32.9 C
Phnom Penh

ច្រកទ្វារអ៊ីនធើណែតជាតិ គឺជាឧបករណ៍គំរាម សិទ្ធិសេរីភាព បញ្ចេញមតិព័ត៌មាន និងឯកជនភាពនៅកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលកម្ពុជា បានអនុម័តនូវការបង្កើតច្រកទ្វារអ៊ីនធើណែតជាតិ កាលពីថ្ងៃពុធទី១៧កុម្ភៈ តាមអនុក្រឹតរបស់ខ្លួន ដែលជាការត្រូសត្រាយផ្លូវ បង្កើត ប្រព័ន្ធជញ្ជាំងអ៊ីនធើណែត តាមគំរូរបស់ប្រទេសចិន  ដែលជារដ្ឋប្រកាន់របប កម្មុយនិស្ត។  នេះ គឺជា ការអនុវត្តនូវ ការបញ្ជាការរឹតត្បិតមួយ ដែល ផ្ដល់អោយ លោកនាយករដ្ឋន្ត្រីហ៊ុនសែន ចាប់ផ្ដើមរឹតបន្តឹង សេរីភាព នៃការប្រើប្រាស់ប្រព័ន្ធអ៊ីនធើណែតនៅកម្ពុជា ហើយ ក្រិតច្បាប់នេះ គួរត្រូវ បានរំលាយចោលវិញ។ នេះ គឺជាការយល់ឃើញរបស់ អ្នកវិភាគម្នាក់ របស់ លោក Michael Casteជានាយកគ្រប់គ្រង កម្មវិធី Digital អាស៊ី នៃក្រុមអង្គការអន្តរជាតិ មាត្រា១៩។ 

ខាងក្រោមនេះ គឺជាទស្សនៈ មួយជ្រុងរបស់លោក Michael Caste ៖

តាមខ្លឹមសារនៃ អនុក្រឹតនេះ   គឺមានន័យថាចរាចរណ៍ ទាំងអស់នៃប្រព័ន្ធអ៊ីធើណែតនៅកម្ពុជា ត្រូវធ្វើដំណើរលើ ផ្លូវតែមួយ ដែលគេ ហៅថា ច្រកទ្វារអ៊ីនធើណែតជាតិ  មកពីភាសាអង់គ្លេស ហៅថា the National Internet ហៅកាត់NIG ។ ក្រុមប្រតិបត្តិកររបស់NIG  នឹងអនុវត្តតាមបទបញ្ជារបស់រដ្ឋាភិបាល ព្រោះតែមានសិទ្ធិអំណាច ក្នុងការបិទ ឬblock សកម្មភាពនៃបណ្ដាញ អីនធើណែតណាដែល មើលទៅ គឺជាហានីភ័យ ដល់សន្តិសុខជាតិ សណ្ដាប់ធ្លាប់សង្គម ហើយ ជាការធ្វើទុក្ខបុកម្នេញខ្លាំង ដល់អ្នកប្រើប្រាស់។ និយាយអោយស្រួលស្ដាប់គឺ ក្រុមប្រតិបត្តិកររបស់NIG នឹងត្រូវប្រើ ដើម្បី ត្រួតពិនិត្យ និង រឹតបន្តឹង បណ្ដាញ សង្គម  គឺដូចជាការរឹតបំពង់ក របស់មនុស្ស បើ មិនធ្វើតាម ការបញ្ជាឬ គោលបំណងរបស់រដ្ឋាភិបាល។

ទោះជា មាននីតិ វិធី តាមផ្លូវច្បាប់ ក៏ដោយ តែវាជាបញ្ហា ប្រឈមដ៏ធ្ងន់ធ្ងរ ប៉ះពាល់ខ្លាំង ដល់ សិទ្ធិសេរីភាព របស់អ្នកប្រើប្រាស់ ហើយ ហានីភ័យទៀតនោះ គឺប្រព័ន្ធតុលាការកម្ពុជា នៅខ្វះភាពឯករាជ្យ របស់ខ្លួន។

តាមទីភ្នាក់ងារសារព័ត៌មាន Reuters  អនុក្រឹតនេះ នឹងដាក់អោយចូលជាធរមាននៅ ដើមឆ្នាំ២០២២ ។

លោកលោក Michael Caste យល់ថាពេលវេលានោះ  ប្រទេសកម្ពុជា នឹងត្រូវរៀបចំការបោះឆ្នោតឃុំសង្កាត់ ហើយ ក្រោយមកនឹងមានការបោះឆ្នោត ថ្នាក់ជាតិ គឺការបោះឆ្នោតសភា ឆ្នាំ២០២៣។  តួនាទី របស់ ក្រុមប្រតិបត្តិករររបស់NIGនឹងធ្វើអោយកាន់តែងាយស្រួល ដល់រដ្ឋាភិបាល ក្នុងការប្លុក វេបសាយ នៃក្រុមប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ទាំងអស់របស់អ្នកសារព័ត៌មាន និង សង្គមស៊ីវិល គឺដូចការប្លុក វេបសាយយ៉ាងតិច ចំនួន១៧ នៅមុនការបោះឆ្នោត ឆ្នាំ២០១៨។ក្រុមប្រតិបត្តិកររបស់NIG គឺជាឧបរកណ៍មួយគំរាមកំហែង ដល់សិទ្ធិសេរីភាព បញ្ចេញមតិ ព័ត៌មាន  និងឯកជនភាពនៅកម្ពុជា។ នៅក្រោមច្បាប់អន្តរជាតិ ស្ដីពីសិទ្ធិមនុស្ស  គឺរដ្ឋអំណាច អាចរឹតត្បិត បានគឺលុះត្រាតែ ស្ថានភាពនៃការប្រកាសអាសន្ន មួយជាក់លាក់។ ប៉ុន្តែ មិនត្រូវអនុវត្ត នៅគ្រប់កាលៈទេសៈ បានទេ ព្រោះវាប៉ះពាល់ដល់សិទ្ធសេរីភាពនិង ភាពថ្លៃ របស់មនុស្ស។ តាមគោលការណ៍ នៃទីក្រុង  Johannesburg  អំពីសន្តិសុខជាតិ សេរីភាព សម្ដែងមតិ និង សិទ្ធិទទួលបានព័ត៌មាន  គឺចង្អុល បង្ហាញថា ការរឹតត្បិតសេរីភាព របស់មនុស្ស ដោយផ្អែកលើបញ្ហាសន្តិសុខ ជាតិ គឺជាការប្រាសចាកនឹងគោលការណ៍សិទ្ធិមនុស្ស ព្រោះ ជាល្បិច កលរបស់រដ្ឋាភិបាល ប្រទេសនោះ ដែលមានបំណង ប្លុក ប្រព័ន្ធផ្សព្វផ្សាយ ឯករាជ្យ ។

ក្នុងន័យ សម្រាប់លោក ហ៊ុនសែន កំពុងទាញយក ក្រុមប្រតិបត្តិកររបស់NIG តាមគំរូបស្តង់ដារបស់ប្រទេសចិន មកអនុវត្តនៅកម្ពុជា គឺជាការបំពាន សិទ្ធសេរីភាព ហើយ ធ្វើទុក្ខបុកម្នេញ ដល់ សេរីភាពប្រព័ន្ធព៌មាននៅកម្ពុជា។ បន្ថែលើសពីនេះ វានឹង ផ្ដល់សិទ្ធអំណាចដល់សមត្ថកិច្ច របស់រដ្ឋាភិបាល អាចប្រព្រឹត្តទាំងគំរោល រំលោភសេរីភាព នៃការបញ្ចេញមតិ និងសិទ្ធការទទួលបានព័ត៌មាន។ អនុក្រិតនេះ ផ្ដល់សិទ្ធអោយ ក្រុមប្រតិបត្តិកររបស់NIG ប្រមូល ចងក្រង ឯកសារ ដើម្បី ចោទប្រកាន់ ឬ គំរាមដល់ អ្នកប្រើប្រាស់បណ្ដាញសង្គម នៅកម្ពុជា។ មានន័យថា ជីវិតឯកជនភាព សុវត្ថិភាពបុគ្គល និងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ រួមទាំងក្រុមហ៊ុន បរទេស ដែលមានភាគហ៊ុនបណ្ដាក់ទុន នៅកម្ពុជា នឹងអាចជួប ហានិភ័យ ដល់មុខរបររបស់ពួកគេ។  

បើដូចនេះ គឺក្រុមប្រតិបត្តិករពាណិជ្ជកម្មនៅកម្ពុជា ពិតណាស់នឹងជួបហានិភ័យ។រដ្ឋអំណាចកម្ពុជា បង្កើត ក្រុមប្រតិបត្តិកររបស់NIG ដើម្បីត្រួតពិនិត្យ និរន្តភាពនៃប្រព័ន្ធអ៊ីនធើណែត គឺពិតណាស់  វានឹងក្លាយជាឧបរកណ៍ មួយបំពាន បទដ្ឋានអន្តរជាតិ ហើយ ធ្វើអោយ ប្រទេសកម្ពុជា ជាប្រភព មួយនៃការចែកចាយ ចំលង តាមស្តង់ដារ នៃការរំលោភសិទ្ធិមនុស្ស នៃប្រទេសកុម្មុយនិស្តចិនដែលបានកំពុងអនុវត្ត នៃក្រុមប្រតិបត្តិករNIG របស់ខ្លូន ដែលបានរំលោភអធិបតេយ្យភាព ប្រព័ន្ធអ៊ិនធើណែត សាកល។ អនុក្រឹតនេះ មិនត្រឹមតែ បំផ្លាញ សេរីភាពរបស់ ប្រព័ន្ធអ៊ីនធើណែត នៅកម្ពុជា នោះទេ តែ ជាបង្កើតហានិភ័យ បន្ថែមទៀត ចំពោះ អភិបាល កិច្ច អ៊ីនធើណែត សាកល ទៀតផង ។ តាមលោក Michael Casteជានាយកគ្រប់គ្រង កម្មវិធី Digital អាស៊ី នៃក្រុមអង្គការអន្តរជាតិ មាត្រា១៩ គឺប្រទេសដែល អនុវត្តនិងកំពុងមានផែនការអនុវត្តក្រុមប្រតិបត្តិកររបស់NIG គឺមានតែប្រទេសកុម្មុយនិស្ត ប្រទេស ដែលមានមេដឹកនាំ ផ្ដាច់ការ  ឬរបប សឹកតែប៉ុណ្ណោះ ។ សម្រាប់ ប្រទេស កម្ពុជា មិនគួរជ្រើសយក ក្រុមប្រតិបត្តិកររបស់NIG មកប្រើនោះទេ  ហើយ ជំនួសមកវិញ ត្រូវបន្តលើកដំកើង ថែមទៀត នូវកាតព្វកិច្ចរបស់ខ្លួន ជាភាគីមួយ នៃច្បាប់អន្តរជាតិ ហើយ ត្រូវបដិសេធចោលទៅ ការអនុវត្តតាមស្តង់ដា នៃការរឹតត្បិតសិទ្ធិសេរីភាព តាម ប្រទេសចិន ដែលកំពុងអនុវត្ត ក្រុមប្រតិបត្តិកររបស់NIG ឬ ច្រកទ្វារអ៊ីនធើណែតជាតិ ដ៏ចម្រូងចម្រាស់នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស