37 C
Phnom Penh

វៀតណាមដណ្ដើមបានទីផ្សារនាំអង្ករទៅអឺរ៉ុបធំជាងគេ បន្ទាប់ពីកម្ពុជាជាប់រនាំងពន្ធ ហើយ ឈ្នះទាំងថៃថែមទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

វៀតណាម ត្បិតប្រទេស សង្គមនិយមក៏ពិតមែន តែប្រទេសនៅអាស៊ីអាគ្នេយ៌មួយនេះ ប្រកាន់យក របបទីផ្សារសេរី។ ក្នុងអន្តរកាលដែលសេដ្ឋកិច្ចពិភពលោក កំពុងដាំក្បាលចុះជាខ្លាំង ស្ទើរគ្រប់ប្រទេស ដោយសារតែការរាតត្បាតនៃជំងឺកូវិដ ១៩ បែរជាប្រទេសវៀតណាម ត្រូវអ្នកជំនាញសេដ្ឋកិច្ច ថាសេដ្ឋកិច្ចប្រទេសនេះ មិនបានជួបគ្រោះថ្នាក់ដោយសារឥទ្ធិពលនៃជំងឺឆ្លងផ្លូវដង្ហើមនេះទេ។

នៅថ្ងៃនេះ សារព័ត៌មាន នៃប្រទេសថៃ បាងកក ប៉ុស្តិ៍ បានចុះផ្សាយថា វៀតណាម បានដណ្ដើម អាសនៈ របស់ប្រទេសថៃបានហើយ គឺលំបាន់ទី២ នៃការបញ្ចេញ អង្ករ លក់ទៅទីផ្សារអន្តរជាតិ ដោយចាប់ផ្ដើម ឈ្នះថៃចាប់ពីខែ មករាឆ្នាំ២០២១នេះហើយ។

បើតាមប្រភពដដែលនេះ  ប្រទេសឥណ្ឌា ដែលកំពុងរក្សាឋានៈជាប្រទេសលេខមួយ ក្នុងការនាំអង្ករទៅក្រៅប្រទេស ក៏ត្រូវ វៀតណាម ដេញប្រគៀកដែរ។

បាងកកប៉ុស្តិ័បានស្រង់ របាយការណ៍ នៃអង្គការដៃគូសេដ្ឋកិច្ចតំបន់ មកចុះផ្សាយថា ទីផ្សារដែលធ្វើអោយវៀតណាម ដណ្ដើមមុខគេក្នុងការនាំអង្ករទៅ ក្រៅប្រទេស គឺទីផ្សារអឺរ៉ុបធំជាងគេ។ វៀតណាមបានបង្កើនការនាំអង្ករទៅ អឺរ៉ុប គឺបន្ទាប់ពី សហភាពអឺរ៉ុប បានផ្ដល់ការអនុពន្ធ ដល់ប្រទេសវៀតណាម ក្រោមគោលការណ៍ ពាណិជ្ជកម្មសេរីទ្វេភាគី។ 

អង្គការដៃគូសេដ្ឋកិច្ចតំបន់ បានបញ្ជាក់ថា វៀតណាម កំពុងស្ថិតក្នុងទីតាំងល្អ មួយនៅក្នុងតំបន់ ដោយមានឱកាស ច្រើន ចាប់យកទីផ្សារខាងក្រៅ ក្នុងការនាំទំនិញក្នុងនោះមានទាំង អង្ករផងដែរ។  វៀតណាម បានធ្វើអោយតម្លៃអង្ករសមរម្យ ហើយគុណភាពកាន់តែប្រសើរឡើង។

សន្និសីទ ពាណិជ្ជកម្មអង្ករពិភពលោក សម្រាប់ ឆ្នាំ២០១៩ និង២០២០ បានរកឃើញប្រទេស លើពិពភលោកដែលនាំអង្ករបានច្រើនទៅកាន់ទីផ្សារ ខាងក្រៅ គឺវៀតណាម ដោយដណ្ដើម បានចំណាត់ថ្នាក់លេខ២ ដែល ប្រទេសថៃធ្លាប់បានកាន់កាប់ ជាច្រើនទសវត្ស មកហើយ។  ចំណែកឯឥណ្ឌា ទោះជានៅបន្តរក្សាបានឋានៈលេខមួយនៅទូទាំងពិភពលោកក៏ដោយ ក៏ វៀតំណាម ដេញប្រកៀកផងដែរ។

នៅពេល ដែលប្រទេសកម្ពុជា បាត់របូតប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប ២០ភាគរយ ហើយ ការនាំអង្ករក៏ជាប់ពន្ធទៀត ហើយចំពេលប្រទេសថៃ បាត់របូតកិច្ចព្រមព្រៀងពាណជ្ជកម្មសេរី FTA ជាមួយសហភាពអឺរ៉ុប គឺបែបជា វៀតណាម ទទូលបានការលើកទឹកចិត្ត ដោយ បានឈានដល់កិច្ចព្រមព្រៀង ជាផ្លូវការនៃកិច្ចព្រមព្រៀងពាណជ្ជកម្មសេរី ជាមួយសហភាពអឺរ៉ុបនិង ប្រទេសអង់គ្លេស។

កាលពីថ្ងៃទី១១ធ្នូ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយអង់គ្លេសកើតចេញជារូបរាងឡើង ដោយផ្អែកលើមូលដ្ឋានមួយនៃការបើកចំហនៃរនាំងពន្ធគយ នៃប្រទេសទាំង២ ដោយប្ដេជ្ញារួមគ្នាក្នុងការ ពង្រឹងនិងពង្រីក សហប្រតិបត្តិការទ្វេភាគីទាំងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងការទូត។

អង់គ្លេស ដែលជាប្រទេសសេដ្ឋកិច្ចដ៏ធំមួយនៅអឺរ៉ុប ។ប្រទេសអង់គ្លេស គឺជាដៃគូសេដ្ឋកិច្ចធំទី៣ជាមួយនឹងវៀតណាម ហើយ ប្រទេសធំទីមួយគឺ អាល្លឺម៉ង់  ប្រទេសធំទី២ គឺហូឡង់។

មកដល់ឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មនៃប្រទេស វៀតណាមនិងអង់គ្លេស បានហក់ឡើង៦ពាន់៦រយលានដុល្លារអាមេរិក។ ទំនិញដែលវៀតណាម បញ្ជូនទៅទីផ្សារអង់គ្លេស គឺផលិតផល សំលៀកបំពាក់ ស្រោមជើង  អង្ករ បន្ទះឈើដែលអារហើយ កែឆ្នៃជាតុ ទូរ គ្រែជាដើម។ ចំណែកស្បៀងសមុទ្រវៀតណាមគឺជាមុខទំនិញពេញនិយម លើទីផ្សារនៃប្រទេសអង់គ្លេស។

អង់គ្លេស និងវៀតណាមបានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរួមគ្នានេះ គឺបន្ទាប់ពី សហភាពអឺរ៉ុប ជាទីផ្សារធំជាងគេនៅអឺរ៉ុបសម្រាប់វៀតណាម បានឈានដល់កិច្ចព្រមព្រៀងដូចគ្នានេះ កាលពីថ្ងៃទី៨មិថុនា ឆ្នាំ២០១៩ក៏ ចំពេល ប្រទេសកម្ពុជា បានរបូតប្រព័ន្ធពន្ធអនុគ្រោះ EBA ២០ភាគរយពីសហភាពអឺរ៉ុប ដោយសារកម្ពុជា រងការរិះគន់ថា បានធ្វើអោយថយក្រោយ នៃដំណើរការលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។

ចំណែកប្រទេសថៃ បានកំពុងបាត់របូត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយសហភាពអឺរ៉ុប និង អង់គ្លេស ចាប់តាំងពីលោកប្រាយុទ្ធចាន់អូចាធ្វើរដ្ឋប្រេហារ ឆ្នាំ២០១៤ទំលាក់រដ្ឋាភិបាល ជាប់ឆ្នោតនៃគណបក្ស ភឿថៃ។ រដ្ឋាភិបាលលោកប្រាយុទ្ធបានព្យាយាមសុំFTA ពីសហភាពអឺរ៉ុបមកវិញ តែសហភាពអឺរ៉ុបមិនទាន់ឆ្លើយតបឡើយ។

ជាមួយគ្នានេះ ថៃក៏បានបាត់ប្រព័ន្ធ អនុគ្រោះពន្ធជាមួយសហរដ្ឋអាមេរិកផងដែរ គឺប្រព័ន្ធអនុគ្រោះ GSP។

ការដែល ថៃបាត់ប្រព័ន្ធះអនុគ្រោះពន្ធទាំងនេះ គឺដោយសារតែរដ្ឋាភិបាលថៃបច្ចុប្បន្នរងការរិះគន់ ថា នៅតែ បំបាត់សំឡេង ក្រុមប្រឆាំង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស