34 C
Phnom Penh

អ្នកឃ្លាំមើលសង្គមថា ការប្រើវ៉ាក់សាំងដែលមានប្រសិទ្ធភាពទាបអាចនឹងជួយឲ្យវីរុសCovid-19 មានកម្លាំងកាន់តែខ្លាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីតមន្រ្តីជាន់ខ្ពស់នៃក្រសួងសិក្សាធិការសហរដ្ឋអាមេរិក អះអាងថា ការប្រើវ៉ាក់សាំង ដែលមានប្រសិទ្ធភាពទាប អាចនឹងជួយឲ្យវីរុសCovid-19 មានកម្លាំងកាន់តែខ្លាំង ហើយក៏អាចសម្លាប់អ្នកដែលបានទទួលវ៉ាក់សាំងនោះបានដែរ។

ការអះអាងនេះធ្វើឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ ដែលជជែកពិភាក្សា អំពីការទប់ស្កាត់ការរីករាលដាលនៃជំងឺCovid-19 នៅកម្ពុជា។

អតីតទីប្រឹក្សាអប់រំនៃក្រសួងសិក្សាធិការសហរដ្ឋអាមេរិក បណ្ឌិត គុជ ច័ន្ទលី បញ្ជាក់ថា ប្រទេសមួយចំនួនដែលបានទទួលវ៉ាក់សាំងស៊ីណូហ្វាម និង ស៊ីណូវ៉ាក់ របស់ប្រទេសចិន បានបង្កឲ្យមានមនុស្សស្លាប់មិនតិចដែរ ប៉ុន្តែបញ្ហានេះ មិនត្រូវបានគេលាតត្រដាងនៅឡើយទេ។ លើសពីនេះ ចិន បានប្រើវ៉ាក់សាំងនេះដើម្បីសាកល្បងពីប្រសិទ្ធិរបស់វាតែប៉ុណ្ណោះ ដូច្នេះមានន័យថា រដ្ឋាភិបាលចិន ខ្លួនឯងក៏មិនទាន់ហ៊ានទទួលស្គាល់ប្រសិទ្ធភាពវ៉ាក់សាំងនេះនៅឡើយទេ។

នាយកមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងជនជាតិចិន លោក ហ្កាវ ហ្វូ (Gao Fu) បានប្រកាសទទួលស្គាល់ជាសាធារណៈ ថា ប្រសិទ្ធភាពវ៉ាក់សាំងរបស់ខ្លួន ស៊ីណូហ្វាម និង ស៊ីណូវ៉ាក់ នៅ

មានកម្រិតទាបនៅឡើយ។

ទោះជាយ៉ាងណាក៏ដោយ លោក ហ៊ុន សែន កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ បានព្រមានតាមរយៈខ្សែអាត់សំឡេង ដោយត្រង់ៗថា នឹងដកមន្ត្រីរាជការណា ដែលមានបំណង គេចវេសពីការចាក់វ៉ាក់សាំងតាមការណែនាំរបស់រដ្ឋាភិបាល ចេញពីតំណែងផងដែរ។

ចំណែកប្រធានប្រតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល អះអាងថា រដ្ឋាភិបាលកម្ពុជា ពិតមែនថា បានដោះស្រាយ និងទប់ស្កាត់ការឆ្លងជំងឺCovid-19 នាពេលកន្លងមក តែនោះមិនមែន ជាផែនការដោះស្រាយវិបត្តិ ជូនពលរដ្ឋ ក្នុងកម្រិតថ្នាក់ជាតិនោះឡើយ គឺគ្រាន់តែជាវិធីដោះស្រាយតាមរបៀបទាល់ច្រក និងការឆ្លៀតឱកាសកេងចំណេញនយោបាយប៉ុណ្ណោះ។

លោកអះអាងថា ក្រោមការដឹកនាំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា កន្លងមក ហាក់បង្ហាញថា កម្ពុជា ស្ថិតក្នុងប្រទេសដែលមានធនធានគ្រប់គ្រាន់អាចអភិវឌ្ឍន និងកសាងជាតិបានដោយខ្លួនឯង។ ប៉ុន្តែនៅពេលជួបវិបត្តិCovid-19 នេះ រដ្ឋាភិបាលដ៏ក្អេងក្អាងរបស់លោក ហ៊ុន សែន មានលទ្ធភាពត្រឹមតែប្រើវ៉ាក់សាំងដែលជាជំនួយរបស់ចិន ដែលមានកម្រិតទាបប៉ុណ្ណោះសម្រាប់មន្ត្រីរាជការ និងពលរដ្ឋរបស់ខ្លួន៕

នៅមានកម្រិតទាបនៅឡើយ៕កម្រិតទាបនៅឡើយ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស