28.4 C
Phnom Penh

53496

53496

Latest

តុលាការ​ចេញ​ដីកា​បញ្ឈប់​ការ​ចាប់​ខ្លួន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក គង់ សភា បន្ទាប់ពី​សុំ​អភ័យទោស

សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចេញ​ដីកា​បញ្ឈប់​ឱ្យ​ចាប់​ខ្លួន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ សភា ចាប់ពី​ពេល​នេះ បន្ទាប់ពី​ព្រះមហាក្សត្រ​ខ្មែរ​សម្រេច​លើកលែង​ទោស​ឱ្យ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត។ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ច្រឹង ខ្មៅ នៅ​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០២៤ នេះ ចេញ​ដីកា​បង្គាប់​ដល់​សមត្ថកិច្ច​ឱ្យ​បញ្ឈប់​ការ​ចាប់​ខ្លួន​លោក គង់ សភា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ស្វាយរៀង ចាប់ពី​ពេលនេះ​តទៅ។ ការ​ចេញ​ដីកា​បញ្ឈប់​ការ​ចាប់​ខ្លួន​នេះ ធ្វើឡើង​បន្ទាប់ពី​ព្រះមហាក្សត្រ​ខ្មែរ​សម្រេច​លើកលែង​ទោស​ឱ្យ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក...