30 C
Phnom Penh

51803

51803

Latest

ស្ថាប័ន​បោះឆ្នោត​ថៃ​ប្រកាស​ថា​បក្ស​ប្រឆាំង​ចលនា​ឆ្ពោះ​ទៅ​មុខ​ជា​បក្ស​ឈ្នះ​ឆ្នោត ខណៈ​លោក ប្រាយុទ្ធ ធានា​ការ​ផ្ទេរ​អំណាច

គណៈកម្មាធិការ​បោះឆ្នោត​របស់​រាជាណាចក្រ​ថៃ ប្រកាស​ជា​ផ្លូវការ​អំពី​ជ័យជម្នះ​របស់​គណបក្ស​ប្រឆាំង ចលនា​ឆ្ពោះ​ទៅ​មុខ ដែល​ដណ្ដើម​អាសនៈ​បាន​ច្រើន​ជាងគេ​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​កាលពី​ថ្ងៃទី​១៤ ឧសភា។ យោង​តាម​សារព័ត៌មាន The Star នៃ​ប្រទេស​ម៉ាឡេស៊ី គណៈកម្មាធិការ​បោះឆ្នោត​នៃ​ប្រទេស​ថៃ កាលពី​ថ្ងៃទី​២៥ ឧសភា បាន​ទទួលស្គាល់​អាសនៈ​របស់​គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ (Move Forward) ដែល​ឈ្នះ​បាន​អាសនៈ​១៥១ ហើយ​ក៏​ទទួលស្គាល់​ផង​ដែរ​គណបក្ស​ប្រឆាំង​ធំ​មួយ​ទៀត គឺ​បក្ស​ភឿថៃ ដែល​បាន​អាសនៈ​១៤១។ ជាមួយ​គ្នា​នេះ ស្ថាប័ន​បោះឆ្នោត​របស់​រាជាណាចក្រ​នៅ​អាស៊ី​អាគ្នេយ៍​មួយ​នេះ ក៏​បាន​ទទួលស្គាល់​បក្ស​ជាច្រើន​ទៀត ដូចជា​បក្ស​ភូមិឆៃថៃ បាន ៧១​អាសនៈ បក្ស​ប៉ាល្ល័ងប្រាចារ៉ាត់...