32.1 C
Phnom Penh

51936

Latest

នាយករដ្ឋមន្ត្រី​ជា​កូន​អះអាង​ថា​នឹង​ស្នើ​ឱ្យ​ប្រមុខ​រដ្ឋ​ស្តីទី​ជា​ឪពុក​បើក​ទ្វារ​ក្រុង​ឱ្យ​លោក គង់ សភា វិល​ចូល​កម្ពុជា​វិញ

នាយករដ្ឋមន្ត្រី​ជា​កូន​សន្យា​នឹង​ចាត់ចែង​តាម​នីតិវិធី​ច្បាប់ ស្នើ​ប្រមុខ​រដ្ឋ​ស្តីទី​ដែល​ត្រូវ​ជា​ឪពុក ដើម្បី​ឲ្យ​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ស្វាយរៀង លោក គង់ សភា វិល​មក​ប្រទេស​កម្ពុជា​វិញ បន្ទាប់ពី​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​ដាក់​លិខិត​ស្នើសុំ​ការ​លើកលែង​ទោស។ នាយករដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៨ ខែ​មេសា ឆ្នាំ​២០២៤ នេះ​ថា ជូន​ចំពោះ​លោក គង់ សភា។ លោក​បាន​ទទួល​រួច​ហើយ​នូវ​លិខិត​សូម​អភ័យ​ទោស​របស់​លោក ដូច្នេះ​លោក​សូម​ស្វាគមន៍ និង​ចាត់ចែង​តាម​នីតិវិធី ដើម្បី​ឱ្យ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​អាច​វិលត្រឡប់​មក​កាន់​មាតុប្រទេស​វិញ ហើយ​លោក​សង្ឃឹម​ថា នឹង​មាន​ឱកាស​ជួប​សន្ទនា​ជាមួយ​គ្នា​នៅ​ពេល​ខាងមុខ។ កាលពី​ថ្ងៃទី​៩ ខែ​កុម្ភៈ...