35 C
Phnom Penh

51765

Latest

អ្នក​មាន​ជម្លោះ​ដីធ្លី​៣​ខេត្ត​ស្វែងរក​អន្តរាគមន៍​ពី​លោក ហ៊ុន សែន និង​ក្រសួង​ពាក់ព័ន្ធ​ជា​ថ្មី​ទៀត

ពលរដ្ឋ​រងគ្រោះ​ដីធ្លី​មកពី​ខេត្ត​កោះកុង ខេត្ត​កំពង់ស្ពឺ និង​សៀមរាប ឡើង​មក​រក​កិច្ច​អន្តរាគមន៍​ពី​លោក ហ៊ុន សែន និង​ក្រសួង​ពាក់ព័ន្ធ​ជា​ថ្មី​ទៀត ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​របស់​ពួកគេ បន្ទាប់ពី​វិវាទ​នេះ​អូស​បន្លាយ​ជាង ១០​ឆ្នាំ​ហើយ ប៉ុន្តែ​មិន​មាន​ដំណោះស្រាយ។ ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី​ក្នុង​ខេត្ត​កោះកុង ប្រមាណ​ជាង ៥០០​នាក់ កាលពី​ថ្ងៃ​ពុធ បាន​នាំគ្នា​ឡើង​មក​ភ្នំពេញ​ជា​ថ្មី​ទៀត ដើម្បី​ដាក់​ញត្តិ​នៅ​ក្រសួង​មហាផ្ទៃ ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ក្រសួង​ដែនដី ជា​ថ្មី​ទៀត។ តំណាង​ពលរដ្ឋ​លោក ឈឹម សាផាន បាន​លើកឡើង​ថា ដីធ្លី​របស់​ពួកគាត់​ត្រូវ​ក្រុមហ៊ុន «កោះកុង​ស៊ូហ្គើ»...