27 C
Phnom Penh

52913

Latest

UN ប្រជុំ​គ្នា​បន្ទាន់​អំពី​មហន្តរាយ​នៃ​ការ​បាក់​ទំនប់​វារីអគ្គិសនី Kakhovka ប្រទេស​អ៊ុយក្រែន

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដែល​មាន ១៥​ប្រទេស បាន​បើក​ប្រជុំ​បន្ទាន់​មួយ​តាម​សំណើ​ប្រទេស​អ៊ុយក្រែន ដើម្បី​ពិនិត្យ​មើល​ទំហំ​ប៉ះពាល់ និង​ការ​បង្ក​វិនាសកម្ម​មនុស្ស​ជាតិ​ទៅ​លើ​ប្រជាជន​អ៊ុយក្រែន ដែល​រងគ្រោះ​ដោយសារ​ទឹក​ជន់​លិច​ស្រុក​ភូមិ​ពី​ការ​បាក់​ទំនប់​វារីអគ្គិសនី Kakhovka នៅ​ក្នុង​តំបន់ Kherson នៃ​ភាគ​ខាងត្បូង​នៃ​ទឹកដី​អ៊ុយក្រែន។ តាម​សារព័ត៌មាន​នៃ​ប្រទេស​អ៊ុយក្រែន Kyiv Post បាន​ឱ្យ​ដឹង​ថា ក្រសួង​ការបរទេស​អ៊ុយក្រែន បាន​បញ្ជូន​សំណើ​របស់​លោក ហ្សេឡេនស្គី ដោយ​ស្នើ​បើក​កិច្ចប្រជុំ​ជាបន្ទាន់​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដើម្បី​ថ្កោលទោស​រុស្ស៊ី ដែល​ក្រុង​គៀវ ចោទ​ថា​ជា​អ្នក​បង្ក​ឱ្យ​បាក់​ទំនប់​វារីអគ្គិសនី Kakhovka ដោយ​ការ​វាយប្រហារ​កម្ទេច​ទំនប់​ទប់​ទឹក​ដ៏​សំខាន់​មួយ​នេះ។ ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​អ៊ុយក្រែន បាន​ហៅ​រុស្ស៊ី ជា​រដ្ឋ​ភេរវកម្ម​ដែល​បំផ្លាញ​ទំនប់​វារីអគ្គិសនី​ដ៏​ធំ​មួយ...