40.6 C
Phnom Penh

តំណាងពាណិជ្ជករអាមេរិក នៅកម្ពុជា អរគុណកម្ពុជា ដែលបានទប់ស្កាត់ និងការពារការឆ្លងរាលដៃជំងឺ Covid-19 ទាន់ពេលវេលា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានសភាពាណិជ្ជកម្មអាមេរិក ប្រចាំកម្ពុជា លោក Anthony Galliano បានសរសើរកម្ពុជា និងអរគុណអ្នកស្រី ឱ វណ្ណឌីន ចំពោះការប្ដេជ្ញាចិត្តមិននឿយហត់លះបង់ការប្រយុទ្ធប្រឆាំងCovid-19 និងឆ្លើយតបយ៉ាងរហ័សការចាក់វ៉ាក់សាំងទូទាំងប្រទេស។

សារព័ត៌មានរបស់លោក ហ៊ុន សែន Fresh News បានចុះផ្សាយថា លោក Anthony Galliano ប្រធានសភាពាណិជ្ជកម្មអាមេរិកកាំងប្រចាំកម្ពុជា បានចេញលិខិតកាលពីពេលថ្មីៗនេះ អរគុណដល់ ចំពោះអ្នកស្រី ឱ វណ្ឌឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ចំពោះការប្ដេជ្ញាចិត្តមិនចេះនឿយហត់របស់អ្នកស្រី  ការលះបង់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 និងការឆ្លើយតបយ៉ាងឆាប់រហ័សទៅលើការចាក់វ៉ាក់សាំងទូទាំងប្រទេស។

លោក Anthony Galliano  បានយកសម្ភារមានរថយន្ត ២គ្រឿង និងសម្ភារៈបរិក្ខារពេទ្យមួយចំនួនទៀតសម្រាប់បម្រើដល់សកម្មភាពការងារទប់ស្កាត់ និងបង្ការការរីករាលដាលនៃជំងឺ Covid-19 សរុប ៣០ម៉ឺនដុល្លារ អាមេរិក ប្រគល់ជូនក្រសួងសុខាភិបាល តាមរយៈគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីប្រើប្រាស់ក្នុងការងារប្រយុទ្ធប្រឆាំងនឹងការរីករាលជំងឺ Covid-19 ផងដែរ។

កាលពីថ្មីៗនេះ អាមេរិក បានប្រកាសផ្តល់ថវិកាជាង ៤ពាន់លានដុល្លារ ដល់បណ្ដាប្រទេសផ្សេងៗ តាមយន្តការ COVAX របស់អង្គការសុខភាពពិភពលោក ក្នុងការផ្តល់វ៉ាក់សាំងប្រឆាំងCovid-19 ដល់បណ្តាប្រទេសក្រីក្រ។

ការប្រកាសផ្តល់ថវិកានេះ កម្ពុជា នឹងទទួលបានវ៉ាក់សាំង ១លាន ១សែនដូស នៅត្រឹមដំណាច់ខែឧសភា រួមនឹងទទួលបានជាបន្តបន្ទាប់ទៀតក្នុងពេលខាងមុខ។ នេះបើតាមលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានបញ្ជាក់កាលពីថ្ងៃទី ១៨ ឧសភា។ សហរដ្ឋអាមេរិក ក៏នឹងផ្តល់ថវិកាជាង ១១លានដុល្លារ សម្រាប់កម្ពុជា នៅអំឡុងពេលរាតត្បាតCovid-19 ជាសកលនេះផងដែរ។

លោក ហ៊ុន សែន បានថ្លែងនៅក្នុងសន្និសីទអន្តរជាតិលើកទី២៦ ស្ដីពីអនាគតរបស់អាស៊ី កាលពីពេលថ្មីៗនេះ ដោយបានបញ្ជាក់បន្ថែមថា កម្ពុជា បានស្នើសុំទៅសហរដ្ឋអាមេរិក នូវវ៉ាក់សាំងចំនួន ៤លានដូស ហើយកម្ពុជា ចាំស្វាគមន៍រាល់វ៉ាក់សាំងពីបណ្ដាប្រទេសនានា ដែលចង់ផ្តល់ជូនដល់កម្ពុជា ដើម្បីចូលរួមពន្លឿនភាពស៊ាំសហគមន៍នៅ    កម្ពុជា។

លោកបញ្ជាក់ថា កម្ពុជា ត្រូវខិតខំស្វែងរកវ៉ាក់សាំង ដើម្បីចាក់ជូន ពលរដ្ឋ ហើយកម្ពុជា ក៏បានស្នើសុំទៅអាមេរិក នូវវ៉ាក់សាំង ៤លានដូស។ ប៉ុន្តែមកដល់ម៉ោងនេះ កម្ពុជា មិនទាន់ទទួលបានចម្លើយណាមួយពីសហរដ្ឋអាមេរិកនៅឡើយទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស