35 C
Phnom Penh

53954

Latest

ចិន និង​រុស្ស៊ី រួម​កម្លាំង​គ្នា​កាត់បន្ថយ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​ប្រទេស​លោក​សេរី

ក្រសែភ្នែក​របស់​អ្នក​ប្រជាធិបតេយ្យ​នៃ​ប្រទេស​លោក​ខាងលិច កំពុង​សម្លឹង​ទៅ​រក​ចិន ដែល​ប្រទេស​កុម្មុយនីស្ត​ដ៏​ធំ​មួយ​នេះ​កំពុង​ប្រើ​សក្ដានុពល​សេដ្ឋកិច្ច និង​កម្លាំង​យោធា​ទៅ​លើ​ប្រទេស​មួយ​ចំនួន​ជា​កូនបំណុល​ពាន់​លាន​ដុល្លារ ឱ្យ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​ក្រុង​ប៉េកាំង។ រុស្ស៊ី ជា​មហាអំណាច​ដ៏​ខ្លាំង​មួយ​នៅ​លើ​ពិភពលោក​ដែល​មិន​មាន​ឈ្មោះ​ក្នុង​ចំណោម ២០​ប្រទេស​ជា​ប្រទេស​ជំពាក់​បំណុល​ចិន គរ​ដូច​ភ្នំ​នោះ​ទេ តែ​ទីក្រុង​មូស្គូ ធ្លាក់​ក្នុង​របប​ផ្ដាច់ការ​ជាង ២០​ឆ្នាំ​មក​ហើយ ចាប់តាំងពី​លោក វ៉្លាឌីមៀរ ពូទីន ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​នៅ​ឆ្នាំ​២០០០ មក​នោះ។ នៅ​ក្នុង​រយៈពេល ១០​ឆ្នាំ​ចុងក្រោយ​នេះ គេ​សង្កេត​ឃើញ​របប​នៅ​ក្រុង​ប៉េកាំង និង​ក្រុង​មូស្គូ ចាប់​ដៃ​គ្នា​យ៉ាង​ស្អិតល្មួត​ក្នុង​ការ​កៀរគរ​ប្រទេស​ដែល​កំពុង​ដើរ​លើ​ផ្លូវ​ផ្ដាច់ការ ឱ្យ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​ខ្លួន។ គេ​ថា​ក្រុង​ប៉េកាំង ប្រើ​ប្រាក់កម្ចី​របស់​ខ្លួន​លើក​ទឹកចិត្ត​ប្រទេស​ដែល​កំពុង​ទៅ​រក​ប្រព័ន្ធ​ផ្ដាច់ការ ឱ្យ​កាន់តែ​ងាក​ចេញពី​គន្លង​ប្រជាធិបតេយ្យ​ពហុភាព​សេរី​និយម...