33.3 C
Phnom Penh

កូរ៉េខាងជើងពង្រាយកាំជ្រួចតាមព្រំដែនតម្រង់កូរ៉េខាងត្បូងឆ្លើយតបការព្រមានរបស់អាមេរិក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សេចក្ដីរាយការណ៍របស់សារព័ត៌មានThe Korea Herald នៅថ្ងៃទី២៣ខែមីនា នេះ បានរាយការណ៍ថា កូរ៉េខាងត្បូងកំពុងតាមដានចលនានៃសកម្មភាពយោធា កូរ៉េខាងជើង យ៉ាងយកចិត្តទុកដាក់ ហើយថែមទាំងតាមដានជាមួយនឹង សកម្មភាពរបស់កងទ័ពសហរដ្ឋអាមេរិកដែលមាននៅលើទឹកដីកូរ៉េខាត្បូង ។

អ្នននាំពាក្យកងយោធាកូរ៉េខាងត្បូង Kim Jun-rak បានបញ្ជាក់ថាយោធា បានដឹងច្បាស់ហើយថា ក្រុងព្យុងយ៉ាងពិតជាបានដាក់ ពង្រាយកាំជ្រួចរួចទៅហើយនៅតាមព្រំដែនភាគខាងលិច។

សេចក្ដីរាយការណ៍ The Korea Herald ឲ្យដឹងថា មានសញ្ញាណជាច្រើនដែលប្រទេសកុម្មុយនីស្ដមួយនេះបានដាក់ពង្រាយកាំជ្រួចច្រើនប្រភេទ និង អាវុធផ្សេងទៀតនៅលើដែនកោះតូចមួយនៅ Changrinនៃភាគខាងលិចប្រទេសជាប់នឹងកូរ៉េខាងត្បូង។

អ្នកនាំពាក្យ Kim Jun-rak បានចេញសេចក្ដីថ្លែងការណ៍សង្ខេបជារៀងរាល់ថ្ងៃ ដូចនេះថា យោធារបស់កូរ៉េខាងត្បូងបានតាមដានដោយប្រើប្រព័ន្ធឃ្លាំមើលអំពីចលនាយោធាកូរ៉េខាងជើង និងផ្កាយរណបចារកម្មអាមេរិកដែលរុលមករកកូរ៉ែខាងត្បូង ។

លោក Kim Jun-rak បានឱ្យដឹងថានៅលើកោះនោះមានក្រុមកងទ័ពកាំភ្លើងធំរបស់កូរ៉េខាងជើងរួចហើយ។

កោះChangrin ស្ថិតនៅភាគខាងជើងនៃតំបន់ព្រំដែនសមុទ្រកូរ៉េ ដែលមាន៤៥គីឡូម៉ែត្រប៉ុណ្ណោះពីដែនកោះនៅ Yeonpyeong នៃប្រទេសកូរ៉េខាងត្បូង ដែលធ្លាប់កូរ៉េខាងជើងបាញ់កាំភ្លើងធំជាច្រើន ផ្ដក់ទៅលើកោះកាលពីឆ្នាំ២០១៨។

អ្នកនាំពាក្យ បានបញ្ជាក់ទៀតថា កូរ៉េខាងជើង ក៏ធ្លាប់បានធ្វើសមយុទ្ធកាំភ្លើងធំម្ដងរួចហើយកាលពីខែវិច្ឆិកាឆ្នាំ២០១៩ ក្រោមការឃ្លាំមើលរបស់លោកគីមជុងអ៊ុន។ ក្រសួងការពារជាតិខាងត្បូង បានចោទព្រឹត្តិការណ៍នោះ ថាកូរ៉េខាងជើងបានរំលោភកិច្ចព្រមព្រៀងយោធាអន្ដរកូរ៉េឆ្នាំ២០១៨។

តាម Korea Heraldជើងទម្ររ៉ុកកែតទាំងនោះគឺជាការគម្រាមកូរ៉េខាងត្បូងគឺសញ្ញាគំរាមខ្លាំងជជាងការដាក់ពង្រាយកាំភ្លើងធំទៅទៀត។ កូរ៉េខាងជើងបានបង្អួតអាវុធគ្រប់ប្រភេទរួមទាំងមីស៊ីល ប៉ាឡេស្ទិក ទោះជាក្រុងព្យុះយ៉ាងចង់ចរចារំសាយអាវុធនុយក្លេអ៊េរជាមួយនឹងអាមេរិកក៏ដោយក្ដី។

មានការយល់ឃើញខ្លះថា ការដាក់ពង្រាយអាវុធថ្មីៗនេះរបស់កូរ៉េខាងជើងគឺជាគោលដៅដើម្បីប្រាប់ថា កិច្ចព្រមព្រៀងយោធារវាងប្រទេសទាំង២ ត្រូវបានរំលាយហើយ។

កិច្ចព្រមព្រៀងនោះបានកំណត់តំបន់រក្សាសន្ដិភាពខ្ពស់បំផុត ដោយគិតលើកម្រិតដែនអាកាស ដែនដី តំបន់ព្រំដែនសមុទ្រដើម្បីកាត់បន្ថយភាពតានតឹងនិងបង្ការការប៉ះទង្គិចគ្នាជាចៃដន្យណាមួយ។

កាលពីសប្ដាហ៍មុន ប្អូនស្រីលោកគីមជុងអ៊ុនបានព្រមានពីការហែកចោលតែម្ដងនូវកិច្ចព្រមព្រៀងយោធា ហើយកាត់ផ្ដាច់ចោលការសន្ទនាជាមួយនឹងកូរ៉េខាងត្បូង ព្រោះតែក្រុងសេអ៊ូល បានធ្វើសមយុទ្ធនឹងអាមេរិកដែលនាំអោយ កូរ៉េខាងជើងចោទថាជាការបំពានកិច្ចព្រមព្រៀងជាមួយកូរ៉េខាងជើង នេះដែរ។

មានការព្យករណ៍ថា កូរ៉ែខាងជើងនឹងបង្ករឿងប៉ុន្មានខែទៀតនេះចំពោះរដ្ឋការរបស់លោកបាយដិនដែលបាន ទាមទារឱ្យកូរ៉េខាងជើងរំសាយកម្មវិធីអាវុធនុយក្លេអ៊ែរជាមុន គឺមុនអាមេរិក ទទួលយកការចរចា។កូរ៉េខាងជើងវិញស្នើឱ្យអាមេរិកដកទណ្ឌកម្មជាមុនសិនទើបកូរ៉ែខាងជើងព្រមចូលទៅចរចាត្បិតថា ខ្លួនមានអារម្មណ៍រាអាមេរិកក្បត់រួចទៅហើយក្នុងពេលដែលសមយុទ្ធជាមួយកូរ៉េខាងត្បូង។

រឹតតែមានអារម្មណ៍ថាក្បត់ទៀត គឺកូរ៉េខាងជើងបានឃើញវត្តមានត្រសងគ្នារបស់រដ្ឋមន្រ្ដីការពារជាតិLloyd Austin និង រដ្ឋមន្រ្ដីការបរទេសAntony J. Blinken ជាមួយនឹងរដ្ឋមន្រ្ដីការបរទេសសហរដ្ឋអាមេរិក មកជាន់ទឹកដីការពារជាតិកូរ៉េខាងត្បូងកាលពីសប្ដាហ័មុន។

កិច្ចប្រជុំ២ បូក ២ រវាងអាមេរិក និងកូរ៉េខាងត្បូង គឺ មានការរំពឹងថាសហរដ្ឋអាមេរិកនឹងជម្រុញឱ្យកូរ៉េខាងត្បូងមានគំនិតផ្ដួចផ្ដើមការទូតការបរទេសជាថ្មីជាមួយនឹងកូរ៉េខាងជើង។

រដ្ឋការសហរដ្ឋអាមេរិកក្រោមលោកបៃដិន បានទម្លាយថា អាមេរិកបានទាក់ទងទៅកាន់កូរ៉ែខាងជើងជាងមួយសប្ដាហ៍ដើម្បីឱ្យានការចរចា ប៉ុន្ដែក្រុងព្យុងយ៉ាងបដិសេធ  ក៏ធ្វើអោយរដ្ឋមន្ត្រីការពារជាតិ             អាមេរិក Lloyd Austin ព្រមានវាយប្រហារកូរ៉េខាងជើងទាំងយប់ក៏បានដែរ។

អ្នកសង្កេតការណ៍មើលឃើញថា ការណ័ដែលកូរ៉េខាងជើង ដាក់ពង្រាយមីស៊ីល នៅលើកោះមួយ ជាប់កូរ៉េខាងត្បូង គឺពិតណាស់ ថាក្រុងព្យុងយ៉ាងព្រមានទាំងកូរ៉េខាងត្បូង និងកងទ័ពអាមេរិក ជាង៣ម៉ឺននាក់ដែលមាននៅលើទឹកដីកូរ៉េខាងត្បូង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស