29 C
Phnom Penh

ហ្វីលីពីនកោះហៅទូតចិនដោយប្រាប់អោយដកនាវាល្បាតចេញពីទឹកហ្វីលីពីន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រទេសហ្វីលីពីន បានសម្រេចកោះហៅឯកអង្គរទូតចិនដោយប្រាប់ឲ្យចិនដកនាវាល្បាតចេញពីដែនទឹក ហ្វីលីពីន ហើយថាក្រុង ម៉ានីលនឹងថ្កោលទោសជាខ្លាំង។

តាមទីភ្នាក់ងារសារព័ត៌មាន Reuters ក្រសួងការបរទេសហ្វីលីពីន បានប្រកាសថា កាលពីថ្ងៃចន្ទទី១១ មេសាឯកអគ្គរដ្ឋទូតចិន ប្រចាំនៅ ប្រទេសហ្វីលីពីនគឺលោក Huang Xilian ត្រូវបានកោះហៅឲ្យមកកាន់ក្រសួងការបរទេស  ហើយប្រាប់ថាចិនត្រូវដកនាវារបស់ចិនទាំងអស់ចេញពីដែនទឹករបស់ខ្លួននៅប្រជុំកោះ Whitsun នៃសមុទ្រចិនខាងត្បូង។

កាលពីខែមុន រដ្ឋាភិបាលហ្វីលីពីន បានដាក់កំណត់ទូតដោយប្រាប់ថានាវា និងទូកនេសាទចិនជាច្រើនគ្រឿង បានបើកចូលមកខាងក្នុង តំបន់សេដ្ឋកិច្ចពិសេស របស់ ហ្វីលីពីន ដោយស្នើអោយដកចេញ តែចិនមិនព្រមធ្វើតាម។

ទោះជាបែបណា ក្រុងប៉េកាំង បានចំអកថា នាវាទាំងនោះមកដល់ទីនោះ ដោយសារខ្យល់ ក្នុងរដូវនេសាទ ដែលទូកនេសាទចិន និងនាវាល្បាត តែងតែមកកាន់សមុទ្រចិនខាងត្បូង ដើម្បីប្រមូលផលនេសាន ទៅតាមរដូវ និងតាមទំនៀបទំលាប់។

ប្រភពរបស់ ទីភ្នាក់ងារសារព័ត៌មាន Reuters ឲ្យដឹងថា ទូកនេសាទនិងនានាវល្បាតចិន ២៥០គ្រឿង បានមកដល់សមុទ្រខាងត្បូងតាំងពីថ្ងៃទី២៧ ខែមីនា ។ រដ្ឋាភិបាលហ្វីលីពីន បានចោទចិនថា បានរំលោភធ្ងន់ធ្ងរលើ ដែនទឹកហ្វីលីពីន។

ករណី ជំលោះ ដែនសមុទ្ររវាងហ្វីលីពីន និងចិន បាននាំឲ្យក្រុងម៉ានីល ដាក់ពាក្យតវ៉ាទៅកាន់តុលាការមជ្ឈឹត្តការអន្តរជាតិ នៅក្រុងឡាអេ ហើយនៅឆ្នាំ២០១៦ តុលាការអន្តរជាតិមួយនេះ បានសម្រេចឲ្យហ្វីលីពីន មានសិទ្ធិកាន់កាប់ឡើងវិញ នូវកោះនិងដែនទឹកនៅប្រជុំកោះ ស្កាបូរ៉ូ នៃសមុទ្រចិនខាងត្បូង ដែលហ្វីពីនចិទថាកោះនៅទោះនោះ ត្រូវបានចិនចូលកាន់កាប់។តែបែបណា ចិន មិនព្រមធ្វើតាមសាលដីការរបស់តុលាការនោះទេ គឺថែមទាំងព្រមានហ្វីលីពីនទៀតផង។

រដ្ឋមន្ត្រីការបរទេសហ្វីលីពីន Teodoro Locsin បាននិយាយនៅក្នុង Twitter របស់លោកថា យ៉ាងតិចនាវាល្បាតរបស់ចិន ៩គ្រឿង កំពុងស្ថិតក្នុងដែនទឹកហ្វីលីពីននៅឡើយ។

ចាប់តាំងពី ហ្វីលីពីន ស្នើអោយចិន ដកនាវាចេញពីដែនទឹករបស់ខ្លួនហើយចិនមិនព្រមដក គឺក្រុងម៉ានីល បានបង្ខំអោយចិន ដកទៅវិញ ហើយព្រមាន ដេញនាវាទាំងនោះដោយការប្រើកម្លាំងទ័ព តែចិន មិនព្រមឡើយ។ ឥឡូវនេះបានធ្លាក់ដល់ ហ្វីលីពីន សុំអាមេរិកឲ្យជួយដាក់សម្ពាធលើចិនទៀតផង។

ហ្វីលីពីនបានបញ្ជាក់ថា សហរដ្ឋអាមេរិកបានបញ្ជូននាវាពិឃាត នាវាចម្បាំង ជាច្រើនគ្រឿងទៀតមកកាន់សមុទ្រចិនខាងត្បូងហើយ ក្នុងគោលដៅ បើកសមយុទ្ធរយៈពេលពីរសប្ដាហ៍ជាមួយហ្វីលីពីនផ្ដើមពីថ្ងៃចន្ទទី១២មេសា ដែលត្រូវមើលឃើញថា ជាការគាបសង្កត់អោយ ចិនដក នាវាល្បាតរបស់ចិនចេញពី ដែនទឹកហ្វីលីពីន។

យោងតាមសារព័ត៌មាន Newsweek សមយុទ្ធដែលធ្វើឡើងចំពេលចិនពង្រាយនាវាល្បាតជាង២៥០ លើដែនទឹកហ្វីលីពីននោះ គឺហ្វីលីពីន បង្អួតកម្លាំងយោធាខ្លួន គឺទ័ព១ពាន់នាក់ ហើយទ័ពអាមេរិកដែលឆ្លងទ្វីបមកគឺមាន៧រយនាក់។

មេបញ្ជាការយោធាហ្វីលីពីន ឧត្តមសេនីយ៍ Cirilito Sobejana បានប្រាប់អ្នកសារព័ត៌មានថា រដ្ឋមន្រ្ដីការពារជាតិ ទាំងពីរប្រទេសហ្វីលីពីន-និងអាមេរិក បានពិភាក្សាគ្នាអំពីស្ថានភាពនៅសមុទ្រចិនខាងត្បូង ហើយក៏អំពីនាវាល្បាតចិននៅលើដែនទឹកហ្វីលីពីន។

នៅក្នុងកិច្ចសន្ទនាតាមរយៈទូរស័ព្ទនោះ គឺលោករដ្ឋមន្រ្ដីអាមេរិក Lloyd Austin បានសង្កត់ន័យធ្ងន់អំពីសារៈសំខាន់នៃការបន្ដកិច្ចព្រមព្រៀងវិស័យការពារជាតិឆ្នាំ១៩៩៨ ដែលពង្រីកសមយុទ្ធយោធារួមគ្នារវាងប្រទេសទាំងពីរ ខណៈដែល រដ្ឋមន្រ្ដីការពារជាតិ ហ្វិលីពិនគឺលោក Delfin Lorenzanaក៏បានស្នើសុំជំនួយបន្ថែមទៀតលើសពីវិស័យការពារជាតិ។

ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅអាមេរិកគឺលោកJose Manuel Romualdezមានប្រសាសន៍ថាអាមេរិកនឹងបង្កើនចំនួននាវានៅតំបន់ដែនទឹកជម្លោះក្នុងគោលបំណងប្រតិបត្តិការចរាចរណ៍សេរី។

នាវាជាច្រើនទៀតនឹងមកបន្ថែមលើផ្ទៃសមុទ្រចិនខាងត្បូងនេះ ក្រោយនាវាផ្ទុកយន្ដហោះ៧០គ្រឿង USS  Rooseveltបានមកកាន់ទីនោះ រួចហើយកាលពីថ្ងៃទី៤មេសា។

លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា អាមេរិកនិងប្រទេសជាច្រើនមានការព្រួយបារម្ភចំពោះសភាការណ៍ដែលហ្វីលីពីនកំពុងប្រឈមនឹងចិន ហើយអាមេរិក នឹងជួយហ្វីលីពីនតាមការស្នើសុំពេលដែលស្ថានការណ៍អាក្រក់ចិនកើតឡើង។ លោកក៏បានសង្ឃឹមថាចិនមិនមែនជាសត្រូវនឹងហ្វីលីពីនទេ ហើយស្ថានការណ៍នឹងមិនអាក្រក់ជាងនេះទៅទៀត។

ប៉ុន្ដែអ្វីដែលលោកបញ្ជាក់គឺ ឱ្យនាវាល្បាតរបស់ចិនចាកចេញពីដែនទឹកហ្វីលីពីនហើយហ្វីលីពីនប្រកាន់យកការគោរពសន្ធិសញ្ញាការពារជាតិជាមួយសហរដ្ឋអាមេរិកដែលសំដៅថាប្រទេសសងខាងគាំទ្រគ្នា ជួយគ្នា ករណីសង្រ្គាមផ្ទុះឡើង។ ភាពតានតឹងនៅសមុទ្រចិនខាងត្បូងបានកើនឡើងកាន់តែខ្លាំងប៉ុន្មានឆ្នាំនេះ។ប្រទេសនៅអាស៊ានចំនួន៥បានក្លាយជាគូជម្លោះជាមួយគ្នានិងជាមួយចិន ។ ប្រទេសទាំងនោះរួមមាន ហ្វីលីពីន ព្រុយណេ ម៉ាឡេស៊ី វៀតណាម និង ចុងក្រោយគឺឥណ្ឌូនេស៊ី ។ យ៉ាងណាក្ដីគឺមានតែហ្វីលីពីនមួយគត់ដែលមានប្រៀបលើចិនព្រោះសាលក្រមមជ្ឈតិការអន្ដរជាតិបានឱ្យហ្វីលីពីនឈ្នះក្ដីចូលកាន់កាប់តំបន់ស្កាបូរ៉ូ ។ បែបនេះក្ដី ចិនបានបដិសេធសាលក្រមនោះថាគ្មានលក្ខណៈប្រវត្តិសាស្រ្ដនោះទេ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស