26 C
Phnom Penh

អាជ្ញាធរជាតិអប្សរាគ្រោងនឹងដោះលែងសត្វបក្សីកម្រ ៣ ប្រភេទ ក្នុងព្រៃធម្មជាតិឧទ្យានអង្គ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរអប្សរាគ្រោងនឹងដោះលែង សត្វស្លាបកម្រទាំងអស់ចំនួន ១១ក្បាល រួមមាន សត្វក្ងោក (Peafowl) ៥ក្បាល សត្វកេងកងធំ (Great Hornbill) ៣ក្បាល និងសត្វព្វាំង (Wreathed Hornbill) ៣ក្បាល ដែលជាអំណោយពីអង្គការអភិរក្សសត្វព្រៃ ទៅក្នុងឧទ្យានអង្គរ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើ និងអង្គការអភិរក្សសត្វព្រៃ (Wildlife Alliance)។

អាជ្ញាធរជាតិអប្សរា (Apsara National Authority) បានបង្ហោះសារក្នុងទំព័រ Facebook របស់ខ្លួនថ្មីៗនេះថា គម្រោងដោះលែងសត្វព្រៃជាច្រើនប្រភេទចូលក្នុងឧទ្យានអង្គរ មានដូចជា សត្វទោចមកុដ (Pileated gibbon) ១១ក្បាល (កើតកូនបានចំនួន៤ក្បាល) ឈ្លូស (Red muntjac) ៤ក្បាល ស្វាព្រាម (Silvered langurs) ១២ក្បាល សំពោចក្រអូប (Common palm civets) ៥ក្បាល សត្វភេខ្លួនរលោង (Smooth-coated otter) ៤ក្បាល (កើតកូនបានចំនួន២ក្បាល) ឆ្មាដាវ (Leopard Cat) ២ក្បាល សត្វកេងកងតូច (Oriental Pied Hornbill) ២ក្បាល និងសត្វផ្សេងៗមួយចំនួនទៀត។

មកដល់សព្វថ្ងៃនេះ សត្វទាំងអស់នេះនៅតែមានវត្តមាននៅទីនោះនៅឡើយ ក្រោមការយកចិត្តទុកដាក់តាមដាន និងថែទាំជាប្រចាំពីក្រុមការងារជំនាញ។

ទោះយ៉ាងណា អាជ្ញាធរជាតិអប្សរា បានអំពាវនាវទៅដល់សាធារណជនភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេសពលរដ្ឋ ដែលរស់នៅក្នុងតំបន់នោះឱ្យចូលរួមថែរក្សាសត្វព្រៃទាំងនោះ ដោយចៀសវាងមានបំណងមិនល្អពេលប្រទះឃើញ ដើម្បីឱ្យសត្វព្រៃទាំងអស់ រស់នៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស