26 C
Phnom Penh

ពលរដ្ឋសំណូមពរដល់សមត្ថកិច្ចពាក់ព័ន្ធ ស្នើកុំលាក់បាំងបទល្មើសផ្សេងៗ ដែលបានកើតឡើងនៅក្នុងក្រុងព្រះសីហនុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋខេត្តព្រះសីហនុ បានស្នើដល់ថ្នាក់ដឹកនាំសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធ រួមមាន៖ លោក ជួន ណារិន្ទ ស្នងការដ្ឋាននគរបាលខេត្តព្រះ  សីហនុ និង លោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ មិនគួរមានចេតនាលាក់បាំងបទល្មើសផ្សេងៗ ដែលតែងកើតមាននៅក្នុងមូលដ្ឋានខេត្តនេះទេ។

បទល្មើសទាំងនោះរួមមាន៖ ចោរឆក់ ប្លន់ប្រដាប់អាវុធ បាញ់បោះសេរី គ្រឿងញៀន និងបទល្មើសចាប់ជំរិតមនុស្សទារប្រាក់ជាដើម ព្រោះវាមិនបានធ្វើឲ្យប្រសើរឡើង ដល់ការងាររក្សាសន្តិសុខ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគទុន ដែលរស់នៅក្នុងមូលដ្ឋាននេះទេ។

ក្រុមប្រជាពលរដ្ឋ ឬអាណាព្យបាល រស់នៅខេត្តព្រះសីហនុ បានអះអាងថា ជាបន្តបន្ទាប់មកនេះ ចំពោះបទល្មើសផ្សេងៗ រួមមាន៖ បទល្មើសគ្រឿងញៀន, បទល្មើសចោរឆក់ ចោរលួចគាស់ផ្ទះ, ចោរប្លន់, ក្រុមក្មេងទំនើងបង្កការអុកឡុក ជាពិសេសបទល្មើសប្លន់ប្រដាប់អាវុធជាដើម គឺត្រូវបានថ្នាក់ដឹកនាំស្ថាប័នជំនាញពាក់ព័ន្ធ ហាក់មានចេតនាលាក់បាំង នូវបទល្មើសទាំងនោះ មិនឲ្យសាធារណៈជន ជាពិសេសថ្នាក់លើ របស់ខ្លួន បានដឹងទេ តាមរយៈការមិនធ្វើរបាយការណ៍ ឬធ្វើរបាយការភូតកុហក ថ្នាក់ដឹកនាំជាដើម។

ក្រុមប្រជាពលរដ្ឋក្នុងខេត្តនេះសំណូមពរឲ្យសមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ រួមមាន៖ លោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងលោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុជាដើម គួរហ៊ាន ទទួលខុសត្រូវអំពីបទល្មើស ដែលកំពុងធ្វើសកម្មភាព ដ៏កក្រើក ក្នុងខេត្តព្រះសីហនុ ឲ្យពលរដ្ឋ ជាពិសេសថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជាលោក ហ៊ុន សែន បានដឹងប្រយោជន៍ដើម្បីឲ្យថ្នាក់ដឹកនាំជួយមានវិធានការឲ្យបានច្រើនថែមទៀត។ 

ពលរដ្ឋរស់នៅក្រុងព្រះសីហនុ បានអះអាងថា បទល្មើសគ្រឿងញៀន, ចោរឆក់, ចោរលួចគាស់ផ្ទះ, ចោរប្លន់ប្រដាប់អាវុធ និងបទល្មើសចាប់ជំរិតមនុស្សជំរិតទារប្រាក់ នៅតែបន្តធ្វើសកម្មភាពនៅក្នុងក្រុងទេសចរណ៍មួយនេះ មិនទាន់មានសញ្ញាថយចុះទេ ជាពិសេបទល្មើសដែលបង្កឡើងដោយ ជនសង្ស័យជនជាតិចិន៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស