28 C
Phnom Penh

លោក ហ៊ុន សែន ប្រកាសបិទរាជធានីភ្នំពេញរយៈពេល ២ សប្ដាហ៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅរយៈពេល ២សប្ដាហ៍ ដោយសារ ជំងឺកូវីដ-១៩ កំពុងរីករាលដាលខ្លាំងទប់ទល់លែងបាន។

ថ្លែងតាមរយៈសារសំឡេង នៅថ្ងៃនេះ  លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន  បានលើកឡើងថា ស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ បច្ចុប្បន្ន មិនអាចគ្រប់គ្រងបានទៀតឡើយ ករណីនេះ លោកសម្រេចនឹងបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅរយៈពេល ២ សប្ដាហ៍ ដើម្បីបទប់ស្កាត់ការឆ្លងជំងឺនេះ។

លោក ហ៊ុន សែន  បញ្ជាក់ថា ការបិទរាជធានីភ្នំពេញនិងក្រុងតាខ្មៅ ដោយសារ ក្រុងតាខ្មៅជាប់នៅរាជធានីភ្នំពេញ ប៉ុន្តែចំពោះស្រុកដទៃទៀតនៅក្នុងខេត្តកណ្ដាលនឹងមិនបិទឡើយ។

ការប្រកាសបិទរាជធានីភ្នំពេញ ធ្វើឡើងស្របពេលដែលចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅតែកើនឡើង។

បើតាមក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ ឱ្យដឹងថា គិតចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ មកដល់ថ្ងៃទី១៤ ខែមេសា មានអ្នកជំងឺកូវីដ-១៩ ចំនួន ៣៧ នាក់ បានស្លាប់ ខណៈចំនួនអ្នកឆ្លងបានកើនដល់ ២ពាន់ ៤៩៧ នាក់។ ដោយឡែកចំពោះចំនួនអ្នកឆ្លងសរុបជាង ១ឆ្នាំមកនេះ មានចំនួន ៤ពាន់ ៨៧៤នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន២ ២៩០នាក់ និងកំពុងសម្រាកព្យាបាលមានចំនួន២ពាន់ ៥៤៤នាក់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស