28.4 C
Phnom Penh

១១នាក់ ស្លាប់នៅក្រុងហុងកុងក្រោយចាក់ថ្នាំការពារមេរោគកូរ៉ូណានៃជំងឺកូវិដ-១៩

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលក្រុងហុងកុង បាន បើកយុទ្ធនាការចាក់វ៉ាក់សាំង ប្រភេទ Sinovac ដែលផលិតរបស់ហ៊ុនមួយនៃប្រទេសចិន។ យុទ្ធនាការនេះ បានប្រព្រឹត្តទៅ មួយខែមកហើយ ប៉ុន្តែសារព័ត៌មាន The Manila Times បានចុះផ្សាយថា រយៈពេលមួយខែមកនេះ មនុស្ស ១១នាក់ក្នុងចំណោម ១៣នាក់ បានស្លាប់ បន្ទាប់ពីបានចាក់ Sinovac។ ចំណែក២នាក់ទៀតបានស្លាប់ បន្ទាប់ពីចាក់ថ្នាំ វ៉ាក់សាំង Pfizer/BioNTech ។

ចំណែកនៅប្រទេសចិន ដែលបានធ្វើយុទ្ធនាការចាក់វ៉ាក់សាំងនេះបានមួយរយលានដុសចាប់តាំងពីខែមីនា គឺរដ្ឋាភិបាល មិនបានបង្ហើបឬ ធ្វើសេចក្ដីរាយការណ៍ណាមួយអំពីការចាក់វ៉ាក់សាំងSinovac បណ្ដាលអោយស្លាប់មនុស្សនោះទេ។

The Manila Times  ចុះផ្សាយថា នេះជាលើកដំបូងហើយ ដែល មានអ្នកស្លាប់នៅទីក្រុងហុងកុង បន្ទាប់ពីចាក់ថ្នាំ Sinovac។ មនុស្សដែលស្លាប់ត្រូវបានរកឃើញថា មានអាយុពី៥៥ឆ្នាំ ដល់ទៅ ៨០ឆ្នាំ។ ក្នុងចំណោមមនុស្ស ស្លាប់ទាំង១៣នាក់នោះ គឺស្ត្រីម្នាក់អាយុ ៨០ឆ្នាំ បានស្លាប់នៅថ្ងៃទី២០ ខែមីនាក្រោយពីចាក់វ៉ាក់សាំង។

តែបែបណា អាជ្ញាធរ ក្រុងហុងកុង និងនាយកដ្ឋានសុខភាព របស់ដែនដីនេះ មិនបានចាត់ទុកថា ការស្លាប់មនុស្សទាំងនោះ បណ្ដាលមកពីការចាក់វ៉ាក់សាំងទាំង២ ប្រភេទនេះទេ។ នៅក្នុងបទសម្ភាសន៍មួយជាមួយ សារព័ត៌មាន Epoch Times, លោក Yuen Hoi Man អ្នកនាំពាក្យ រងនៃគណបក្សប្រជាធិបតេយ្យ ក្នុងទីក្រុងហុងកុង បានរិះគន់អាជ្ញាធរ ក្រុងហុងកុង ដែលសារតែមិនបានជូនដំណឹងអំពីហានិភ័យនៃចាក់វ៉ាក់សាំង Sinovac។

កាលពីថ្ងៃទី៣០ ខែមីនា អាជ្ញាធរសុខាភិបាលប្រកាសថា មនុស្សដែលស្លាប់ ភាគច្រើន បណ្ដាលមកពីសម្ពាធឈាម និងករណី ជំងឺបេះដូង ដោយច្រានចោល ការចោទថាបណ្ដាលមកពីការចាក់វ៉ាក់សាំង។

លោក Law Cheuk You, អនុប្រធានអាជ្ញាធរជាតិសុខាភិបាល បាននិយាយនៅក្នុងបទសម្ភាស ជាមួយសារព័ត៌មាន Epoch Times ថា ប្រសិទ្ធភាព ឬប្រតិកម្មរបស់ថ្នាំវ៉ាក់សាំង មិនមានបញ្ហាចោទខ្លាំងនោះទេ ព្រោះឱសថណាក៏មានប្រតិកម្មដែរ ។

លោក Law Cheuk You, បានបញ្ជាក់ទៀតថា នៅប្រទេសដទៃទៀត ក៏មានអ្នកស្លាប់ដែរ បន្ទាប់ពីចាក់វ៉ាក់សាំង។

កាលពីថ្ងៃទី២៩មីនា រដ្ឋាភិបាលអាល្លឺម៉ង់បានប្រកាសថា មនុស្ស ជាង២លាន ៧សែននាក់ បានចាក់វ៉ាក់សាំង AstraZeneca ។ ក្នុងចំណោមនោះ គឺប្រតិកម្មបង្កអោយមានកំណកឈាម ៣១នាក់ ក្នុងនោះ ៩នាក់ បានស្លាប់។ ដោយហេតុនេះ រដ្ឋាភិបាល បានសម្រេច ព្យួរការចាក់វ៉ាក់សាំងសម្រាប់មនុស្ស ក្រោមអាយុ៦០ឆ្នាំ។ ចំណែកប្រទេសកាណាដា ដែលបានប្រកាសព្យួរ ការចាក់វ៉ាក់សាំង  AstraZeneca ចំពោះមនុស្ស ក្រោម ៥៥ឆ្នាំ។

សម្រាប់ទីក្រុងហុងកុងប្រជាជនដែលបានចាក់វ៉ាក់សាំង Sinovac មានចំនួន ៤សែន ៥ម៉ឺននាក់ ហើយករណីសង្ស័យស្លាប់បន្ទាប់ពីចាក់រួច មានចំនួន ១១នាក់។

ចំពោះ ប្រទេសប៉ាគិស្ថានវិញ ក៏កំពុងបើកយុទ្ធនាការចាក់វ៉ាក់សាំងផលិតនៅប្រទេសចិនដែរ គឺវ៉ាក់សាំង Sinovac។ ប៉ុន្តែទីក្រុងចំនួន២០ កំពុងឆ្លងជំងឺកូវិដ យ៉ាងធ្ងន់ធ្ងរ ដោយរលកទី៣។ ប្រធានាធិបតី Arif Alvi បានសរសេរលើទំព័រទ្វីតធើរបស់លោក កាលពីថ្ងៃទី២៩ ខែមីនាថា លោកមានជំងឺកូវិដ បន្ទាប់ពីលោក បានចាក់វាក់សាំង ក្នុងដូសទី១។ ដោយឡែកលោក នាយករដេ្ឋមន្ត្រី  Imran Khan ក៏បានឆ្លងជម្ងឺកូវិដ១៩នេះដែរ ក្រោយពីលោកបានចាក់វ៉ាក់សាំងនៅថ្ងៃទី១៨ ខែមីនា ក្នុងដុសទី១ ក្នុងរយៈពេល២ថ្ងៃក្រោយមក។

សម្រាប់ទីក្រុងហុងកុងកំពុងតែពិចារណាថា មនុស្ស ចាស់ដែលមានសុខភាពទន់ខ្សោយគួរតែចាក់មួយដុសបានហើយ ហើយមនុស្សមាន អាយុលើស ៦០ឆ្នាំ គឺបុគ្គលណា មានជំងឺប្រចាំកាយ មិនត្រូវចាក់វ៉ាក់សាំងនោះទេ។

លោក Lin Xiaoxu អ្នកឯកទេសម្នាក់នៃវិទ្យាស្ថាន ស្រាវជ្រាវ Walter Reed Army និយាយថា រដ្ឋាភិបាលនៃបណ្ដាប្រទេសដែលទទួលបាន វ៉ាកសាំងផលិតនៅប្រទេសចិន គួរតែស្នើទៅរដ្ឋាភិបាលចិន និងក្រុម ហ៊ុនឱសថជាតិ ប្រទេសចិន ផ្ដល់ទិន្នន័យជាក់លាក់អំពីសុវត្ថិភាពនិងប្រសិទ្ធភាពរបស់វ៉ាក់សាំងដែលផលិតនៅក្នុងប្រទេសចិន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស