38 C
Phnom Penh

បុរសម្នាក់ស្លាប់ និង៣នាក់ទៀតបញ្ជូនទៅមន្ទីរពេទ្យក្រោយពួកគាត់បានទទួលទានដង្កូវដួង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីសុខាភិបាល បានឱ្យដឹងថា បុរសម្នាក់បានស្លាប់ភ្លាមៗ និង៣នាក់ផ្សេងទៀតបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ ក្រោយពីពួកគាត់បានទទួលទានដង្កូវដួង។

ថ្លែងប្រាប់សារព័ត៌មានវីអូឌី នៅថ្ងៃអង្គារ៍ទី២៦ខែមករានេះ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ លោក គួង ឡូ អះអាងថា ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ នៅភូមិសែនគង់ ឃុំចម្រើន ស្រុកសង្គមថ្មី។

លោកបន្តថា មុនពេលកើតហេតុ ជនរងគ្រោះទាំង៤នាក់បានប្រមូលយកដង្កូវដួងចេញពីក្នុងដើមត្នោតមួយដើម ដែលមានចំនួនប្រហែល១គីឡូក្រាម រួចយកទៅបំពងខ្លាញ់ដើម្បីហូបជាមួយបាយ។

មន្ត្រីជំនាញរូបនេះ បន្តទៀតថា សត្វដង្កូវដួង១គីឡូក្រាមនេះ ជនរងគ្រោះបានយកចែកគ្នា៤នាក់ ក្នុងនោះជនរងគ្រោះដែលស្លាប់ ឈ្មោះ ម៉ៅ លាន បានទទួលទានសត្វដង្កូវដួងនោះចំនួនកន្លះគីឡូតែម្នាក់ឯង។

ប្រភពដដែលបន្តថា ជនរងគ្រោះដែលស្លាប់ អាចកើតឡើងដោយសារ គាត់បាត់បង់ជាតិទឹក ព្រោះមានអាការក្អួតខ្លាំង ធ្វើឱ្យបាត់បង់ជាតិទឹកខ្លាំង ហើយមិនមាននរណាដឹង ទើបមិនអាចជួយសង្រ្គោះបាន។

ដោយឡែកជនរងគ្រោះដែលបញ្ជូនទៅសម្រាកនៅមណ្ឌលសុខភាព ត្រូវបានគ្រូពេទ្យអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីពួកគាត់បានធូរស្បើយ។

ពលរដ្ឋកម្ពុជានៅតែជួបបញ្ហាគ្រោះថ្នាក់ផ្សេងៗ ដោយសារការបរិភោគចំណី សត្វល្អិត ត្រីកំពត និងពុលស្រាជាដើម រហូតបណ្តាលឱ្យពលរដ្ឋជាច្រើនបាត់បង់ជីវិតជារឿយៗ។

យ៉ាងណាបញ្ហាទាំងនេះ ត្រូវបានក្រុមអ្នកតាមដានសង្គមមើលឃើញថា នៅតែកើតឡើងបន្ថែមទៀត ខណៈរដ្ឋាភិបាលហាក់គ្មានចំណាត់ការទប់ស្កាត់ឱ្យមានប្រសិទ្ធភាពនោះឡើយ៕ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស