33 C
Phnom Penh

ចិន និងអាហ្វ្រិកខាងត្បូងបើកយុទ្ធនាការរឹបអូស វ៉ាក់សាំងក្លែងក្លាយ និងចាប់ខ្លួនជនល្មើស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បណ្ដាញផ្សាយព័ត៌មាន BBC បានចុះផ្សាយនៅថ្ងៃមីនានេះថា ប៉ូលិសនៅក្នុងប្រទេសចិន បានចាប់ខ្លួនមនុស្ស ៨០នាក់ ដោយរឹបអូសវ៉ាក់សាំងក្លែងក្លាយចំនួន ៣ពាន់ដុស ដែលត្រូវបាន រកឃើញនៅលើទីផ្សារនិងចែកចាយតាមប្រព័ន្ធOnlines។

ប្រភពព័ត៌មានរបស់ ប៉ូលិសអន្តរជាតិបានឲ្យបណ្ដាញផ្សាយព័ត៌មានBBCដឹង ថានៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង ជនជាតិចិន ៣នាក់ និងជនជាតិ Zambian ម្នាក់ត្រូវបានចាប់ខ្លួន ហើយក្នុងនោះរឹបអូសបានវ៉ាក់សាំង២ពាន់ ៤រយដុស។

ប៉ូលិសអន្តរជាតិគឺជាអង្គការប៉ូលិសអន្តរជាតិប្រឆាំងអំពើឧក្រិដ្ឋដែលមានមូលដ្ឋាននៅទីក្រុង Lyon ប្រទេសបារាំង អោយដឹងថា នៅពេលពិភពលោក កំពុងសម្រុកចាក់វ៉ាក់សាំង គឺការផលិតវ៉ាក់សាំង ក្លែងក្លាយ ក៏កំពុងផលិតផងដែរ ខណៈពលរដ្ឋជាង២លាន៥សែននាក់ បានស្លាប់ដោយជំងឺកូវិដ -១៩ ហើយជិត១១៥លាននាក់បានឆ្លងជំងឺនេះ។

យោងតាមទិន្នន័យរបស់អង្គការ Worldometer  ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវខណៈចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ប៉ូលិស អន្តរជាតិ បានអោយដឹងថា មកដល់ពេលនេះ ពុំមាន ការប្រកាសដាក់លក់វ៉ាក់សាំងជាលក្ខណៈ ឯកជន ឬតាមប្រព័ន្ធ online នោះទេ។ ប៉ូលិស អន្តរជាតិប្រកាសថា រាល់ការផ្សាយពាណិជ្ជកម្ម ទាំងអស់ គឺទាំងនៅលើ គេហទំព័រ ឬ ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀត គឺជាអំពើខុសច្បាប។

លោក Brigadier Vish Naidoo, អ្នកនាំពាក្យនៃស្នងការ ប៉ូលិសជាតិនៃប្រទេសអាហ្រ្វិកខាងត្បូង បាននិយាយថា ដោយមានកិច្ចសហការជាមួយប៉ូលិស អន្តរជាតិ គឺជនបរទេសជាច្រើននាក់ ត្រូវបានចាប់ខ្លួន ដោយសារពួកគេ ធ្វើសកម្មភាព ចែកចាយវ៉ាក់សាំង ក្លែងក្លាយនៅក្នុងប្រទេសអាហ្រ្វិកខាងត្បូង។

នៅក្នុងប្រទេសចិនឯនោះវិញ គឺអាជ្ញាធរចិន ពុំបានប្រាប់ប៉ូលិសអន្តរជាតិ ថានៅខេត្តណាមួយជាលួចផលិតវាំក់សាំងក្លែងក្លាយនោះទេ ។ ប៉ុន្តែកិច្ចសហការជាមួយ ជាមួយកម្មវិធី សុខភាពសាកល និងការប្រយុទ្ធប្រឆាំងនឹងទំនិញខុសច្បាប់ បាននាំឲ្យ ប៉ូលិសអន្តរជាតិ កំពុងស៊ើបអង្កេត និងស្រាវជ្រាវ ប្រភពការចែកចាយវាំក់សាំងក្លែងក្លាយ។

អគ្គលេខាធិកា ប៉ូលិសអន្តរជាតិ Jürgen Stock បាននិយាយថា ទាំងប្រទេសចិន និងប្រទេសអាហ្វ្រិកខាងត្បូង គឺក្រុមប៉ូលិសអន្តរជាតិកំពុង កសាងបណ្ដាញដើម្បី ទប់ស្កាត់វ៉ាក់សាំងក្លែងក្លាយព្រោះវាជាបទល្មើស មួយធ្ងន់ធ្ងរ។ កាលពីមួយខែមុននេះ អាជ្ញាធរចិន បានចាប់ខ្លួន សេដ្ឋីម្នាក់ជនជាតិចិន មានប្រាក់វាលលានដុល្លារ ដែលបានផលិត ទឹករ៉ែធម្មជាតិ អោយក្លាយជាឱសថវ៉ាក់សាំងប្រឆាំង នឹងជំងឺកូវិដ -១៩។ តែនេះជាលើកដំបូងហើយដែល បណ្ដាញផ្សាយព័ត៌មាន BBC បានអោយដឹងថា នៅលើពិភពលោកមានវ៉ាក់សាំងក្លែងក្លាយ ហើយមានដំបូងនៅប្រទេសចិន និង ប្រទេសអាហ្រ្វិកខាងត្បូង។

នៅពេលដែលពិភពលោក កំពុងសម្រុកចាក់វ៉ាក់សាំង ប្រឆាំងនឹងជំងឺ    កូវិដ-19 គឺសម្រាប់ប្រទេសក្រីក្រ មួយចំនួន នឹងទទួលបានវ៉ាក់សាំង ពីរបស់អង្គការសុខភាពពិភពលោក WHOនៃកម្មវិធី COVAX ។

កម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក បានឱ្យដឹងថា នឹងផ្ដល់វ៉ាក់សាំងបង្ការ COVID-19 អភិវឌ្ឍឡើងដោយក្រុមហ៊ុនអង់គ្លេស AstraZeneca ចំនួន ២៣៧លានដូសដល់ប្រទេសចំនួន ១៤២ នៅត្រឹមចុងខែឧសភាខាងមុខ។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនចេញផ្សាយកាលពីថ្ងៃអង្គារទី២មីនា កម្មវិធី COVAX បានបញ្ជាក់ ថា ការផ្ដល់វ៉ាក់សាំងដែលផលិតរួមគ្នាដោយក្រុមហ៊ុន AstraZeneca និងវិទ្យាស្ថាន Serum របស់ប្រទេសឥណ្ឌា នឹងត្រូវធ្វើឡើងដោយចែកចេញជាពីរដំណាក់កាល និងមានរយៈពេល ២ខែ។

ការផ្ដល់វ៉ាក់សាំងលើកទី ១ នឹងត្រូវធ្វើឡើងចាប់ពីខែកុម្ភៈដល់ខែមីនា និងលើកទី ២ ចាប់ពីខែមេសា ដល់ខែឧសភា ឆ្នាំ២០២១នេះ។

កម្មវីធីCOVAX គឺជាគំនិតផ្ដួចផ្ដើមមួយរបស់ អង្គការសុខភាពពិភពលោក ដែលមានគោលបំណងធានានូវការទទួលបាន វ៉ាក់សាំងប្រកបដោយ ប្រសិទ្ធភាព និងសុវត្ថិភាព៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស