលប្រាក់សំណូក។ ក្នុងអំឡុង នេះ ដែរ អតីតប្រធានាធិបតីម្នាក់ទៀត គឺលោក                                 Lee Myung-bak, ត្រូវបានតុលាការ កាត់អោយមានទោស រួចទៅហើយ ករណីពុករលួយ និងបំពានច្បាប់ គឺមានទោស ១៧ឆ្នាំ។

ទាំងអ្នកស្រី Park និងលោក Lee Myung-bak, កំពុងក្លាយជាមេដឹកនាំកូរ៉េខាងត្បូង ដ៏មានរឿងអាសោច ក្នុងប្រវត្តិសាស្រ្តនៃប្រទេសសាធារណរដ្ឋកូរ៉េ នៅទសវត្សចុងក្រោយនេះ ។ ដូចករណីនេះ គឺមានអតីតប្រធានាធិបតី របស់ប្រទេសនេះយ៉ាងតិច៤រូបមកហើយសុទ្ធតែ ទទួលទោស នៅពេលខ្លួនអស់តំណែង គឺករណីពុករលួយនិងបំពានអំណាចរដ្ឋគឺដូចនឹង ទាំងអ្នកស្រី Park Geun hye – និងលោក Lee Myung-bak, ផងដែរ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស