33 C
Phnom Penh

ក្រសួងព័ត៌មានដកអាជា្ញប័ណ្ណកាសែត Angkor Today ខណៈក្រសួងមហាផ្ទៃ សម្រេចបណ្តេញនាយកសារព័ត៌មាន ជនជាតិចិនរូបនេះ ចេញពីកម្ពុជា និងបិទមិនឲ្យវិលមកកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្រេចបណ្តេញ លោក Shen Kaidong ជនជាតិចិន និងជានាយកសារព័ត៌មាន Angkor Today ចេញពីប្រទេសកម្ពុជា ខណៈក្រសួងព័ត៌មាន ក៏បានសម្រេចដកហូតអាជា្ញប័ណ្ណ នៃការបើកធ្វើអាជីវកម្ម របស់សាព័ត៌មាន Angkor Today ក្រោយបានចុះផ្សាយព័ត៌មាន ដែលក្រសួងទាំងពីរខាងលើនេះ ចោទថា បានផ្សាយបំភ្លៃការពិតថា ប្រទេសកម្ពុជា បានលក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាជំនួយ របស់រដ្ឋាភិបាលចិន។

សេចក្តីសម្រេច របស់ក្រសួងមហាផ្ទៃ និងការប្រកាសលុបអាជ្ញាប័ណ្ណ របស់ក្រសួងព័ត៌មាន ខាងលើនេះ បានធ្វើឡើងព្រមគ្នា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

លោក SHEN KAIDONG ជនជាតិចិន ជានាយកសារព័ត៌មាន Angkor Today ដែលមានទីស្នាក់ការនៅខេត្តសៀមរាប ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២១ ក្រោយបានផ្សព្វផ្សាយជាភាសាចិន តាមប្រព័ន្ធ វីឆាត (WeChat) ថា«កម្ពុជាលក់វ៉ាក់សាំងការពារកូវីដ-១៩ របស់ចិន ក្នុងតម្លៃ១២០ដុល្លារ ក្នុង១ដូស»។

ចំពោះការផ្សព្វផ្សាយ របស់សារព័ត៌មានអនឡាញ Angkor Today ខាងលើនេះ ក៏ត្រូវបាន អ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រកាសច្រានចោលភ្លាមៗ កាលពីសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។

លោកស្រីបន្តថា ចំពោះការចាក់វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម ដែលជាជំនួយរបស់ចិននៅកម្ពុជា គឺសម្រាប់ចាក់ឱ្យក្រុមមនុស្សអាទិភាព ដែលមាននៅក្នុងសេចក្តីប្រកាស របស់ក្រសួងសុខាភិបាល ជាមុនសិនតែប៉ុណ្ណោះ។

បន្ថែមលើនេះ អ្នកស្រី ឱ វណ្ណឌីន  ក៏បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធ ជួយមានវិធានការទៅលើការចុះផ្សាយ របស់សារព័ត៌មាន Angkor Today ឲ្យបានទាន់ពេល ព្រោះនឹងធ្វើឱ្យ ពលរដ្ឋ ឬសាធារណជនទូទៅ មានការភ័ណ្ឌច្រឡំធ្ងន់ធ្ងរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស