34 C
Phnom Penh

52105

Latest

លោក ហ៊ុន សែន ថា​ឧកញ៉ា ឡេង ណាវ៉ាត្រា មិន​ទាន់​ក្ស័យធន​រហូត​មិន​អាច​ឈរឈ្មោះ​ជា​បេក្ខភាព​ប្រធាន​សមាគម​សិល្បៈ​នោះ​ទេ

លោក ហ៊ុន សែន ស្នើ​ឲ្យ​ឧកញ៉ា ឡេង ណាវ៉ាត្រា ដក​បេក្ខភាព​ពី​ប្រធាន​សមាគម​សិល្បករ​ខ្មែរ បន្ទាប់ពី​ពលរដ្ឋ​បដិសេធ​បេក្ខភាព​របស់​ឧកញ៉ា​រូប​នេះ ព្រោះតែ​រឿងអាស្រូវ​ទិញ​លក់​ផ្ទះ​កន្លង​មក។ អតីត​នាយករដ្ឋមន្ត្រី​រូប​នេះ​អះអាង​ថា លោក​ក៏​បាន​ដឹង​ពី​ការ​លក់​ផ្ទះ​ឱ្យ​អតិថិជន​ខុស​កិច្ចសន្យា​នេះ​ដែរ ប៉ុន្តែ​ឧកញ៉ា ឡេង ណាវ៉ាត្រា មិន​ទាន់​ក្ស័យធន​រហូត​ដល់​ថ្នាក់​មិន​អាច​ធ្វើ​ជា​ប្រធាន​សមាគម​សិល្បករ​បាន​នោះ​ទេ។ លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២១ កុម្ភៈ នេះ​ថា រវាង​សិល្បៈ និង​ជំនួញ មិន​គួរ​ផ្សារភ្ជាប់​គ្នា​នោះ​ទេ ហើយ​លោក​ក៏​បាន​ដឹង​ពី​ការ​យឺតយ៉ាវ​របស់​ក្រុមហ៊ុន​ក្នុង​ការ​ប្រគល់​ផ្ទះ​នេះ​ដែរ ប៉ុន្តែ​ដោយសារ​ក្រុមហ៊ុន​បាន​កប់​ទុន​លើ​ដី​ចំនួន​ច្រើន​ពេក។ មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ​បញ្ជាក់​ថា...