29.3 C
Phnom Penh

មន្ត្រីសង្គមស៊ីវិលថា មេដឹកនាំបក្សកាន់អំណាចប្រើភាសាមិនស្របនឹងផ្លូវច្បាប់របស់កម្ពុជាមិនត្រូវបានផ្តន្ទាទោស ខណបក្សប្រឆាំងរងការធ្វើទុកបុកម្នេញធ្ងន់ធ្ងរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមសិទ្ធិមនុស្សក្នុងស្រុករិះគន់ថា ការប្រើសារនយោបាយរបស់អ្នកដឹកនាំ និងមន្ត្រីរដ្ឋាភិបាលកម្ពុជាមួយចំនួនតែងរំលោភបំពានផ្លូវច្បាប់ជាញឹកញាប់ ប៉ុន្តែមិនត្រូវបានផ្តន្ទាទោសពីតុលាការកម្ពុជាទាល់តែសោះ។

មន្ត្រីការពារសិទ្ធិមនុស្សរបស់សហគមអាដហុក លោក សឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា គណបក្សជំទាស់តែងរកការធ្វើទុក្ខបុកម្នេញយ៉ាងធ្ងន់ធ្ងរ បើទោះបីជាសារនយោបាយរបស់ពួកគេមិនបានរំលោភបំពានលើផ្លូវច្បាប់ក៏ដោយ។ លោកថា បញ្ហានេះគឺមិនអាចដោះស្រាយបញ្ហានយោបាយនៅកម្ពុជាបានទេ ទាល់តែដោះស្រាយតាមបែបនយោបាយទើបជាមធ្យោបាយល្អ។ លោក អះអាងថា បញ្ហាដែលកើតឡើងពីអ្នកនយោបាយបានបង្ករវិបត្តិជាច្រើនសម្រាប់ប្រទេសជាតិ និងប្រជាជន ដែលនាំឲ្យសេរីភាព សិទ្ធិមនុស្ស ប្រជាធិបតេយ្យ ធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ ហើយរងការថ្កោលទោសពីប្រទេសលោកសេរី ទៅទៀត។

ការអះអាងនេះធ្វើឡើង ដើម្បីរិះគន់ទៅនឹងការលើកឡើងរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ដែលថា ព្រឹត្តិការណ៍ ៩វិច្ឆិកា របស់អតីតមេបក្សប្រឆាំងលោក សម រង្ស៊ី គឺជា ការប៉ុនប៉ងធ្វើរដ្ឋប្រហារ តាមមធ្យោបាយហិង្សានោះ។

កាលពី ឆ្នាំ២០១៩ អតីតមេបក្សប្រឆាំងលោក សម រង្ស៊ី ត្រូវបានតុលាការក្រុងភ្នំពេញចោទប្រកាន់ពីបទ ការប៉ុនប៉ងធ្វើរដ្ឋប្រហារ ក្នុងព្រឹត្តការមាតុភូមិនិវត្តន៍ ៩វិច្ឆិកា ក្នុងនោះមានទាំងមន្ត្រីជាន់ខ្ពស់ សមាជិក និងអ្នកគាំទ្របក្សសង្គ្រោះជាតិប្រមាណជាង១០០នាក់ ដែលត្រូវអាជ្ញាធរកម្ពុជាចោទប្រកាន់ និងចាប់ខ្លួនជាបន្តបន្ទាប់។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិនម៉ាលីន បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ ថា ជាទិដ្ឋភាពផ្លូវច្បាប់ ប្រទេសណា ក៏ចាត់ទុកជាផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារស្របច្បាប់ ថាជាអំពើខុសច្បាប់ដែរ ជាងនេះទៀត មានប្រទេសខ្លះទៀត បានចាត់ទុកក្រុមដែលធ្វើផែនការបែបនេះ ថាជា             អង្គការភេរវនិយមទៀតផង។

ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកឃ្លាំមើលសង្គមរិះគន់ថា បក្សកាន់អំណាចតែងប្រើតុលាការជាឧបករណ៍យោបាយរបស់ខ្លួនដើម្បីយកឈ្នះគូរប្រជែងដែលមានប្រៀប ទោះត្រូវរំលោភទាំងច្បាប់កំពូលរបស់ប្រទេសក៏ដោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស