ជំងឺកូវីដ ១៩

មន្ត្រីសុខាភិបាលម្នាក់នៃប្រទេសចិនទទួលស្គាល់ថាវ៉ាក់សាំងចិនមិនមានប្រសិទ្ធភាពខ្លាំងនោះទេ

By ឌឹ ខេមបូឌា ដេលី

April 13, 2021

មន្ត្រីជាន់ខ្ពស់ម្នាក់ផ្នែកត្រួតពិនិត្យជំងឺនៃប្រទេសចិន បានឲ្យដឹងដោយកម្រថា វ៉ាក់ចិនដែលកំពុង ចាក់លើប្រជាជនចិននិងប្រទេសមួយចំនួនមានប្រសិទ្ធភាពទាប ក្នុងការទប់ស្កាត់ ការឆ្លងជំងឺកូវិដ ដែលចាំបាច់ត្រូវបង្កើនប្រសិទ្ធថែមទៀត។

ពីទីក្រុងប៉េកាំង ទីភ្នាក់ងារសារព័ត៌មាន AP បានចុះផ្សាយកាលពីថ្ងៃទី១១ ខែមេសានេះថា លោកGao Fu  ដែលជានាយកនៃបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍ សប្ដាហ៍មកនេះថា ដោយសារតែប្រសិទ្ធភាពនៃវ៉ាក់សាំងចិនការពារជំងឺកូវិដ១៩ នៅមានប្រសិទ្ធភាពទាប គឺចាំបាច់ណាស់ ត្រូវធ្វើអោយមានប្រសិទ្ធភាពខ្ពស់។

លោកបញ្ចាក់ទៀតថា ដោយសារវ៉ាក់សាំងរបស់ចិននៅ មានប្រសិទ្ធភាពទាបដូចនេះ គឺចិនបានកំពុងស្វែងរកវ៉ាក់សាំងណាផ្សេងទៀតមកជំនួស។ ប្រទេសចិន ដែលបានឆ្លងជំងឺកូវិដ19-មុនគេ គឺប្រទេសនេះ មានអ្នកស្លាប់ តិចជាងគេបើ ធៀបនឹងបណ្ដាប្រទេសនៅអឺរ៉ុប ឥណ្ឌានិងសហរដ្ឋអាមេរិក។

លោក Gao Fu  បានសរសើរ វ៉ាក់សាំងផលិតនៅសហរដ្ឋអាមេរិកគឺ និង Moderna។ វ៉ាក់សាំង Pfizer-BioNTech និង Moderna របស់សហរដ្ឋអាមេរិក ទាំង២នេះ មានប្រសិទ្ធភាពដល់៩៥% ហើយមិនបានប៉ះពាល់សុខភាពខ្លាំងរបស់អ្នកដែលបានចាក់ហើយនោះទេ។ សហរដ្ឋអាមេរិកបាន ចាក់វ៉ាក់សាំងទាំង២នេះ ដល់ប្រជាជនអាមេរិក ១៨៧លាននាក់ក្នុងលើកទី១ និងលើកទី២ បានជាង៧២លាននាក់ នៃប្រជាជនអាមេរិក ជាង៣៣០លាននាក់។

នៅក្នុងសារមួយផ្ញើទៅឲ្យ ទីភ្នាក់ងារសារព័ត៌មាន AP លោក Gao Fu   បាននិយាយថា លោកកំពុងពិភាក្សារឿងនេះ ជាមួយអង្គការ និងក្រុមហ៊ុនសុខភាពនៃប្រទេសផ្សេងៗ អំពីការប្រើប្រាស់វ៉ាក់សាំងប្រឆាំងជំងឺឆ្លងកូវិដ។ ប៉ុន្តែGao Fu  មិនបានអោយដឹងថាតើវ៉ាក់សាំងប្រទេសណាមួយដែលលោកនិយាយយោងដល់នោះទេ។ តែនៅក្នុងបទសម្ភាសមួយ ជាមួយនឹងកាសែត Global Times, ដែលជាកាសែតរបស់បក្សកុម្មុយនិស្តចិន Gao Fu  បាន និយាយយោងទៅលើវ៉ាក់សាំងរបស់អាមេរិកវ៉ាក់សាំង Pfizer-BioNTech ។

ទីក្រុងប៉េកាំង ដើមឡើយ បានអះអាងអំពីប្រសិទ្ធភាពនៃវ៉ាក់សាំងរបស់ខ្លួនដោយប្រៀបធៀបនឹងវ៉ាក់របស់អាមេរិក និង Moderna។

ប៉ុន្តែ បើតាមមន្ត្រីម្នាក់ទៀតរបស់ចិនគឺលោក Wang Huaqing មកពីមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺគឺក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់ចិន បានកំពុងសំឡឹងមើល វ៉ាក់សាំងមួយទៀត គឺ MRNA ដែលកំពុង ធ្វើតេស្តលើកទី៣ ដែលជាដំណាក់កាលចែកចាយទៅកាន់កន្លែងប្រើប្រាស់។

បើទោះជា វ៉ាក់សាំងរបស់ប្រទេសចិនមានប្រសិទ្ធភាពទាបក៏ដោយ ប៉ុន្តែចិន បានលក់និងផ្ដល់ជាជំនួយទៅអោយប្រទេស ជាច្រើន នៅលើពិភពលោកជាពិសេស ប្រទេសក្រីក្រនៅអាហ្វ្រិក អាស៊ី និងអឺរ៉ុបមួយចំនួន។

មកដល់ពេលនេះ អង្គការសុខភាពពិភពលោក បានទទួលស្គាល់វ៉ាក់សាំងតែបីប្រភេទប៉ុណ្ណោះ គឺវ៉ាក់សាំង និង Moderna,និង AstraZeneca នៃប្រទេសអង់គ្លេស។

ចំណែក វ៉ាក់សាំង មិនទាន់ទទួលស្គាល់នៅឡើយ គឺគ្រាន់តែ ចាត់ទុកថាអាចប្រើបាន ក្នុងស្ថានភាពអាសន្ន។

ទាំងSinovac, និង Sinopharm, មានប្រសិទ្ធភាព ពី៥០ ទៅ៧៩ភាគរយ។សម្រាប់ លោក Gao Fu  មិនបាននិយាយប្រាប់អ្នកកាសែតអំពីរយៈពេលប៉ុន្មានខែដែលវ៉ាក់សាំងទាំង២នេះ មានប្រសិទ្ធភាពនៅពេលវានៅក្នុងសារពាង្គកាយរបស់មនុស្ស។តែអ្នកនាំពាក្យ ក្រុមហ៊ុន វ៉ាក់សាំង  គឺលោកLiu Peicheng,និយាយថា ក្រោយពីចាក់ហើយ ១៤ថៃ្ង  គឺ ប្រសិទ្ធរបស់វ៉ាក់សាងនេះ នឹងចាប់មាន ដោយវាចាប់ផ្ដើមបង្កើតប្រព័ន្ធការពារក្នុងសារពាង្គកាយរបស់មនុស្ស។

 ប្រជាជនចិន មានជាង១៤០០លាននាក់ ប៉ុន្តែ គិតមកដល់ថ្ងៃទី២មេសា  ប្រជាជនចិន បានចាក់វ៉ាក់សាំងរបស់ខ្លួនបានចំនួន២លើកមានតែ ៣៤លាននាក់ប៉ុណ្ណោះ ហើយ ជាមួយគ្នានេះ ៦៥លាននាក់ផ្សេងទៀត បានទទួលលើកទី១។

អ្នកជំនាញសុខភាពសាធារណៈ បាននិយាយថា ទោះជាមានប្រសិទ្ធភាព៥០ភាគឡើងទៅ គឺអាចមានអត្ថប្រយោជន៍ ។ ប៉ុន្តែអ្នកជំនាញទាំងនេះ បែរជាទទួលស្គាល់ថា ប្រទេសអ្នកមាន គេប្រើតែវ៉ាក់សាំងរបស់អាមេរិក Pfizer-BioNTech និង Moderna ប៉ុណ្ណោះ៕