34 C
Phnom Penh

លោក ហ៊ុន សែន ប្រាប់ឱ្យពលរដ្ឋប្រុងប្រយ័ត្នគ្រោះអគ្គិភ័យក្នុងពេលបុណ្យចូលឆ្នាំចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន បានស្នើឱ្យពលរដ្ឋ ចូលរួមទប់ស្កាត់គ្រោះអគ្គិភ័យដែលកើតឡើង ដោយការធ្វេសប្រហែសណាមួយដែលធ្វើឱ្យរំខានក្នុងថ្ងៃចូលឆ្នាំប្រពៃណីចិន។

សរសេរលើទំព័រហ្វេសប៊ុកនៅថ្ងៃទី១១ ខែកុម្ភៈនេះ លោក ហ៊ុន សែន ក្រៅពីស្នើពីឱ្យពលរដ្ឋចូលរួមការពារ ការចម្លងជំងឺកូវីដ-១៩ ទាំងអស់គ្នា តាមរយៈការអនុវត្តតាមការណែនាំរបស់ក្រសូងសុខាភិបាល និងចៀសវាង កុំឱ្យមានអគ្គិភ័យកើតឡើង ដោយការធ្វេសប្រហែសណាមួយ ដែលធ្វើឱ្យរំខានក្នុងថ្ងៃចូលឆ្នាំនេះ។

លោកបន្តថា  ដើម្បីចៀសវាងកុំឱ្យមានអគ្គីភ័យកើតឡើង ដោយការធ្វេសប្រហែសណាមួយដែលធ្វើឱ្យរំខានក្នុងថ្ងៃចូលឆ្នាំ លោកក៏ជំរុញឱ្យចូលរួមទប់ស្កាត់ ការពារការចម្លងជំងឺកូវីដ១៩ ទាំងអស់គ្នាតាមរយៈការអនុវត្តតាមការណែនាំរបស់ក្រសូងសុខាភិបាល។

លោកបន្ថែមថា ក្នុងថ្ងៃនេះ ក៏មានបងប្អូនមួយចំនួនធ្វើដំណើរទៅកាន់បណ្តាខេត្តផ្សេងៗផងដែរ។ លើសពីនេះ សូមបើកបរគោរពច្បាប់ចរាចរណ៍ កុំបើកប្រជែងយកលឿនតែខ្លួនឯង កុំផឹកគ្រឿងស្រវឹងក្នុងពេលបើកបរ ត្រូវមានការយោគយល់គ្នា និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ទោះបីបើកបរជិតឬឆ្ងាយ ដើម្បីសុវត្ថិភាពក្នុងថ្ងៃចូលឆ្នាំទាំងអស់គ្នា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស