33 C
Phnom Penh

មន្រ្តី និងសកម្មជនរបស់លោក សមរង្ស៊ី បន្តចុះចូលជាមួយបក្សកាន់អំណាច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្រ្តីជាន់ខ្ពស់របស់លោក សមរង្ស៊ី ម្នាក់ និងសកម្មជនរបស់លោក ២នាក់ទៀត បានសម្រេចចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។

អ្នកទាំងបីនោះរួមមាន៖ ទី១ លោក ឃាន វិសេស អាយុ៣២ឆ្នាំ ជាជំនួយការលោក សម រង្ស៉ី, លោកស្រី ជូឡុង សូម៉ារ៉ា, លោក យឹម សុវណ្ណ ព្រមទាំងជាអតីតប្រធានរដ្ឋបាលខុទ្ទកាល័យ លោក សម រង្ស៉ី។ ទី២ ឈ្មោះ សៅ ឧសភា អាយុ២៧ឆ្នាំ ជាអតីតយុវជនគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានយុវជនស្រុកព្រៃនប់។ ទី៣ ឈ្មោះ យូ ច័ន្ទធានី អាយុ២៧ឆ្នាំ អតីតយុវជនគណបក្សគណបក្ស និងជាអតីតសមាជិកក្រុមហ្វេសប៊ុករបស់ លោក សម រង្ស៊ី។

សាព័ត៌មានរបស់លោក ហ៊ុន សែន ហ្វ្រេសញូវ បានដកស្រង់សម្តីលោក ឃួង ស្រេង អភិបាលរាជធានភ្នំពេញចុះផ្សាយថា បន្ទាប់ទទួលបានពាក្យស្នើសុំចូលជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា             នៅរ សៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានប្រកាសទទួលស្គាល់ពួកគេទាំង៣រូប ជាសមាជិកពេញសិទ្ធិរបស់គណបក្សប្រជាជនកម្ពុជា តែម្តង។

កាលពីថ្ងៃទី៩ ខែវិច្ឆិកា អ្នកស្រី លីស្រីវីណា តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិភាគីលោក សមរង្ស៊ី និងជាភរិយាទី២ របស់លោក យឹម សុវណ្ណ បានសុំចុះចូលជាមួយបក្សកាន់អំណាច ដោយសារអ្នកស្រី មើលឃើញពីការលះបង់របស់គណបក្សប្រជាជនកម្ពុជាក្នុងការរក្សាសន្តិភាព និងការអភិវឌ្ឍន៍៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស