32 C
Phnom Penh

អាល់កុលក្លែងក្លាយជាង៤០តោន ត្រូវបានមន្ត្រីជំនាញក្រសួងពាណិជ្ជកម្ម បង្ក្រាប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាប ការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម ចាប់បាន អាល់កុលក្លែងក្លាយ ឬសារធាតុមេតាណុល ចំនួន ១៨៣កាន ឬស្មើនឹង ៥ពាន់ ៤៩០លីត្រ ដែលត្រូវចាត់ចែងបន្តតាមនីតិវិធីច្បាប់ កាលពីពេលថ្មីៗនេះ។

ប្រព្រឹត្តិការណ៍ចាប់ អាល់កុលក្លែងក្លាយ ឬសារធាតុមេតាណុល របស់ក្រុមមន្ត្រីជំនាញនោះ ដោយសារតែមានការទិញ លក់ អាល់កុលក្លែងក្លាយ ស្របពេលដែលពលរដ្ឋកំពុងត្រូវការចាំបាច់សម្រាប់ប្រើប្រាស់ទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19។

មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាប ការក្លែងបន្លំ បានឲ្យដឹងនៅក្នុងបណ្ដាញសង្គម Facebook របស់ខ្លួនថា ក្រុមមន្ត្រីជំនាញបានស៊ើបអង្កេត (Market Intelligence) តាមរយៈរូបភាពការបញ្ជាទិញអាល់កុលដែលដាក់លក់លើបណ្ដាញសង្គម Facebook យកមកធ្វើតេស្តនៅមន្ទីរពិសោធន៍បានរកឃើញសាធាតុមេតាណុល ក្នុងអាល់កុលក្លែងបន្លំ ដើម្បីកំណត់អត្តសញ្ញាណ និងឈានដល់ការបង្ក្រាប។

ប្រភពដដែលបានបញ្ជាក់ទៀតថា លទ្ធផលនៃការស្រាវជ្រាវ គឺក្រុមមន្ត្រីជំនាញ បានចុះបង្ក្រាបនៅទីតាំងលក់អាល់កុល Online មួយកន្លែងស្ថិតនៅក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ និងបានធ្វើតេស្ដតាមរយៈរថយន្តនៃមន្ទីរពិសោធន៍ចល័ត រកឃើញវត្តមានអាល់កុលក្លែងក្លាយ ឬសារធាតុមេតាណុល បានចំនួន ១៨៣កាន ស្មើនឹង ៥ពាន់ ៤៩០ លីត្រ ត្រូវបានរឹបអូស និងចាត់ចែងបន្តតាមនីតិវិធីច្បាប់។

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាប ការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា កំឡុងនៃការរីករាលដាល ជំងឺCovid-10 គឺក្រុមមន្ត្រីជំនាញបានចុះបង្ក្រាប និងរឹបអូសអាល់កុលក្លែងក្លាយ ចំនួនជាង ៤ម៉ឺន ៦រយលីត្រ (៤០,៦២៥) ឬស្មើនឹងប្រមាណជាង ៤០តោន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស