26.6 C
Phnom Penh

ប្រជាជនភូមាសម្រេចមិនធ្វើពិធីចូលឆ្នាំដោយយកឱកាសនេះប្រឆាំងពួកយោធា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

Thingyan គឺជាពិធីបុណ្យចូលឆ្នាំថ្មីភូមា ដែលត្រូវប្រារព្ធថ្ងៃទី១៣មេសា ដល់ថ្ងៃទី១៥មេសា។ ជាទូទៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះគឺ ប្រជាពលរដ្ឋភូមានាំគ្នាទៅវត្តអារាម លេងល្បែងប្រជាប្រិយ  ច្រៀងរាំកម្សាន្ដដូចបណ្ដាប្រទេសប្រតិបត្តិសាសនាព្រះពុទ្ធដែលប្រារព្ធពិធីចូលឆ្នាំថ្មីស្រដៀងគ្នានេះដែរ។

ប៉ុន្ដែដោយសារតែប្រទេសភូមាធ្លាក់ក្នុងអំពើរដ្ឋប្រហាររបស់ក្រុមយោធា កម្មវិធីចូលឆ្នាំថ្មីនៃពុទ្ធសករាជ២៥៦៤ក្នុងប្រទេសភូមាត្រូវបានរំសាយចោល។

ក្រុមបាតុកររាប់លាននាក់ទូទាំងប្រទេសបានផ្ដោតជាសំខាន់ថាការផ្ដួលរលំឱ្យបានរបបយោធានៅក្នុងផ្ទៃប្រទេសរបស់ពួកគេនឹងនាំមកនូវវិបុលភាពយូរអង្វែងរបបប្រជាធិបតេយ្យ។

ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រដែលមានមានភ្នាក់ងារនៅក្នុងប្រទេសភូមាបានរាយការណ៍ថា ក្រុមបាតុករបានប្រកាសមិនធ្វើពិធីចូលឆ្នាំថ្មីតាមប្រពៃណីរបស់ពួកគេទេគឺជំនួសពីការជួបជុំគ្នាកម្សាន្ដសប្បាយដូចបានប្រារព្ធរាល់ឆ្នាំមកជួបជុំគ្នាធ្វើបាតុកម្ម ។

បាតុកម្មជំនួសដោយការបាចទឹកលេងដាក់គ្នា មកជាការលើកបដាដើរតាមផ្លូវ ជំនួសដោយការទៅវត្តស្ដាប់ធម៌ស្រង់ព្រះនៅវត្តអារាម គឺដើរតាមផ្លូវស្រែកកតវ៉ាដើម្បី សម្ដែងការថ្កោលទោសចំពោះក្រុមយោធាមីនអ៊ុងឡាំងដែលដកហូតអំណាចរដ្ឋាភិបាលកើតឡើងដោយប្រជាធិបតេយ្យ។

នៅតាមដងផ្លូវ បាតុករយកថ្នាំព័ណ៌ក្រហមគូសបៀក លើថ្មី តាមផ្លូវដោយ សរសេររៀបរាប់អំពី ការទាមទារ របបប្រជាជថិបតេយ្យមកវិញ ជាមួយនឹងសរសេរ ប្រាប់ទៅ អង្គការសហប្រជាជាតិ ថា អ្នក សុខសប្បាយឬទេ។ សម្រាប់ភួមា កំពុងត្រូវគេសម្លាប់។ បាតុករបានគូស ម្រាមដៃ៣ ព៌ណក្រហម ដែលជាសញ្ញានៃប្រឆាំងរបបរដ្ឋប្រហារ។
 

ស្រ្ដីម្នាក់ឈ្មោះថា Shwe Eiដែលប្រើប្រាស់ទ្វីតធឺបានសរសេរថា ប្រជាជននឹងមិនប្រារព្ធពិធីបុណ្យThingyanទេឆ្នាំនេះ ព្រោះថាវិញ្ញាណក្ខន្ធអ្នកក្លាហានស្លូតត្រង់ជាង៧០០នាក់បានសម្លាប់ដោយក្រុមរដ្ឋប្រហារ។

ក្នុងរូបភាពដែលរ៉យទ័រចាប់បានគឺថា ក្នុងឱកាសឆ្នាំថ្មីបាតុករស្លៀកសំលៀកបំពាក់ថ្មីៗចេញមកធ្វើបាតុកម្ម ពួកគេកាន់តែផ្កាចំនួន៧ទង ។ចំណែកម្រាមបីនៅតែបន្ដលើកនិងស្រែកថា អំណាចប្រជាជនអំណាចរបស់យើងទាំងអស់គ្នា ហើយអ្នកដើរតវ៉ាដទៃទះដៃនិងស្រែកតវ៉ាខ្លាំងឱ្យសង្គ្រោះភូមាៗ។

សម្រាប់ថ្ងៃនៃពិធីចូលឆ្នាំទីមួយភូមានេះគឺពុំទាន់មានរបាយការណ៍ថាមានអ្នកស្លាប់ឬរងរបួសប៉ុន្មានអ្នកនោះទេដោយការបង្រ្កាបរបស់យោធាប៉ុន្ដែប្រព័ន្ធអ៊ីនធឺណេតត្រូវបានបញ្ចាក់ថាមានការរាំងខ្ទប់ខ្លាំងុំ

ប្រព័ន្ធផ្សះផ្សាយក្នុងស្រុករាយការណ៍ថានៅតំបន់មួយឈ្មោះតាម៉ូកាលពីថ្ងៃទី១៣មេសាគឺមានបុរសម្នាក់ស្លាប់ និងស្រ្ដីម្នាក់ស្លាប់នៅពេលដែលពួកគាត់ដឹកជញ្ជូនទឹកដោះគោទៅផ្ទះតាមម៉ូតូដើម្បីរៀបចំពិធីសែនឆ្នាំថ្មីនៅលំនៅដ្ឋានរបស់ពួកគេ។

ក្រុមសកម្មជនបានរាយការណ៍ថា ចលនានេះនឹងរក្សាជាយុទ្ធនាការក្នុងឱកាសពិសេសដែលត្រូវធ្វើរយៈពេល៤ថ្ងៃពេញរហូតដល់ថ្ងៃសៅរ៍។

កងកម្លាំងប្រើការបង្រ្កាបដោយជ្រុលហួសហើយធ្វើឱ្យបាតុករស្លាប់ដល់ទៅ៧១៥នាក់និងជាង៣ពាន់នាក់ត្រុវបានចាប់ខ្លួនគិតពីថ្ងៃរដ្ឋប្រហារនោះមក។ នេះបើយោងតាមសមាគមជំនួយអ្នកទោសនយោបាយ។ ទោះបីថាមិត្តរួមសមរភូមិស្លាប់ជារៀងរាល់ថ្ងៃក៏ដោយក្ដីប៉ុន្ដែពលរដ្ឋនៅតែសម្រេចដើរតាមដងផ្លូវទាមទារឱ្យរបបយ៉ុងឃ្នងមិនត្រូវបន្ដកើតមានក្នុងប្រទេស ហើយដោះលែងរដ្ឋាភិបាលដែលពួកគេផ្ដួលអំណាចនិងជើងឯកប្រជាធិបតេយ្យលោកស្រីស៊ូចីមានសេរីភាពឡើងវិញ។

ប៉ុន្ដែថាក្រុមប្រឹក្សារដ្ឋបាលដឹកនាំប្រទេសភូមាដោយពួកឧត្តមសេនីយ៍នោះនៅតែប្រកាន់ចិត្តហើយប្រាប់ទៅកាន់ប្រទេសជាមិត្តថាសកម្មភាពរបស់ខ្លួនគឺព្រោះតែការបោះឆ្នោតខែវិច្ឆិកាមិនអាចទទួលយកបាននោះទេព្រោះតែ បក្សលោកស្រីស៊ូជីឈ្នះឆ្នោតដោយការបន្លែបន្លំសន្លឹកឆ្នោត ។

លោកស្រីស៊ូជី វ័យ៧៥ឆ្នាំ ត្រូវបានរបបយោធាចាប់ដាក់ឃុំសារជាថ្មី ខណៈលោកស្រីធ្លាប់ជាប់ឃុំអស់រយៈពេល១៥ឆ្នាំរួចទៅហើយ។ អំឡុងឃុំខ្លួនម្ដងនេះតុលាការកំពុងបើកការស៊ើបសួរលើស្រីលើសំណុំរឿងជាច្រើនដល់ទៅ៦បទចោទ ដែលបទចោទទាក់ទិននឹងការបំពានការសម្ងាត់ជាតិគឺជាបទឧក្រិដ្ឋធ្ងន់ដែលអាចឱ្យលោកស្រីជា់បពន្ធនាគារដល់ទៅ១៤ឆ្នាំ។

ទោះបែបណាក៏ដោយប្រជាជនភូមា កំពុងតែរង់ចាំតំណាងអគ្គលេខាធិការអង្គការសហប្រជាជាតិគឺលោកស្រី Schraner Burgenerដែលបានកំពុងធ្វើទស្សនកិច្ចនៅអាស៊ី ថាតើលោកស្រីនឹងចូលទៅកាន់ប្រទេសភូមាបានដែរឬទេឆាប់ៗនេះដើម្បីជួយបញ្ចប់ការសម្លាប់រង្គាលពីសំណាក់ពួកយោធា៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស