អ៊ីស្រាអែលបានប្រាប់សហរដ្ឋអាមេរិកថា ករណីបាញ់នាវាអ៊ីរ៉ង់មួយឈ្មោះថា Savizនៅសមុទ្រក្រហមនោះគឺកងទ័ពអ៊ីស្រាអែលជាអ្នក ដូចការសង្ស័យរបស់អ៊ីរ៉ង់មែន។
អ៊ីស្រាអែលបញ្ជាក់ថា ការណ៍ដែលខ្លួនបាញ់នេះគឺជាការសម្រេចចិត្តមួយក្នុងការសងសឹកករណី ដែលអ៊ីរ៉ង់បាញ់នាវាល្បាតរបស់អ៊ីស្រាអែលកាលពីសប្ដាហ៍មុន។ នេះបើយោងតាមរបាយការណ៍មួយដែល New York Times ស្រង់ពីប្រភពពីមន្រ្ដីម្នាក់របស់សហរដ្ឋអាមេរិក។
នាវាដែលមានឈ្មោះថា Savizនោះគឺ បើតាមសារព័ត៌មាន Tasnimរបស់រដ្ឋអ៊ីរ៉ង់គឺជានាវាដឹកទំនិញ។ សារព័ត៌មាននេះរាយការណ៍ថា តាមការរកឃើញរបស់អ៊ីរ៉ង់ នាវានោះត្រូវបានវាយប្រហារដោយគ្រាប់មីនបង្កប់នៅក្នុងគ្រោងនាវា។
នាវានេះបានយកទៅចតនៅស្ថានីយ៍ ក្នុងសមុទ្រក្រហមអស់រយៈពេលពីរឆ្នាំមកហើយដើម្បីទុកជាការគាំទ្រកងកម្មង់ដូ របស់អ៊ីរ៉ង់ក្នុងការបញ្ជូន ទំនិញតាមនាវាពាណិជ្ជកម្ម គេចពីការវាយឆ្មក់ របស់ក្រុមចោរសមុទ្រ។
ការវាយប្រហារនេះ ជាការវាយប្រហារចុងក្រោយបង្អស់រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់លើនាវាដឹកទំនិញរបស់ប្រទេសទាំង២ ហើយដែលការវាយប្រហារនេះ កើតឡើងនៅខែកុម្ភៈ គឺជាថ្ងៃដែលអាមេរិក និងអ៊ីរ៉ង់បើកការវាយប្រហារសង្គ្រាមវោហាសាស្រ្ដដាក់គ្នា ខណៈ អឺរ៉ុប និងអាមេរិកបន្តជួបប្រជុំគ្នានៅក្រុងVienn ស្ដីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ដែលដំណោះស្រាយនេះអ៊ីស្រាអែល ជាប្រទេសចេញមុខគេបំផុតប្រឆាំងមិនឱ្យមានការ ចរចារជាមួយអ៊ីរ៉ងនោះទេ។
The New York Times រាយការណ៍ថាអ៊ីស្រាអែលចុងក្រោយនេះបានប្រាប់ថាខ្លួនបានបាញ់នាវាអ៊ីរ៉ង់នោះ នៅម៉ោង៧កន្លះព្រឹកម៉ោងនៅប្រទេសអ៊ីរ៉ង់ ហើយការណ៍ដែលបាញ់នេះគឺដោយសារតែនាវា Saviz មួយនេះបានបំផ្លាញបរិស្ថានសមុទ្រ។
អ៊ីស្រាអែល បានលើកយកអំណះអំណាងថា ទោះជាផ្លូវនាវា Savizនេះត្រូវបានចុះបញ្ជីថាជានាវាដឹកទំនិញក៏ដោយក្ដី តែទោះជាយ៉ាងណាមជ្ឈមណ្ឌលប្រយុទ្ធភេរវកម្មនៃវិទ្យាសា្ថនយោធាសហរដ្ឋអាមេរិកបានពិពណ៌នាហើយថា Saviz គឺជានាវាដែលរំលោភចូលដែនទឹកនៃប្រទេស Eritrea។
ករណី Savizនេះ អ៊ីស្រាអែលថាអះអាង គឺជានាវាដែលមានអង់តែនចារកម្ម ហើយធ្វើចលនាពេញសមុទ្រក្រហម ដើម្បីការពារក្រុមចោរសមុទ្រ ហើយភាគច្រើនធ្វើដំណើរទៅកាន់ប្រទេស យេម៉េន ដែលជាប្រភពភេរវកម្មក្នុងមជញ្ឈឹមបូពារ។
មានការផ្ដល់ដំណឹងពីយោធាអារ៉ាប៊ីសាអ៊ូឌីតថា នៅលើនាវានោះមានកងទាហាន គឺវាមិនមែនជានាវាដឹកទំនិញនោះទេ ហើយម្យ៉ាងទៀត វាមានប្រព័ន្ធត្រួតពិនិត្យអេឡិចត្រូនិច ហើយមានកាំភ្លើងយន្ដដល់ទៅ៥០ឯ ដើមឯណោះ។ នេះជាអ្វីដែល ទាំងអ៊ីស្រាអែល ទាំងអាមេរិកនិង អារ៉ាប់អ៊ីមីរ៉េតបានទទួលស្គាល់ដូចគ្នា គឺថា នាវានោះជារបស់ ក្រុមចារកម្មរបសអ៊ីរ៉ង់។
ព័ត៌មានរបស់ប្រទេសអារ៉ាប់វិញបានឱ្យដឹងថា នាវានោះរងការបំផ្លាញជាដំណំ ប៉ុន្ដែភាគីអ៊ីរ៉ង់ផ្ទាល់អះអាងថា នាវានោះរងការបំផ្លាញតិចតួចតែប៉ុណ្ណោះ។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់គឺលោក Saeed Khatibzadeh ។
លោក Saeed បានឱ្យដឹង ទោះរងការបំផ្លញាតិចតួចដោយការវាយប្រហារពីគ្រាប់មីនក៏ដោយក៏អ៊ីរ៉ង់ នៅតែធ្វើការស៊ើបអង្កេត ។
សម្រាប់អ្នកនាំពាក្យប្រទេសអ៊ីរ៉ង់ អះអាងថា នាវានេះប្រតិបត្តិគោរពច្បាប់សមុទ្រអន្ដរជាតិ ជួនកាលនាវាចរណ៍នៅសមុទ្រក្រហម និងឈូងសមុទ្រអ៊ីដែន ដើម្បីផ្ដល់សុវត្ថិភាពសមុទ្រក៏ដូចជាដើរតាមខ្សែដឹកទំនិញ ហើយប្រយុទ្ធនឹងចោរសមុទ្រ ហើយជួនកាលក៏ដឹកទំនិញផ្សេងៗផងដែរ។ លោកបញ្ជាក់ថា តាមការឱ្យដឹងគ្មានគ្រោះថ្នាក់ដល់ជីវិត ឬរបួសធ្ងន់អ្នកធ្វើដំណើរលើនាវា នោះទេ ។
Saviz ជានាវាដែលលត្រូវបានអ៊ីរ៉ង់ បានបង្កើតឡើងនៅឆ្នាំ១៩៩៩ ហើយកំពង់ផែរបស់វាគឺនៅ Bandar Abbas តែនៅឆ្នាំ២០១៦ នាវានេះបានបោះ យុថ្កា នៅប្រជុំកោះDahlak ដែលអ៊ីរ៉ង់ថាជានាវាពាណិជ្ជកម្មតែដើរតួនាទីចល័តសម្រាប់កម្មង់ដូអ៊ីរ៉ង់ប្រយុទ្ធនឹងចោរសមុទ្រ។
អ៊ីរ៉ង់ និងអ៊ីស្រាអែលជាប្រទេសក្នុងតំបន់មជ្ឈឹមបូព៌ាដូចគ្នា។ ប្រទេសពីរនេះគ្មានទំនាក់ទំនងការទូតនឹងគ្នា នោះទេ។ ប្រទេសពីរនេះក្លាយជាសត្រូវនឹងគ្នាជាប្រវត្តិសាស្រ្ដ ទៅហើយចាប់តាំងពីសង្គ្រាមឆ្នាំ១៩៦៧ ដែលជាសង្គ្រាមអ៊ីស្រាអែល វាយដណ្ដើមកាន់កាប់ទឹកដីមួយចំនួនពីប្រទេសជិតខាងដែលអ៊ីស្រាអែល ចាត់ទុកថាប្រទេសទាំងនោះបានយកទឹកដីរបស់ខ្លួន។
ប៉ុន្ដែចុងក្រោយបំផុតអ៊ីរ៉ង់ និងអ៊ីស្រាអែលសឹងតែពើបប្រយុទ្ធគ្នាទៅហើយ ក្នុងរដ្ឋការរបស់លោកដូណាល់ត្រាំបន្ទាប់ពីអ៊ីរ៉ង់ បានបាត់បង់ជីវិតអ្នកវិទ្យាសាស្រ្ដរបស់ខ្លួន គឺលោកហ្វាគ្រីសាដេស ដែលបានស្លាប់ក្នុងគ្រាប់កាំភ្លើងរបស់ខ្មាន់កាំភ្លើង ហើយអ៊ីរ៉ង់ចោទអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ថានៅពីក្រោយអំពីឃាតកម្មនេះ។ អ៊ីស្រាអែលខ្លួនគេផ្ទាល់បានប្រកាសហើយថា មិនគាំទ្រអាមេរិកបើកការចរចាជាមួយ អ៊ីរ៉ង់ដើម្បីស្រោចស្រង់កិច្ចព្រមព្រៀងកម្មវិធីនុយក្លេអ៊ែរ របស់អ៊ីរ៉ង់ដែលលោកដូណាល់ត្រាំ បាននាំអាមេរិកចេញពីកិច្ចព្រមព្រៀងនោះទៅហើយនោះ។
អ្នកសង្កេតការណ៍មួយចំនួនមើលឃើញថាអ៊ីរ៉ង និងអ៊ីស្រាអែល ការពិតកំពុងដើរលើផ្លូវ នៃការចាប់ផ្ដើមសងសឹកគ្នា ទៅហើយព្រោះនាវារបស់អ៊ីស្រាអែល ក៏ត្រូវបានរងគ្រោះប្រហាក់ប្រហែលគ្នានេះផងដែរកាលពីសប្ដាហ៍មុននេះ ហើយម្យ៉ាងទៀតអ្នកសង្កេតការណ៍មើលឃើញថាអ៊ីស្រាអែលធ្វើដូចនេះ គឺដើម្បីប្រាប់ទៅសហរដ្ឋអាមេរិកថាមិនត្រូវទុកចិត្តអ៊ីរ៉ង់ឡើងវិញនោះទេ ដូចនេះហើយបានជាអ៊ីស្រាអ៊ែលប្រាប់អាមេរិកថាខ្លួន ពិតជាបាញ់លើនាវា Savizជារបស់អ៊ីរ៉ង់។
អ៊ីស្រាអ៊ែល ប្រាប់អាមេរិកដូចនេះ ក៏ចង់ប្រាប់ទៅអ៊ីរ៉ង់ថា ខ្លួនគេ ក្លាហានចេញមុខក្នុងការបាញ់នាវា សត្រូវរបស់ខ្លួន៕